អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​អាជីវកម្ម​ចម្រុះ Holiday Outlets ផ្តល់ជូន​ឱកាស​វិនិយោគ​ដែល​ផ្តល់​ផលចំណេញ​ខ្ពស់​
29, Jul 2020 , 4:11 pm        
រូបភាព
​មជ្ឈមណ្ឌល​អាជីវកម្ម​ដ៏​ថ្មី​សន្លាង ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ នឹង​បើកទ្វារ​ស្វាគមន៍​អតិថិជន​ក្នុងពេល​ឆាប់ៗ​នេះហើយ​។ មជ្ឈមណ្ឌល​អាជីវកម្ម​ថ្មី​មួយ​នេះ នឹង​នាំមក​ជូន​លោកអ្នក​នូវ​បទពិសោធ​ថ្មី នៃ​ការកម្សាន្ត​ទិញ​ទំនិញ មិន​ធ្លាប់មាន​ពីមុនមក​ក្នុងប្រទេស​កម្ពុជា​។ 
 
​គម្រោង Holiday Outlets គឺជា​គម្រោង​មជ្ឈមណ្ឌល​អាជីវកម្ម​ចម្រុះ មាន​ទីតាំង​ស្ថិតនៅតាម បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ម​ជ្ឈ មណ្ឌល​អាជីវកម្ម​ថ្មី​មួយ​នេះ គឺជា​បណ្តុំ​ហាង​លក់រាយ​លំដាប់​ខ្ពស់ ដែល​ប្រមូលផ្តុំ​ទៅដោយ​ផលិតផល​ម៉ាក​ល្បីៗ មកពី​បរទេស និង​ផលិតផល​ស្នាដៃ​ខ្មែរ របស់​សហគ្រិន​ក្នុងស្រុក​។ 
 
​អំពី​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​
 


​ក្រុមហ៊ុន Royal Sino Investment Group (RSI) គឺជា​ក្រុមហ៊ុន​វិនិយោគឯកជន ដ៏​ចំណាស់​មួយ ដែល​បាន​ប្រកប​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩៦ មកម្ល៉េះ​។ ដោយ​មើលឃើញ​ពី​ការរីកលូតលាស់​យ៉ាងខ្លាំង នៃ​វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា ក្រុមហ៊ុន​មួយ​នេះ បាន​ស្ថាបនា​គម្រោង Holiday Outlets ក្នុង​គោលដៅ​រួមចំណែក អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​បន្ថែមទៀត តាមរយៈ​ការផ្តល់ជូន​នូវ​បទពិសោធ​ទិញ​ទំនិញ​ថ្មី និង​ប្លែក ដើម្បី​បំពេញ​តាម​តម្រូវការ​អតិថិជន​នា​សម័យ​ទំនើប​។ 
 
​ទីផ្សារ​ទំនើប Outlets ដំបូងបង្អស់​ក្នុង​ទីក្រុង​ភ្នំពេញ​
​ផលិតផល​ម៉ាក​ល្បីៗ​ដែល​លោកអ្នក​ធ្លាប់តែ​បានឃើញ នៅលើ​ទីផ្សារ​ក្រៅប្រទេស ឥឡូវនេះ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​។ Holiday Outlets គឺជា​ផ្សារ​ទំនើប Outlets ដំបូង​គេ​បង្អស់​នៅ​ទីក្រុង​ភ្នំពេញ ដែល​នាំមក​ជូន​លោកអ្នក​នូវ​ផលិតផល​ម៉ាក​ល្បីៗ​រាប់រយ​មុខ ពី​ទូទាំង​ពិភពលោក​។ ម៉ាក​ល្បីៗ​ដែល​ធ្លាប់តែ​នៅ​ឆ្ងាយ ឥឡូវនេះ​នៅ​ជិតបង្កើយ​។​
 
