ពីនេះ ពីនោះ
ពាក្យត្រូវគឺ «ខ្លោងទ្វារ» មិនមែន«ក្លោងទ្វារ» ឡើយ
× «ខ្លោងទា្វរ» សំដៅលើបង្គោលមួយគូមានធ្នឹមធ្វើដោយឥដ្ឋ ឬដោយឈើភ្ជាប់នឹងកំពែង ឬរបងមានចន្លោះជាផ្លូវសម្រាប់ដើរចេញចូលបាន ដែលមានរចនាក្បូរក្បាច់ផ្សេងៗ។
ខ្លោងទ្វារវត្ត ខ្លោងទ្វារផ្ទះ។ ក្នុងន័យនេះ គេមិនអាចសរសេរជា«ក្លោងទ្វារ»បានឡើយ ព្រោះគ្មានពាក្យ«ក្លោង»នេះនៅក្នុងវចនានុក្រមខ្មែរឡើយ។
ចំពោះពាក្យ«ខ្លោង»អាចប្រើនៅក្នុងន័យម្យ៉ាងទៀតថា មេខ្លោង គឺជាប្រធាន ជាមេ ដែលមានអនុភាពធំជាងគេ៕
© រក្សាសិទ្ធិដោយ thmeythmey.com