COVID-19
ជាតិ
ស្ត្រី​ខ្មែរ​អាមេរិក ដែល​លួច​រត់​ពី​បន្ទប់​ច​ត្តា​ឡី​ស័ក គ្មាន​ជំងឺ​កូ​វីដ​នោះទេ
30, Jul 2020 , 5:30 pm        
រូបភាព
រូបពី BTV
រូបពី BTV
​ស្ត្រី​ខ្មែរ​សញ្ជាតិ​អាមេរិក​ម្នាក់ ដែល​លួច​ចេញពី​បន្ទប់​ច​ត្តា​ឡី​ស័ក ក្នុង​រាជធានី​ភ្នំពេញ ធ្វើដំណើរ​ទៅដល់​ខេត្តកំពង់ចាម  ហើយ​ត្រូវបាន​ចាប់យក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ឡើងវិញ នៅ​ខេត្តកំពង់ចាម ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​បន្ទប់​ច​ត្តា​ឡី​ស័ក​ហើយ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​លោក អ៊ុន ចាត់​ដា អភិបាលខេត្ត​កំពង់ចាម​។​


​លោក អ៊ុន ចាន់​ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ថា ស្ត្រី​ខ្មែរ​អាមេរិក​រូបនោះ បាន​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​រួចហើយ ហើយ​ក៏បាន​ឆ្លងកាត់​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន​២​លើក ដោយ​លទ្ធផល​ដែល​បង្ហាញ គឺ​អវិជ្ជមាន​ទាំង​២​លើក​។ លោក អះអាងថា ក្នុងអំឡុង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​មកនេះ ក្រុមគ្រូពេទ្យ បាន​តាមដាន​ពិនិត្យ​សុខភាព​របស់​ស្ត្រី​រូបនោះ​យ៉ាង​យកចិត្តទុកដាក់​។ 
 
​ស្ត្រី​ខ្មែរ​អាមេរិក​រូបនោះ ត្រូវបាន​ផាកពិន័យ​ប្រាក់​១​លាន​រៀល ចំពោះ​កំហុស ក្នុងការ​រត់គេច​ពី​បន្ទប់​ច​ត្តា​ឡី​ស័ក​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ២៣៤​នាក់​ហើយ ដោយ​ក្នុងនោះ ​បានជា​សះស្បើយ​វិញ​១៦២​នាក់ និង កំពុង​សម្រាក​ព្យាបាល​៧២​នាក់​៕ 
 

Tag:
 COVID-19
  រត់គេច​ពី​បន្ទប់​ច​ត្តា​ឡី​ស័ក
© រក្សាសិទ្ធិដោយ thmeythmey.com