ពីនេះ ពីនោះ
«​គណនី និង​គណនេយ្យ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
31, Jul 2020 , 7:29 am        
រូបភាព
«​គណនី​» សំដៅ​ដោយ​បញ្ជី ឬ​តារាង​កត់ត្រា​ប្រាក់ចំណូល ចំណាយ និង​ទ្រព្យ​។ ចំណែក​«​គណនេយ្យ​»​សំដៅលើ​ការកត់ត្រា​ជា​ប្រព័ន្ធ និង​គ្រប់​ជ្រុងជ្រោយ​អំពី​ប្រតិបត្តិការ​ហរិញ្ញវត្ថុរ​បស់​ក្រុមហ៊ុន អង្គភាព ឬ​ស្ថាប័ន​ណាមួយ​។ នេះ​បើ​យោងតាម​សទ្ទានុក្រម​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ខ្មែរ​-​អង់គ្លេស​-​បារាំង​។

 
​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​វិញ បាន​ពន្យល់​ពាក្យ​«​គណនី​»​ថា ការរាប់​បញ្ជី ឬ​តារាង​គិតគូរ​ប្រាក់ចំណូល​ចំណាយ​។ 
 
​ចំណែក «​គណនេយ្យ​» ជា​គណនី​ក្នុង​ក្រសួង រាជការ ឬ​ក្នុង​គ្រឹះស្ថាន​ពាណិជ​។ «​គណនេយ្យ​» មានន័យ​ម្យ៉ាង​ទៀតថា ជា​មុខវិជ្ជា ឬ​មុខជំនាញ​ដែល​សិក្សា​អំពី​ការតាមដាន​ទិន្នន័យ​ចំណូល​ចំណាយ ការវាស់វែង ការគិតគូរ ជាដើម​។ ឧទាហរណ៍​៖ និស្សិត​ដែល​សិក្សា​ផ្នែក​គណនេយ្យ ចង់​ក្លាយជា​អ្នក​គណនេយ្យករ​នៅតាម​ធានា​គារ ឬ​ស្ថាប័ន​នានា នៅ​កម្ពុជា​៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com