ជាតិ
អភិបាលខេត្តស្វាយរៀង ជំរុញពលរដ្ឋឲ្យបង្កើនការដាំដុះ និងចិញ្ចឹមសត្វ
× លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញឲ្យពលរដ្ឋ បង្កើនការធ្វើកសិកម្ម ដូចជាបង្កើនការដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃ និងផ្គត់ផ្គត់ទីផ្សារក្នុងស្រុក អំឡុងពេលកូវីដ-១៩។ ការជំរុញនេះ ធ្វើឡើងអំឡុងពេលលោក ម៉ែន វិបុល ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០២០។
ប្រជាជនខេត្តស្វាយរៀងប្រមាណ៦១ភាគរយ ប្រកបរបរកសិកម្ម និងមានផ្ទៃដីធ្វើកសិកម្មសរុប ២១៣.៤០០ហិកតា និងមានសក្កដានុពលលើដំណាំស្រូវ បន្លែគ្រប់ប្រភេទ និងប្រភេទដំណាំឧស្សាហកម្ម។ ប្រជាកសិករភាគច្រើន ក៏បានផ្លាស់ប្តូររបៀបរបបធ្វើកសិកម្មរបស់ខ្លួនដែរ ដោយការធ្វើកសិកម្មបែបទំនើបវិញ ពោលប្ដូរពីការប្រើកម្លាំងមនុស្ស មកប្រើប្រាស់គ្រឿងយន្ត។
ក្រៅពីការធ្វើស្រែចម្ការលក្ខណៈគ្រួសារ ខេត្តនេះ ក៏មានសហគមន៍កសិកម្ម ចំនួន៩០ដែរ ដែលមានសមាជិក ៦.៦៥០នាក់៕
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
រូបភាពពី មន្ទីកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com