អត្ថបទពាណិជ្ជកម្ម
ប្រញាប់​ឡើង​! ផ្សារ​ទំនើប​ទី​៣ Chipmong SenSok Mall ប្រកាស​ទទួល​ការ​កក់​ទីតាំង​ពី ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ហើយ​!
30, Jul 2020 , 5:49 pm        
រូបភាព
 ​ភ្នំពេញ​៖ លោក ម៉ៃ​ឃើ​ល វង្ស (Michael Vong) អគ្គនាយក​ផ្សារ​ទំនើប ជីបម៉ុង ម៉​ល បានប្រកាស​ស្វាគមន៍​ម៉ាក​ផលិតផល​ល្បីៗ ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​លក់​សម្ភារ​ប្រើប្រាស់ និង សេវាកម្ម​កម្សាន្ត​ផ្សេងៗ អាច​ចាប់ផ្តើម​កក់​ទីតាំង ក្នុង​ផ្សារ​ទំនើប​ទី​៣ ជីបម៉ុង សែន​សុខ ម៉​ល ពី​ពេលនេះ រហូតដល់​ទីតាំង​ទាំងអស់ ត្រូវបាន​កក់​។  នេះ​គឺជា​ផ្សារ​ទំនើប​ទី​៣ របស់ ជីបម៉ុង គ្រុប ខណៈ​ផ្សារ​ទំនើប​២​កន្លែង​ទៀត គឺ Chipmong Noromall និង Chipmong Baktouk Mall កំពុងដំណើរការ​យ៉ាង​រលូន​។
 

 
​លោក​បន្តទៀតថា ផ្សារ​ទំនើប​ទី​៣ នេះ​ស្ថិតនៅលើ​ដង​វិថី ឧក​ញ្ញ៉ា ម៉ុង​រិទ្ធី សាងសង់ឡើង កម្ពស់ ៤​ជាន់ លំអរ​ដោយ​រចនាបថ​ទំនើប​ស៊ីវីល័យ ព្រមជាមួយ​សួនច្បារ​បៃតង ដ៏​ស្រស់បំព្រង និង​ទំហំ​ទីតាំង​ជួល ១៧, ០១៣ ម៉ែត្រការ៉េ​។ បើ​គិត​ជា​ហាង​មាន​ចំនួន​សរុប ៩០​ធំៗ និង​តូប​ចំនួន​៣០​បន្ថែមទៀត​។ រីឯ​ចំណតរថយន្ត អាច​ចត​បាន​រហូតដល់ ៤៨០​គ្រឿង និង​ម៉ូតូ​ចំនួន ៤៥០​គ្រៀង​ឯណោះ​។​


 
​លោក​ក៏​រម្លឹក​ដល់​ម្ចាស់​ម៉ាក​ផលិតផល​ល្បីៗ ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​លក់​សម្ភារ​ប្រើប្រាស់ និង សេវា​កម្សាន្ត​ផ្សេងៗ ឲ្យ​ប្រញាប់​កក់​ទីតាំង ក្នុង​ផ្សារ​ទំនើប​ទី​៣​នេះ ឲ្យ​បាន​ឆាប់រហ័ស ខណៈដែល​ការបញ្ចុះ​តម្លៃ​ជួល ៥០% សម្រាប់​រយៈពេល​៦​ខែ​ដំបូង រួម​ជាមួយនឹង​អត្ថប្រយោជន៍​ផ្សព្វផ្សាយ​ដោយ​ឥតគិតថ្លៃ​មួយចំនួនទៀត​កំ ពុង​ផ្តល់ជូន​សម្រាប់​ដៃគូ​អាជីវកម្ម​ទាំងអស់​។   
​ដូច្នេះ​លោក លោកស្រី ដែលជា​ម្ចាស់​អាជីវកម្ម ដែលមាន​ចំណាប់អារម្មណ៍​ពង្រីក​សាខា ឬ ចាប់ផ្តើម​អាជីវកម្ម​របស់លោក​អ្នក អាច​ទំនាក់ទំនង​ព័ត៌មាន​បន្ថែម ឬ​ណាត់ជួប តាមរយៈ​លេខ​ទូរស័ព្ទ 066/085/093 922 888 ឬ​អ៊ី​ម៉ែ​ល​៖ [email protected]
 






















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com