អត្ថបទពាណិជ្ជកម្ម
ទឹកក្រូច អាយ​ស៍ នាំយក​ភាព​រំភើប​មិនធម្មតា ជូន​អ្នកគាំទ្រ​សិល្បៈ​ខ្មែរ កក្រើក​ពេញ ណូ​រ៉ូ ម៉​ល តែម្តង​
28, Jul 2020 , 2:25 pm        
រូបភាព
​កាលពី​រាត្រី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានផ្តល់​ទស្សនីយភាព​ដ៏​រំភើប​រីករាយ​មិនធម្មតា តាមរយៈ​កម្មវិធី «​សិល្បៈ​ស្រុក​យើង​»​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ មានការ​សម្តែង​ល្ខោនខោល របាំ​ប្រពៃណី និង​ចម្រៀង​ពី Smallworld Smallband ក្រុម​តូច ជាពិសេស​ការផ្តល់​ទឹកក្រូច អាយ​ស៍ ដោយ​ឥតគិតថ្លៃ​រាប់រយ​ដប​ជូន​អ្នកទស្សនា នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល​។
 
​កញ្ញា មុនីនាថ និយាយថា​៖ «​នាង​ខ្ញុំ​អត់​ស្តាយក្រោយ​សោះ ដែល​មក​រង់​ចាំមើល​ការសម្តែង​នៅ​ថ្ងៃ​ហ្នឹង​។ ខ្ញុំ​សូម​សរសើរ​ដល់​ការរៀបចំ​ឲ្យ​មានកម្ម​វិធី​បែប​ហ្នឹង ដែល​ខ្ញុំ​អាចមក​មើល​ល្ខោនខោល ហើយ​បាន​ជួប​ជាមួយ​អាយ​ដល​ទៀត​។ លើសពីនេះ បាន​កាដូ​ទឹកក្រូច អាយ​ស៍ IZE ដ៏​ឆ្ងាញ់​ពិសា​។ ខ្ញុំ​សប្បាយចិត្ត​មែនទែន ហើយក៏​អរគុណ អាយ​ស៍ IZE ដែល​គិតគូរ​ដល់​ហ្វេ​ន​ដូច​ខ្ញុំ​ជាដើម​»​។ 
 
​លោក ពិ​សិទ្ធ និស្សិត​ផ្នែក​ច្បាប់ ឲ្យ​ដឹងថា​៖ «​ចាំ​យូរហើយ​បង​»​។ ខ្ញុំ​ចង់​មើល​ល្ខោនខោល​ផ្ទាល់​យូរហើយ​។ អ្វីដែល​ខ្ញុំ​មិនបាន​រំពឹងទុក​គឺ​បាន អាយ​ស៍ IZE ហ្វ្រី ហើយ​បើក​មក​ត្រូវ​រង្វាន់ ៥​ពាន់​រៀល​ទៀត ហេង​នោះ​ហេង​! កាន់តែ​សប្បាយចិត្ត​មួយទៀត​គឺ​បាន​សុំ​ថតរូប​ជាមួយ​អាយ​ដល​កេសរ​ទៀត​»​។​


 
​គួរ​ជម្រាប​ថា «​សិល្បៈ​ស្រុក​យើង​» ដែល​ធ្វើឡើង​ដើម្បី​លើកស្ទួយ​សិល្បៈ​ខ្មែរ ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ ដោយមាន​សម្ដែង​រៀងរាល់ថ្ងៃ​អាទិត្យ​ចុងខែ នៅ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ ម៉​ល ពី​ម៉ោង ៥-៧:៣០​ល្ងាច​៕ 
 


<

<

<

<

<

<

<


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com