កុំ​រំលង​! ចង់​ស្រក​ទម្ងន់ ត្រូវ​គ្រប់គ្រង​អ័រម៉ូន​អ្វីខ្លះ​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កុំ​រំលង​! ចង់​ស្រក​ទម្ងន់ ត្រូវ​គ្រប់គ្រង​អ័រម៉ូន​អ្វីខ្លះ​?
30, Jul 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ័រម៉ូន​ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​បណ្ដាលឱ្យ​កើន​ទម្ងន់​ផងដែរ​។ គួរ​ដោះស្រាយ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​គន្លឹះ​ទប់ទល់​អ័រម៉ូន​ដែល​បណ្ដាលឱ្យ​កើន​ទម្ងន់ ៖

 
១. គ្រប់គ្រង​អ័រម៉ូន Cortisol
 
Cortisol គឺជា​អ័រម៉ូន​ស្ត្រេ​ស​។ នៅពេល​អ័រម៉ូន​នេះ​ឡើង​ខ្ពស់​ជាប្រចាំ​នោះ​រាងកាយ​របស់​អ្នកនឹង​បំ​លែង​ជាតិ​ស្ករ​ក្នុង​ឈាម​ទៅជា​ខ្លាញ់​ដែល​ស្តុក​ទុក​ក្នុង​រាងកាយ​សម្រាប់​រយៈពេល​យូរ​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការ​ស្តុក​ទុកជា​តិ​ខ្លាញ់​លើស​ក្នុង​រាងកាយ ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​ស្ត្រេ​ស​របស់​អ្នក​ដើម្បី​បន្ថយ​អ័រម៉ូន cortisol​។​
 
២. បង្កើន​ការទទួល​ទាន​ប្រូតេអ៊ីន​
 
​អ័រម៉ូន​មួយទៀត​ដែល​អ្នក​ត្រូវ​ទប់ទល់​នោះ គឺ Ghrelin​។ អ័រម៉ូន​នេះ​គ្រប់គ្រង​ការ​ឃ្លាន​ដែល​បញ្ជូន​ដំណឹង​ទៅកាន់​ខួរក្បាល​ឱ្យ​អ្នកមាន​អារម្មណ៍​ឃ្លាន​។ វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​គ្រប់គ្រង​អ័រម៉ូន Ghrelin កុំឱ្យ​បង្កបញ្ហា គឺ​តាមរយៈ​ការ​ទទួលទាន​ប្រូតេអ៊ីន​។ នេះ​ក៏​ព្រោះតែ​ប្រូតេអ៊ីន​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បានយូរ​។​
 
៣. រក្សា​តុល្យភាព​នៃ​អ័រម៉ូន leptin
 
leptin គឺជា​អ័រម៉ូន​ដ៏​មាន​ប្រយោជន៍​បំផុត​មួយ​ជួយ​ទប់ស្កាត់​មិនឱ្យ​អ្នក​ទទួលទាន​ច្រើន​លើស​កម្រិត​។ ជាធម្មតា​អ័រម៉ូន​នេះ​ត្រូវបាន​បញ្ចេញ​ដោយ​កោសិកា​ខ្លាញ់​ដែល​ធ្វើដំណើរ​ទៅកាន់​ខួរក្បាល​ដើម្បីឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​។ អតុល្យភាព​នៃ​អ័រម៉ូន leptin បណ្ដាលឱ្យ​ខួរក្បាល​បានដឹងថា​យើង​ឆ្អែត​ក្រោយ​ទទួលទាន​រួច​ឡើយ​។​
 
៤. គ្រប់គ្រង​អ័រម៉ូន estrogen
 
​ក្នុង​រាងកាយ​ស្ត្រី​អ័រម៉ូន estrogen គឺមាន​តួនាទី​ចាំបាច់​ណាស់​។ កម្រិត​នៃ​អ័រម៉ូន​នេះ​ឡើង​ខ្ពស់​ពេក​នឹង​បណ្ដាលឱ្យ​អ្នក​កើន​ទម្ងន់​។ មួយ​ក្នុងចំណោម​មូលហេតុ​ទូទៅ​បំផុត​ដែល​បណ្ដាលឱ្យ​អ័រម៉ូន estrogen កើនឡើង គឺ​នៅពេល​អ្នក​ទទួលទាន​សាច់​ច្រើន​។ ដូច្នេះ​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន estrogen គឺ​តាមរយៈ​ការទទួល​ទាន​អាហារ​សុខភាព​ល្អ​មាន​ផ្ទុក​ជាតិ​ស​សៃ ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត និង​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេងទៀត​គ្រប់គ្រាន់​។​
 
​សម្គាល់ ៖ ទោះបីជា​អ័រម៉ូន​ទាំងនេះ​ចាំបាច់​ចំពោះ​សុខភាព ប៉ុន្តែ​នៅពេល​ស្ថិតក្នុង​កម្រិត​មិន​ត្រឹមត្រូវ​វា​អាច​បណ្ដាលឱ្យ​ឡើង​ទម្ងន់​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com