​លើកស្ទួយ​សហគ្រិនភាព និង​វិស័យ​ទេសចរណ៍​

 
Holiday Outlets ត្រូវបាន​រចនា​ម៉ូដ​យ៉ាង​ពិសេស ដោយ​យក​គំរូ​តាម​ទីផ្សារ​លក្ខណៈ​ប្រពៃណី​ខ្មែរ​។ មជ្ឈមណ្ឌល​អាជីវកម្ម​មួយ​នេះ បាន​បម្រុង​ទុក​តូប​លក់ទំនិញ​រា ប់​រយ​កន្លែង​រួចជាស្រេច សម្រាប់ សហគ្រិន​ក្នុងស្រុក ដែល ចង់​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន​។ 
 
​តូប​លក់ទំនិញ​ទាំងអស់នេះ មាន​ទីតាំង​ស្ថិតនៅ​តំបន់ The Holiday Square ដែលជា​ផ្នែក​មួយ​របស់ Holiday Outlets​។ នៅ​ទីនោះ ទាំង​អតិថិជន​ក្នុងស្រុក និង​ភ្ញៀវ​បរទេស អាច​ស្វែងរក​ផលិត ផល​ក្នុងស្រុក​យ៉ាង​សម្បូរបែប រួមមាន មុខម្ហូប​ខ្មែរ ភេសជ្ជៈ វត្ថុ​អនុស្សាវរីយ៍ សំលៀកបំពាក់ និង​ផលិត​ដោយ​ស្នាដៃ​កូន​ខ្មែរ​ជាច្រើន​ទៀត​។​
 
​ជាមួយនឹង​ហាង​លក់ទំនិញ​យីហោ​ក្នុងស្រុក និង​ក្រៅប្រទេស​រាប់រយ​ហាង ស្ថិតនៅ​កន្លែង​តែមួយ Holiday Outlets នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​លក់​ទំនិញ ដ៏​ទាក់ទាញ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ជាក់​ជាមិនខាន​។​
 
​ម៉ូ​ដែល​អាជីវកម្ម​ដ៏​ថ្មី​សន្លាង​សម្រាប់​ហាង​លក់រាយ​
 
​ដើម្បី​ធានាថា​ការវិនិយោគ​របស់លោក​អ្នក នាំមក​នូវ​ផលចំណេញ​យ៉ាងពិត​ប្រាកដ Holiday Outlets ផ្ដល់ជូន​នូវ​លក្ខណៈពិសេស​មួយ ដែល​អាចអោយ​អ្នកទិញ​យូ​នី​ត អាច​ចំណេញ​លុយ​មកវិញ​បាន​ទាំងអស់ តាម​លក្ខខណ្ឌ​ទិញ​ត្រឡប់មកវិញ ដែល​ម្ចាស់​គម្រោង​ផ្ដល់ឱ្យ​។ 
 
​លក្ខខណ្ឌ​ទិញ​ត្រឡប់មកវិញ​នេះ អនុញាតិ​ឱ្យ​អ្នកទិញ លក់​យូ​នី​ត​ត្រឡប់មក​ម្ចាស់​គម្រោង​វិញ ក្នុងតម្លៃ​ដ៏​ពិសេស គឺ​ស្មើនឹង ១៣០% នៃ​តម្លៃ​ដើម​។ Holiday Outlets ផ្ដល់ជូន​កញ្ចប់​វិនិយោគ ២​ប្រភេទ សម្រាប់​សហគ្រិន​វ័យក្មេង ម្ចាស់​អាជីវកម្ម និង​វិនិយោគិន​បរទេស​។​
 
​កញ្ចប់​វិនិយោគ​ប្រភេទ A


​ប្រសិនបើ​លោកអ្នក​មាន​គម្រោង ចាប់ផ្ដើម​អាជីវកម្ម​ថ្មី នៅ​មជ្ឈមណ្ឌល Holiday Outlets កញ្ចប់​វិនិយោគ​ប្រភេទ A គឺជា​ជម្រើស​ដ៏​សក្តិសម ដែល​ផ្តល់ជូន​អត្ថប្រយោជន៍​ជាច្រើន​ដូចជា​៖
  • ​ចាប់​ផ្ដើមគំនិត​អាជីវកម្ម​ថ្មី ជាមួយនឹង​សហគមន៍​សហគ្រិន ដែលមាន​គំនិត​ដូចនឹង​លោកអ្នក
  • ​​ថ្លៃ​ថែទាំ​ទាប​
  • ​លក្ខខណ្ឌ​បង់​រំលស់​រយៈពេល ២៤​ខែ (២ ឆ្នាំ​)
  • ​លក្ខខណ្ឌ​ទិញ​ត្រឡប់មកវិញ​ពី​ម្ចាស់​គម្រោង​
 
