អត្ថបទពាណិជ្ជកម្ម
នៅ​កម្ពុជា ៤២ ភាគរយ នៃប្រតិបត្តិ​ការទូទាត់​ប្រាក់​របស់ Visa ត្រូវបាន​ធ្វើឡើង​តាម​បច្ចេកវិទ្យា Contactless
30, Jul 2020 , 5:29 pm        
រូបភាព
​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless មានការ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ គឺ​រហូតដល់ ៤២ ភាគរយ​ឯណោះ​។ ប្រតិបត្តិការ​កាត​ទាំងអស់ ត្រូវបាន​ធ្វើឡើង ដោយ​គ្រាន់តែ​ប៉ះ​កាត​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​ភ្លាម ទូទាត់​បាន​ភ្លាម «​ប៉ះ​ដើម្បី​បង់ប្រាក់​»​។
 
​ចាប់តាំងពី​ខែមីនា ឆ្នា ២០២០ មក Visa បាន​បើក​យុទ្ធនាការ​លើកកម្ពស់​កា​រទូ​ទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា contactless ដោយ​ចាប់​ដៃគូ ជាមួយ​ក្រុមហ៊ុន​ដែលមាន​ស្លាក​សញ្ញា​ល្បីៗ​មួយចំនួន រួមមាន ផ្សារ​ទំនើប DFI Lucky, AEON និង AEON MaxValue និង ស្ថានីយប្រេងឥន្ធនៈ Caltex ជាដើម​។ តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ប្រាក់ តាម​បច្ចេកវិទ្យា contactless នៅតាម​បណ្តា​សាខា​ផ្សារ និង​ហាង​ទំនើប​ទាំងអស់នេះ Visa សង្ឃឹមថា នឹង​អាច​ផ្តល់ជូន​អតិថិជន នូវ​ការអប់រំ​ស្តីពីរ​អត្ថប្រយោជន៍ នៃ​វិធីសាស្ត្រ​ទូទាត់​ប្រាក់​ថ្មីៗ ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​ស្ថិតក្នុង​ការអនុវត្ត​គម្លាត​សង្គម ជាង​ពេលណាៗ​ទាំងអស់​។ 


 
​អ្នកស្រី ជុំ ម៉ូ​នី​កា ជា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា​បាន​ថ្លែងថា ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless អាចធ្វើ​ប្រតិបត្តិការ ក្នុង​ការទិញ​ទំនិញ​រហូតដល់ ៥០​ដុល្លារ  ដោយ​មិន​តម្រូវ​ឲ្យ​មានការ​ចុះហត្ថលេខា​អ្វី​ឡើយ​។ តែ​ប្រសិនបើ​ការទិញ​លើសពី​ទឹកប្រាក់ ៥០​ដុល្លារ អតិថិជន​នឹង​តម្រូវ​ឲ្យ​ចុះហត្ថលេខា ឬ​បញ្ចូល​លេខ​សម្ងាត់​ដើម្បី​ធ្វើ​ប្រតិបត្តិការ​។ បើតាម​អ្នកស្រី ជុំ ម៉ូ​នី​កា បច្ចេកវិទ្យា Contactless នេះ ប្រើប្រាស់​បន្ទះ​ឈី​ប​បំពាក់​ដោយ​អង់​តែ​ន​តូចៗ ដែល​ផ្តល់​លក្ខណៈ​ងាយស្រួល ដល់​ម៉ាស៊ីន​គិត​ប្រាក់ អាច​ទទួល​សញ្ញា​បាន​នៅក្នុង​រយៈ​ចម្ងាយ​ជិត ៤ សង់ទីម៉ែត្រ  តិចជាង​នេះ​។  អ្នកស្រី ម៉ូ​នី​ការ បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ក្នុងអំឡុងពេល​ប្រតិបត្តិការ កាត​របស់​អ្នក នឹង​ស្ថិតនៅក្នុង​ដៃ​ជានិច្ច ហើយ​វា​ជាការ​ទូទាត់​ដ៏​ឆាប់រហ័ស​បំផុត​។ តាមរយៈ​ការប្រើ​បច្ចេកវិទ្យា Contactless ម៉ាស៊ីន​គិត​ប្រាក់ អាច​ទទួល​រលកសញ្ញា​ពី​កាត​របស់​អ្នក ដោយ​ប្រើពេល តិចជាង​កន្លះ​វិនាទី​ប៉ុណ្ណោះ​»​។​


