«​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​»​កម្រិតណា​ដែល​វិវត្តន៍​ទៅជា​«​ជំងឺ​ធ្លាក់​ទឹកចិត្ត​»?
ជាតិ
សុខភាព
«​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​»​កម្រិតណា​ដែល​វិវត្តន៍​ទៅជា​«​ជំងឺ​ធ្លាក់​ទឹកចិត្ត​»?
30, Jul 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ តែង​ជួប​«​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​»​ដូចជា អារម្មណ៍​កើតទុក្ខ និង​អស់​សង្ឃឹមលើ​រឿង​អ្វីមួយ ហើយ​អារម្មណ៍​ទាំងនេះ​នឹង​បាត់​ទៅវិញ​ក្នុង​រយៈពេល​ខ្លី ឬ​នៅពេល​យើង​ជួប​រឿង​សប្បាយចិត្ត​វិញ​។ បើតាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត ឈឹម សុធា​រ៉ា អារម្មណ៍​ធ្លាក់​ទឹកចិត្ត​រយៈពេល​ខ្លី​នេះ គ្រាន់តែ​ជា​ករណី​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​វា ក៏​អាច​វិវត្តន៍​ទៅជា​«​ជំងឺ​ធ្លាក់ទឹកចិត្ត​»​បានដែរ ប្រសិនបើ ជួប​ស្ថានភាព​អាក្រក់​ផ្ទួនៗ​។​


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា ឯកទេស​ជំងឺផ្លូវចិត្ត និង​ជា​ប្រធាន​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​(TPO) ដូចតទៅ​៖
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត ឈឹម សុធា​រ៉ា បាន​អះអាងថា បើ​មនុស្សម្នា​ក់មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​ធម្មតា តែ​មិន​បាត់​ទៅវិញ​ក្នុង​រយៈពេល​៣-៦​ខែ នោះ​នឹង​កើតជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។ លោក​វេជ្ជបណ្ឌិត​បាន​ព​ន្យ​ល់​ដូច្នេះ​ថា​៖«​ក្នុងករណី​បញ្ហា​មួយ​ធ្វើឱ្យ​គាត់​មិន​សប្បាយចិត្ត ធ្លាក់​ទឹកចិត្ត ហើយ​បញ្ហា​ហ្នឹង វា​អាច​កើតឡើង​ថែមទៀត​ដែល​ហួស​ពី​សមត្ថភាព​របស់គាត់​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ឬ​រយៈពេល​៣-៦​ខែ វា​មិនអាច​ត្រឡប់មក​ធម្មតា​វិញ គាត់​អាច​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​»​។​
 
​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺផ្លូវចិត្ត ឈឹម សុធា​រ៉ា បាន​បន្ថែមថា ប្រសិនបើ អ្នកជំងឺ​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត ត្រូវ​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ និង​ត្រូវ​រក្សា​ទំលាប់​រស់នៅ​ដូច​មុន កុំ​បណ្ដោយ​ខ្លួន​តាម​អារម្មណ៍​ធ្លាក់​ទឹកចិត្ត ដើម្បី​កុំឱ្យ​អារម្មណ៍​នេះ​វិវត្តន៍​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​៕
 

Tag:
 ជំងឺ​
  ធ្លាក់​ទឹកចិត្ត​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com