អត្ថបទពាណិជ្ជកម្ម
ភូមិគ្រឹះ​បិតា​ស្ថាបត្យកម្ម លោក វណ្ណ មូលី​វណ្ណ ដាក់លក់​ក្នុងតម្លៃ ៧​លាន​ដុល្លារ​
30, Jul 2020 , 3:23 pm        
រូបភាព
Realestate.com.kh
 
​ប្រសិនជា​លោកអ្នក​ធ្វើដំណើរ​តាម​បណ្តា​យ​មហាវិថី​ម៉ៅ​សេទុង លោកអ្នក​ប្រាកដជា​បានឃើញ និង​ចាប់អារម្មណ៍​ភូមិគ្រឹះ​មួយ​ដែលមាន​លក្ខណៈពិសេស​ជាងគេ ប្រៀបធៀប​នឹង​ផ្ទះ ក៏ដូចជា​សំណង់​ផ្សេងៗ​ដែល​នៅក្បែរនោះ​។ អម​ទៅដោយ​សិល្បៈ​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប ភូមិគ្រឹះ​នេះ​គឺជា​ភូមិគ្រឹះ​របស់​បិតា​ស្ថាបត្យកម្ម ដែល​ប្រជាជន​ខ្មែរ និង​ជនបរទេស​បាន​ស្គាល់​រន្ទឺ​នោះ​គឺ លោក វណ្ណ មូលី​វណ្ណ​។​

​តួយ៉ាង​ដូចជា​ភូមិគ្រឹះ​ដ៏​ល្បីល្បាញ​របស់លោក​មួយ​នេះ ដែល​ត្រូវបាន​សាងសង់ឡើង​កាលពី​ទស្សវត្សរ៍​ឆ្នាំ ៦០ និង​នៅតែ​បន្ត​ឈរ​យ៉ាងរឹងមាំ​នៅក្នុង​ទីប្រជុំជន​មមាញឹក បើទោះជា​មាន​អគារ​ខ្ពស់ៗ​ថ្មី​បាន​រំលេច​ខ្លួន​នៅ​ជុំវិញ​នោះ​ក្តី​។​
 
​នៅលើ​ផ្ទៃដី​សរុប ៩២៤ ម៉ែត្រការ៉េ ភូមិគ្រឹះ​នេះ​បាន​ចែកចេញជា​ពីរ​ជាន់ ដែលមាន​បន្ទប់​គេង​៤ និង​បន្ទប់ទឹក​៥ ដែលមាន​ទំហំ​ធំ​ទូលាយ និង​ត្រូវបាន​រចនា​ឱ្យមាន​ពន្លឺ ខ្យល់អាកាស និង​ធម្មជាតិ​បៃតង​សម​ត្រ​ដង​ជាមួយគ្នា ដែល​បង្កើត​អារម្មណ៍​ស្រស់ស្រាយ​ចំពោះ​អ្នក​ដែល​ស្នាក់នៅ​ក្នុងនោះ​។​
 
​ចំពោះ​ទីតាំង​ភូមិគ្រឹះ​ទៀតសោត គឺ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ទីតាំង​នានា ដូចជា ផ្សារ​ទួល​ទំពូង ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ផ្សារ​ទំនើប​ដឹ ផ​ញ ម៉​ល សាលារៀន ធនាគារ និង​ភោជនីយដ្ឋាន​ជាច្រើន​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត ភូមិគ្រឹះ​នេះ​កំពុង​ដាក់លក់​នៅក្នុង​តម្លៃ​ត្រឹមតែ ៧​លាន​ដុល្លារ តែប៉ុណ្ណោះ​។​
 
​ស្រប​ជាមួយនឹង​សន្ទុះ​នៃ​អ​ច​នល​ទ្រព្យ​នៅ​កម្ពុជា ជាពិសេស​ខណៈដែល​ភូមិគ្រឹះ​របស់ លោក វណ្ណ មូលី​វណ្ណ ស្ថិតនៅ​កណ្តាល​ទីក្រុង​តែម្តង វា​បានបង្ហាញ​យ៉ាងច្បាស់​អំពី​សក្តានុពល​នៃ​ទីតាំង និង​ប្រវត្តិ​សំណង់ ចំពោះ​អតិថិជន​គ្រប់គ្នា​ដែលមាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ភូមិគ្រឹះ​ពិសេស​នេះ មិន​ថា​លោក​អ្នកទិញ​សម្រាប់​រស់នៅ ឬ សម្រាប់​ទុក​វិនិយោគ​នៅ​ថ្ងៃ​អនាគត​។​


 
​គួរបញ្ជាក់​ផងដែរ​ថា ថ្វីត្បិតតែ​លោក វណ្ណ មូលី​វណ្ណ បាន​ចែក​ឋាន​រួចទៅហើយ​ក្តី ប៉ុន្តែ​ស្នាដៃ​របស់លោក​នៅតែ​បន្ត​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​មានការ​កោតសរសើរ​មិន​ដាច់​ពី​មាត់ ដោយ​ស្នាដៃ​ទាំង​នោះបាន​បន្សល់ទុក​យ៉ាងច្បាស់​តាមរយៈ​សំណង់​សាធារណៈ​ល្បីៗ ដូចជា កីឡដ្ឋាន​ជាតិ​អូឡាំពិក សាលសន្និសីទ​ចតុមុខ និង​វិមានឯករាជ្យ​ជាដើម ដោយ​ស្នាដៃ​ទាំងនេះ​សុទ្ធតែ​បានធ្វើឱ្យ​ពិភពលោក​ខាងក្រៅ​ស្គា​ល់ពី​ប្រទេស​កម្ពុជា​កាន់តែ​ច្រើនជាង​មុន​។​
 
​ចំណុច​ពិសេស​នៃ​ស្នាដៃ​ដែល​លោក​បង្កើត​កន្លងមក ត្រូវបាន​គេ​ស្គាល់​ថា​ជាការ​រួមបញ្ចូល​គ្នា​រវាង​ស្ថាបត្យកម្ម​បែប​ខ្មែរ​ទំនើប និង​ខ្មែរ​បុរាណ​បូក​បញ្ចូល​គ្នា ដើម្បី​រក្សា​ភាពជា​របស់​ខ្មែរ​ប៉ុន្តែ​ក៏​សមស្រប​ជាមួយនឹង​សម័យ​ទំនើប ដោយ​គេ​ឱ្យឈ្មោះ​ថា​ជា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប​។​


 
​សម្រាប់​លោក លោកស្រី ដែលមាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ថ្មី​នៃ​ភូមិគ្រឹះ​នេះ លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​ក្រុមការងារ​ដើម្បី​ធ្វើការ​ណាត់ជួប​តាមរយៈ​លេខ​ទូរស័ព្ទ +855 77 959 861 ឬ តាម​អាសយដ្ឋាន​អ៊ីមែល [email protected]
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ភូមិគ្រឹះ សូម​ចុច​លើ​តំណ​ភ្ជាប់​នេះ​៖ https://www.realestate.com.kh/buy/toul-svay-prey-1/mao-ze-dong-blvd-141836/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com