ជាតិ
សង្គមជាតិ
ពលរដ្ឋ១៤នាក់នៅព្រះសីហនុ ក្ដៅខ្លួននិងចេញកន្ទួលក្រហម សង្ស័យមានជំងឺឈីកនិងស្អូច
27, Jul 2020 , 7:15 pm        
រូបភាព
ភ្នំពេញ៖ ពលរដ្ឋ១៤នាក់ដែលក្ដៅខ្លួននិងចេញកន្ទួលក្រហម កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តព្រះសីហនុ។ អ្នកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ សន្និដ្ឋានថា ពលរដ្ឋទាំង១៤នាក់នោះ សង្ស័យមានជំងឺជំងឺឈីកនិងជំងឺស្អូច ដោយសារពួកគាត់ មានសភាពក្ដៅខ្លួនមិនសូវខ្លាំង រួមទាមងមានកន្ទួលក្រហម។



អ្នកស្រី លឹម សាមាន អះអាងថា មន្ទីរពេទ្យខេត្តព្រះសីហនុ បញ្ជូនឈាមរបស់ពលរដ្ឋទាំង១៤នាក់នោះ ទៅមន្ទីរពិសោធនៅរាជធានីភ្នំពេញ ដើម្បីធ្វើតេស្ត ហើយអាចថ្ងៃស្អែក (២៨កក្កដា) នឹងដឹងពីលទ្ធផល។ អ្នកស្រី ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅថ្ងៃទី២៧ ខែកក្កដា ថា៖ «ពលរដ្ឋទាំង១៤នាក់នេះ សង្ស័យកើតជំងឺឈីកនិងស្អូច ព្រោះក្តៅខ្លួនមិនសូវខ្លាំងនិងមានកន្ទួលក្រហម។ ហើយយើងបានយកឈាមបញ្ជូនទៅមន្ទីរពិសោធន៍នៅភ្នំពេញ ធ្វើតេស្តរកជំងឺឈីក»។

ប្រធានមន្ទីរសុខាភិបាល បញ្ជាក់ថា ពលរដ្ឋទាំង១៤នាក់នោះ មានកុមារ៦នាក់ ហើយស្ថានភាពពួកគេ មានភាពប្រសើរឡើងវិញហើយ៕

Tag:
 ជំងឺឈីក
© រក្សាសិទ្ធិដោយ thmeythmey.com