ភ្នំពេញ៖ សណ្ឋាគារវិរតន៍ បានជាប់ចំណាត់ថ្នាក់លេខ១ ទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោក នៅឆ្នាំ២០២០នេះ តាមការចុះផ្សាយរបស់គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក TripAdvisor កាលពីថ្ងៃទី២៨ កក្កដា។
TripAdvisor បានជ្រើសរើសសណ្ឋាគារល្អបំផុត ចំនួន២៥ ដែលផ្ដល់ជាជម្រើសរបស់អ្នកធ្វើដំណើរ (Travelers Choice) ប្រចាំឆ្នាំ២០២០។ ក្នុងចំណោមសណ្ឋាគារទាំង២៥នោះ សណ្ឋាគារវិរតន៍ ឈរនៅលេខរៀងទី១ ខណៈសណ្ឋាគារ Jaya House RiverPark នៅខេត្តសៀមរាបដែរនោះ ជាប់ចំណាត់ថ្នាក់លេខ១១ នៅទូទាំងពិភពលោក។
ខាងក្រោមនេះ គឺឈ្មោះ សណ្ឋាគារទាំង២៥ ដែលជាប់ចំណាត់ថ្នាក់ល្អ ទូទាំងពិភពលោក៖
១ Viroth's Hotel សៀមរាប ,កម្ពុជា
២ Hanoi La Siesta Hotel & Spa , Hanoi, វៀតណាម
៣ Tulemar Bungalows & Villas ,Manuel Antonio,កូស្ដារីកា
៤ Quinta Jardins do Lago , Funchal,ព័រទុយហ្គាល់
៥ THE OMNIA ,Zermatt, ស្វីស
៦ The Upper House ,Hong Kong, ចិន
៧ Valle D'incanto Midscale Hotel ,Gramado, ប្រេស៊ីល
៨ Grand Velas Los Cabos ,San Jose del Cabo, ម៉ិកស៊ិក
៩ Constance Prince Maurice ,Pointe de Flacq, ម៉ូរីស
១០ Raffles Dubai ,Dubai, អេមីរ៉េតអារ៉ាប់រួម
១១ Jaya House River Park ,Siem Reap, កម្ពុជា
១២ La Siesta Hoi An Resort & Spa , Hoi An, វៀតណាម
១៣ Lawton & Lauriston Court Hotel ,Llandudno, ចក្រភពអង់គ្លេស
១៤ Baros Maldives ,Baros Island, ម៉ាល់ឌីវ
១៥ The Suites at Hotel Mulia Senayan ,Jakarta, ឥណ្ឌូណេស៊ី
១៦ JM Marvel Hotel & Spa Hanoi, វៀតណាម
១៧ Chandys Windy Woods Chithirapuram, ឥណ្ឌា
១៨ Ikos Dassia Dassia, ក្រិក
១៩ Sani Dunes Sani, ក្រិក
២០ Maxx Royal Kemer Resort Kemer, តួកគី
២១ Nayara Gardens Relais & Chateaux La Fortuna de San Carlos, កូស្ដារីកា
២២ Waldorf Astoria Los Cabos Pedregal Cabo San Lucas, ម៉ិកស៊ិក
២៣ Royal Savoy Hotel and Villas Sharm El Sheikh, អេហ្ស៊ីប
២៤ French Quarter Inn Charleston, South Carolina
២៥ LUX* Belle Mare Belle Mare, ម៉ូរីស
ចំណែកនៅតំបន់អាស៊ីវិញ សណ្ឋាគារវីរតន៍ ក៏នៅតែឈរលេខ១ដដែល ស្របពេលសណ្ឋាគារ៤ទៀតនៅសៀមរាប ជាប់ចំណាត់ថ្នាក់លេខ៤ លេខ១០ លេខ១២ និងលេខ១៦។
១ Viroth's Hotel Siem Reap, កម្ពុជា
២ Hanoi La Siesta Hotel & Spa ,Hanoi, វៀតណាម
៣ The Upper House ,Hong Kong, ចិន
៤ Jaya House River Park ,Siem Reap, កម្ពុជា
៥ La Siesta Hoi An Resort & Spa ,Hoi An, វៀតណាម
៦ Baros Maldives ,Baros Island, ម៉ាល់ឌីវ
៧ The Suites at Hotel Mulia Senayan ,Jakarta, ឥណ្ឌូណេស៊ី
៨ JM Marvel Hotel & Spa ,Hanoi, វៀតណាម
៩ Chandys Windy Woods ,Chithirapuram, ឥណ្ឌា
១០ Central Suite Residence ,Siem Reap, កម្ពុជា
១១ Evolve Back, Kabini ,Beeramballi, ឥណ្ឌា
១២ Metta Residence & Spa ,Siem Reap, កម្ពុជា
១៣ Aira Boutique Sapa Hotel & Spa ,Sapa, វៀតណាម
១៤ The Oberoi Rajvilas ,Jaipur, ឥណ្ឌា
១៥ Evolve Back, Coorg ,Siddapura, ឥណ្ឌា
១៦ Memoire Palace Resort & Spa ,Svay Dangkum, កម្ពុជា
១៧ Evolve Back, Hampi ,Kamalapur, ឥណ្ឌា
១៨ Kanuhura – Maldives ,Kanuhura, ម៉ាល់ឌីវ
១៩ Six Senses Laamu ,Olhuveli Island, ម៉ាល់ឌីវ
២០ Constance Moofushi ,Moofushi Island, ម៉ាល់ឌីវ
២១ Padma Resort Ubud ,Payangan, ឥណ្ឌូណេស៊ី
២២ Kenting Amanda Hotel ,Hengchun, Pingtung
២៣ Four Seasons Resort Maldives at Kuda Huraa , Huraa Island, ម៉ាល់ឌីវ
២៤ Milaidhoo Island Maldives , Milaidhoo Island, ម៉ាល់ឌីវ
២៥ The Legian Bali ,Seminyak, ឥណ្ឌូណេស៊ី
ក្រៅពីជាប់ចំណាត់ថ្នាក់លេខ១ ទាំងនៅអាស៊ី និងពិភពលោកហើយ សណ្ឋាគារ វិរតន៍ ក៏ជាប់ចំណាត់ថ្នាក់លេខ៥ ផ្នែកសេវាកម្មល្អផងដែរ។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ សណ្ឋាគារវិរតន៍ ក៏ជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងជាប់លេខ៣នៅទូទាំងពិភពលោក ក្នុងចំណោមសណ្ឋាគារ២៥ ដែលគេហទំព័រទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក TripAdvisor ចុះផ្សាយ។