ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! គន្លឹះកក់សម្អាតសក់ឱ្យបានត្រឹមត្រូវ
× ការកក់សម្អាតសក់ឱ្យបានត្រឹមត្រូវ គឺសំខាន់ណាស់ដើម្បីអាចចៀសផុតបញ្ហាសក់ខូច។ វាក៏ចាំបាច់សម្រាប់រក្សាសុខភាពសក់និងស្បែកក្បាលល្អប្រសើរផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះត្រឹមត្រូវក្នុងការកក់សម្អាតសក់ ៖
១. សិតសក់
សិតសក់សិនសឹមចូលងូតទឹក។ ការធ្វើបែបនេះនឹងជួយកាត់បន្ថយការជ្រុះដាច់កំឡុងពេលងូតទឹកនិងជម្រុញចរន្តឈាមរត់ក្នុងស្បែកក្បាលផងដែរ។
២. លាងជម្រះ
ត្រូវប្រាកដថាសក់របស់អ្នក គឺសើមទាំងស្រុង។ ចាប់ផ្ដើមលាងជម្រះពីគល់សក់ចុះទៅ។ ដើម្បីជាការប្រសើរចូរប្រើប្រាស់ទឹកក្ដៅឧណ្ហៗ។
៣. ប្រើប្រាស់ក្រែមបន្ទន់
ប្រើប្រាស់ក្រែមបន្ទន់សក់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់បញ្ហាសក់បែកចុង។ អ្នកគួរប្រើប្រាស់ក្រែមបន្ទន់សក់មុនសាប៊ូកក់សក់។
៤. កក់សក់
អ្នកគួរកក់សក់ឱ្យបានត្រឹមត្រូវនិងកុំភ្លេចម៉ាស្សាឱ្យដល់ស្បែកក្បាល។ ទោះជាយ៉ាងណាត្រូវប្រាកដថាមិនប្រើប្រាស់សាប៊ូច្រើនពេក។
៥. ម៉ាស្សា
កុំភ្លេចម៉ាស្សាស្បែកក្បាលដោយវាជាផ្នែកដែលសំខាន់បំផុត។ ការម៉ាស្សាជួយបង្កើនលំហូរឈាមក្នុងក្បាលជួយដល់ការលូតលាស់សក់។
៥. ម្ដង គឺគ្រប់គ្រាន់ហើយ
អ្នកគួរកក់សម្អាតសក់តែម្ដងបានហើយ រួចប្រើប្រាស់ក្រែមបន្ទន់សក់បន្ទាប់សម្រាបរយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ដើម្បីចៀសវាងបញ្ហាសក់ស្ងួតអ្នកមិនគួរកក់សក់ច្រើនជាងបីដងក្នុងមួយសប្តាហ៍ឡើយដើម្បីចៀសវាងបញ្ហាសក់ស្ងួត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com