ពីនេះ ពីនោះ
«​ពុល​» អាច​សរសេរ​ម្យ៉ាងទៀត​«​ពុរ​» តែ​កម្រ​មាន​អ្នកសរសេរ​
29, Jul 2020 , 7:29 am        
រូបភាព
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា​«​ពុល​»​អាច​សរសេរ​ម្យ៉ាង​ទៀតថា​«​ពុរ​»​។ តែ​តាំងពីដើម​រៀងមក ពលរដ្ឋ​ភាគច្រើន​និយម​សរសេរ​ពាក្យ​«​ពុល​»​ជាង​។

 
​វចនានុក្រម​ខ្មែរ បាន​ពន្យល់​ពាក្យ​«​ពុល​»​មាន​ថ្នាក់​ពាក្យ​ជា​គុណសព្ទ ដែល​មានន័យថា ពិស​អាច​បណ្តាល​ឲ្យ​រង៉ាប់រងើ​,​ឲ្យ​ក្អួតចង្អោរ ដែល​បណ្តាល​ឈឺ​ស្លាប់​ក៏មាន​។ ឧទាហរណ៍​៖ ពុលបាយ​,​ពុលផ្សិត​,​ពុលរលក ជាដើម​។​
 
​ហើយ​ពាក្យ​«​ពុរ​»​ម្យ៉ាងទៀត មានន័យថា ជោរ​ជ្រាយ​សាច់​ដោយ​ទង្គិច​, ប៉ះ​, ច្របាច់ : ពុរសាច់​; ផ្លែឈើ​ពុរ​, និយាយ​ក្លាយ​ថា ពូរ ឬ ពុល ក៏មាន ។ ពុរពង ពង​ដោរ​ឡើងសាច់​ជោរ​ជ្រាក ។ ព​. ប្រ​. ពុរចិត្ត ជ្រោក​ចិត្ត​, ខ្វល់ចិត្ត​ខ្លាំង​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com