 
​អ្នកស្រី​បន្ថែម​៖ «៧៩% នៃ​អ្នកប្រើប្រាស់ បាន​និយាយថា ពួកគេ​ចាប់អារម្មណ៍​ក្នុងការ​ប្រើការ​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless ចល័ត​នៅតាម​ផ្សារ​ទំនើប​នានា​។ នេះ​បញ្ជាក់ថា​អតិថិជន ហាក់ដូច​ជាមាន​ឆន្ទៈ ក្នុងការ​ប្រើប្រាស់​បច្ចេក​វិទ្យា Contactless សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​។ Visa កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ពាណិជ្ជករ​ជា​ដៃគូ​របស់​យើង ដើម្បី​បង្កើន​ការប្រើប្រាស់​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless ដោយ​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បន្ត​ប្រើប្រាស់​ការទទួលយក​វិធីសាស្ត្រ នៃ​ការទូទាត់​ថ្មី​នេះ ទៅតាម​តម្រូវការ​អតិថិជន​នៅតាម​ទីតាំង​លក់​នានា​»​។​
 
​ដើម្បី​ជួយ​លើកទឹកចិត្ត ដល់​ការទទួលយក​វិធីសាស្ត្រ​នៃ​ការទូទាត់​ថ្មី​នេះ ឲ្យ​កាន់តែ​ទូលំទូលាយ​ពី​អ្នកប្រើប្រាស់ ចាប់តាំងពី​ដើមខែ​កក្កដា​មក ម្ចាស់ Visa កាត ដែលមាន​បំពាក់​នូវ​បច្ចេកវិទ្យា Contactless អាច​ចាក់​សាំង​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ Caltex ដែល​បានជ្រើសរើស​ទាំង​១៨ ស្ថានីយ ពួកគាត់​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ០,៣ ដុល្លារ​ភ្លាមៗ នៅពេល​ចំណាយ​ចាក់​សាំង​ចាប់ពី ២ ដុល្លារ​ឡើងទៅ នៅក្នុង​ប្រតិបត្តិការ​តែមួយ តាមរយៈ​ការទូទាត់​តាម​បច្ចេកវិទ្យា Contactless  នេះ​។ ជាមួយគ្នានេះដែរ ចាប់តាំងពី​ថ្ងៃទី​១៨ ខែមិថុនា ម្ចាស់ Visa កាត ដែលជា​ចំណាយ​លើសពី 20 ដុល្លារ នៅ​ផ្សារ​ទំនើប Aeon និង Aeon MaxValu និង​ទទួលបាន​ប័ណ្ណ​ទឹកប្រាក់ 3 ដុល្លារ សម្រាប់​ការទិញ​ទំនិញ​លើក​ក្រោយ​។​


 
 ការផ្តល់ជូន​នេះ មាន​រយៈពេល​កំណត់ ហើយ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។ សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម សូម​សាកសួរ​ព័ត៌មាន​លម្អិត នៅតាម​ទីតាំង​នីមួយៗ ដែលមាន​ការផ្សព្វផ្សាយ​ពី​កម្មវិធី​ពិសេស​នេះ​។ ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ ដើម្បី​ផ្តល់ជូន​អតិថិជន នូវ​ភាពងាយស្រួល​សម្រាប់​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless យើង​ក៏បាន​កំពុងធ្វើការ ទៅលើ​ភាពជា​ដៃគូ​ជាមួយ​អាជីវកម្ម​ដទៃទៀត រួមជាមួយ​ការផ្សព្វផ្សាយ ការលើកទឹកចិត្ត​តាមបែប​ផ្សេងៗ​គ្នា​ជាច្រើន​៕
 











(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com