COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ១ករណីទៀតដែលជាមន្ត្រីទូតអាមេរិក និងសះស្បើយ៨នាក់
× ក្រសួងសុខាភិបាលនៅព្រឹកនេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ករណីទី២៣៤នៅកម្ពុជា។ អ្នកជំងឺជាបុរសអាមេរិក និងជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិក ដែលមកដល់ដោយលទ្ធផលសំណាកលើកទី២ ពោលគឺចំថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់បង្ហាញថា មានវិជ្ជមាន COVID-19។
ជាមួយគ្នា ក្រសួងបានបញ្ជាក់ពីករណីសះស្បើយ៨នាក់ទៀត ដែលមានពលរដ្ឋខ្មែរ៧នាក់ ក្នុងនោះ៥នាក់ស្ថិតក្នុងចំណោមក្រុមដែលធ្វើដំណើរពីអារ៉ាប៊ីសាអូឌីត ២នាក់មកពីសហរដ្ឋអាមេរិក រីឯម្នាក់ទៀត ជាស្ត្រីការទូតអាមេរិក។
បច្ចុប្បន្នកម្ពុជាមាន២៣៤ករណី សះស្បើយ១៦២ករណី និង៧២ករណី ស្ថិតក្រោមការព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com