​កញ្ចប់​វិនិយោគ​ប្រភេទ B


​ប្រសិនបើ​អ្នកមាន​បំណង​ចង់​ទិញ​យូ​នី​ត​ទុក ប៉ុន្តែ​ពុំមាន​គម្រោង​បើក​អាជីវកម្ម​ថ្មី​នោះឡើយ កញ្ចប់​វិនិយោគ​ប្រភេទ B គឺជា​ជម្រើស​ដ៏​សក្តិសម ដែល​ផ្តល់ជូន​អត្ថប្រយោជន៍​ដូចជា​៖
  • ​កិច្ចសន្យាជួល​ត្រឡប់​ទៅកាន់​ម្ចាស់​គម្រោង​
  • ​ទទួលបាន​ប្រាក់ចំណូល​ដោយ​ប្រយោល (​កើនឡើង​រៀងរាល់ឆ្នាំ​)
  • ​ការគ្រប់គ្រង​ដែល​គ្មាន​ភាពស្មុគស្មាញ​
  • ​លក្ខខណ្ឌ​បង់​រំលស់​រយៈពេល ២៤​ខែ (២ ឆ្នាំ​)
  • ​លក្ខខណ្ឌ​ទិញ​ត្រឡប់មកវិញ​ពី​ម្ចាស់​គម្រោង​
 
​តាមរយៈ​ការផ្ដល់ជូន​កញ្ចប់​វិនិយោគ ដែលមាន​ភាពបត់បែន​ខ្ពស់ មជ្ឈមណ្ឌល Holiday Outlets បង្ក​ភាពងាយស្រួល សម្រាប់​វិនិយោគិន ក៏ដូចជា​សហគ្រិន​វ័យក្មេង ក្នុងការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី ហើយ​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា យ៉ាងពិត​ប្រាកដ ។​
 
*​កញ្ចប់​វិនិយោគ​ប្រភេទ A ផ្ដល់ជូន​ម្ចាស់​អាជីវកម្ម នូវ​ជម្រើស​ក្នុង​ការលក់​យូ​នី​ត​របស់ខ្លួន មកកាន់​ម្ចាស់​គម្រោង​វិញ ក្រោយ​រយៈពេល ៥​ឆ្នាំ ១០​ឆ្នាំ ឬ​១៥​ឆ្នាំ បន្ទាប់ពី​ទិញ​យូ​នី​ត​នោះ ដោយ​ទទួលបាន​ទាំង​ថ្លៃដើម និង​ប្រាក់ចំណេញ​បន្ថែម ៣០% ពោលគឺ​ស្មើនឹង ១៣០% នៃ​តម្លៃ​ដើម​របស់​យូ​នី​ត​។​
 
*​កញ្ចប់​វិនិយោគ​ប្រភេទ B ផ្ដល់ជូន​ម្ចាស់​អាជីវកម្ម នូវ​ជម្រើស​ក្នុង​ការលក់​យូ​នី​ត​របស់ខ្លួន មកកាន់​ម្ចាស់​គម្រោង​វិញ ក្រោយ​រយៈពេល ៥​ឆ្នាំ ១០​ឆ្នាំ ឬ ១៥​ឆ្នាំ បន្ទាប់ពី​ទិញ​យូ​នី​ត​នោះ​។ ដើម្បី​ធានាថា ការវិនិយោគ​ផ្ដល់​ផលចំណេញ​ខ្ពស់ រៀងរាល់​៥​ឆ្នាំ​ម្ដង ម្ចាស់​គម្រោង​នឹង​បង្កើន​ប្រាក់ចំណូល (​ពី​ការជួល​ត្រឡប់​) សម្រាប់​លោកអ្នក​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​គម្រោង​នេះ សូម​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 092 92 1000/099 551 066 ឬ ចូលទៅ​កាន់​គេហទំព័រ https://holiday-outlets.com/​។​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com