អត្ថបទពាណិជ្ជកម្ម
ហ្គ្រេនភ្នំពេញស៊ីធី បើកលក់ទីតាំងថ្មី និងផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៧%
× គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ប្រកាសបើកលក់ទីតាំងថ្មីជូនដល់អតិថិជន នៅថ្ងៃទី១ និងទី២ ខែសីហា ឆ្នាំ ២០២០ ខាងមុខហើយ ជាមួយការបញ្ចុះតម្លៃយ៉ាងច្រើន រហូតដល់៧% ឯណោះ។ ការបើកលក់ទីតាំងថ្មី នៃគម្រោង ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន នៅពេលនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្រយ៉ាងខ្លាំង លើប្រភេទម៉ូតផ្ទះថ្មីរបស់គម្រោង ហ្គ្រេនភ្នំពេញស៊ីធី។
នាពេលដ៏ខ្លីខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់រុក្ខវិថីអង្គរ ទទឹង៣០ម៉ែត្រ ចាប់ ពីមហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវ) កាត់មុខគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ដល់រង្វង់មូលកាំកូ។ រុក្ខវីថីនេះ នឹងសម្រួលដល់ការធ្វើដំណើរ របស់អតិថិជនក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធី កាន់តែងាយស្រួល។
គម្រោង ហ្គ្រេនភ្នំពេញស៊ីធី គឺជាគម្រោងដែលមានសួនច្បារ Central Park ដ៏ធំដំបូងគេបង្អស់មួយ នៅក្នុងរាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះ ដែលមានមជ្ឈមណ្ឌលពាណិជ្ជកម្ម អគារស្ថាប័នរដ្ឋ អគារការិយាល័យ និងក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏មមាញឹក។
អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងការទិញលំនៅឋាន អាចអញ្ជើញ ទៅកាន់ការិយាល័យលក់របស់គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់តែម្តង ដោយគ្រាន់តែឆ្លងកាត់ខ្លោងទ្វារសេះ ហ្គ្រេនភ្នំពេញស៊ីធី បត់ស្តាំ ត្រង់រង្វង់មូល រួចធ្វើដំណើរទៅត្រង់បន្តិច នឹងឃើញទីតាំងការិយាល័យលក់ របស់គម្រោងមិនខាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៦១ ៩៩៧ ៨៨៨៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com