១០ ចំណុច​គួរ​ពិចារណា មុនពេល​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​
អត្ថបទពាណិជ្ជកម្ម
១០ ចំណុច​គួរ​ពិចារណា មុនពេល​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​
31, Jul 2020 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​យុគសម័យ​ថ្មី​នេះ មនុស្ស​ភាគច្រើន​តែងតែ​ប្រាថ្នា​របស់​ប្រើប្រាស់​មួយចំនួន ដែលមាន​តម្លៃ​សមរម្យ និង​មាន​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​។ មធ្យោបាយ​ធ្វើដំណើរ គឺជា​កត្តា​ដ៏​សំខាន់​មួយ សម្រាប់​ជួយ​ដល់​លោកអ្នក​ឱ្យ​ឈានទៅដល់​គោលដៅ និង​សម្រេច​នូវ​គ្រប់​ភារកិច្ច​។​
 
​បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​ប្រជាជន​ខ្មែរ​មួយចំនួនធំ បាន​ងាក​មកប្រើប្រាស់​រថយន្ត​ថ្មី ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ​។ ប៉ុន្តែ​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់ មនុស្ស​ភាគច្រើន តែងមាន​ការគិតគូរ និង​ពិចារណា លើ​កត្តា​ច្រើនយ៉ាង​ដូចជា​៖
  1. ​កម្រិត​ប្រាក់ចំណូល និង​ចំណាយ​ប្រចាំថ្ងៃ​។​
  2. ​គោលបំណង និង​តម្រូវការ​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ ថា​តើ​រថយន្ត​នេះ​ជិះ​សម្រាប់​ធ្វើការ​ក្នុង​ក្រុង ចុះ​ខេត្ត ឬ​ដំណើរ​កម្សាន្ត​ផ្សេងៗ​ជាដើម​។​
  3. ​រថយន្ត​នេះ​មាន​កម្ពស់​ខ្ពស់ អាច​ធន់​នឹង​ស្ថានភាព​ពេល​មេឃ​ភ្លៀង​បានដែរ​ឬទេ​?
  4. ​បើសិនជា​ប្រាក់ចំណូល​នៅមានកម្រិត តើ​អាច​បង់​រំលស់​បានដែរ​ឬទេ​?
  5. ​តម្លៃ​សមរម្យ​ក្នុង​ទីផ្សារ ដែល​សក្តិសម​នឹង​កម្រិតជីវភាព​របស់​ខ្លួន​។​
  6. ​សេវា​បង់​រំលស់ ដែល​ផ្តល់នូវ​ការប្រាក់ និង​ប្រា​ក់បង់​ដំបូង​ទាប​ប្រកបដោយ​ទំនុកចិត្ត​។​
  7. ​មាន​បច្ចេកវិទ្យា​ទំនើប និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​។​
  8. ​សេវា​ទទួល​ទិញ​រថយន្ត​ចាស់ ផ្លាស់ប្តូរ​យក​រថយន្ត​ថ្មី (Trade-In Service)​។​
  9. ​គ្រឿងបន្លាស់​សម្បូរបែប និង​មានតម្លៃ​ធូរ​ថ្លៃ​។​
  10. ​សេវា​ថែទាំ​ផ្សេងៗ និង​ការធានា​ជូន​ពី​រោងចក្រ​។​
 
​ដូចនេះ​យើង​សង្កេតឃើញថា មនុស្ស​សម័យ​ឥឡូវ មានការ​យល់ដឹង​ច្រើន និង​មានការ​វិភាគ​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​យកទៅ​ប្រើប្រាស់​។ បើសិនជា​លោកអ្នក​គិតដល់​រថយន្ត ដែល​អាចធ្វើ​ដំណើរ​ទៅតាម​ផ្លូវ ដែលមាន​ឧបសគ្គ​បាន​នោះ លោកអ្នក​នឹង​គិត​ទៅដល់​រថយន្ត ដែលមាន​កម្ពស់​ខ្ពស់ ឬ​រថយន្ត Pick Up​ជាដើម​។ តែ​ប្រសិនបើ​អ្នកត្រូវការ​រថយន្ត ដែល​អាច​ជិះ​ទៅ​ធ្វើការ​ប្រចាំថ្ងៃ ក្នុង​ទីក្រុង​ដែល​ចំណាយ​តិច អាច​បត់បែន​ក្នុងស្ថានភាព​ផ្លូវ​ស្ទះ ឬ​ចង្អៀត និង​អាច​បើកបរ​ទៅតាម​បណ្តា​ខេត្ត​នានា​នោះ អ្នកនឹង​គិតដល់​រថយន្ត​ប្រភេទ SUV មុនគេ​។ 
 


​ហើយ​ថ្មីៗ​នេះ យើង​សង្កេតឃើញថា​មាន​រថយន្ត SUV ខា្ន​ត​តូច​មួយ​ប្រភេទ ដែល​កំពុង​ពេញនិយម និង​ចរាចរណ៍​យ៉ាងច្រើន​កុះករ នៅលើ​ដង​វិថី​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រថយន្ត​នេះ មាន​សមត្ថភាព​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ មិន​ចាញ់​រថយន្ត​ធុន​ធំ​ប៉ុន្មាន​នោះទេ នោះ​គឺ​រថយន្ត Ford Ecosport​។ រថយន្ត Ford Ecosport នេះ មានតម្លៃ​ត្រឹមតែ $29,900 ប៉ុណ្ណោះ​។ លោកអ្នក​បង់​មុន​ត្រឹមតែ $5,980 និង​បង់​ប្រចាំខែ​ត្រឹមតែ $397 ប៉ុណ្ណោះ នោះ​លោក​អ្នកនឹង​អាច​ក្លាយទៅជា​ម្ចាស់​រថយន្ត​នេះ បានតែ​ម្តង​។​
 
​កាន់តែ​ពិសេស រាល់​ការទិញ​រថយន្ត Ford Ecosport អតិថិជន​នឹង​ទទួលបាន​ការចាក់​ប្រេង 2​ឆ្នាំ ដោយ​ឥតគិតថ្លៃ ឬ​បញ្ចុះតម្លៃ $1,500 ភា្ល​មៗ​។​
 
​រថយន្ត Ford Ecosport មួយ​នេះ មាន​សមត្ថភាព​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ដូចជា ផ្លូវ​រាបស្មើ​ក្នុង​ក្រុង ផ្លូវជាតិ​នានា និង​ផ្លូវ​តាម​ជនបទ​ស្រុកស្រែ​ចម្ការ​នានា​ជាដើម ព្រោះ​រថយន្ត Ford Ecosport មាន​កម្ពស់​ខ្ពស់​រហូតដល់​ទៅ 209mm ពី​ដី ដែល​អាចឱ្យ​រថយន្ត​នេះ​បើកបរ​បាន​យ៉ាង​រលូន ទោះជា​ស្ថិតក្នុង​ស្ថានភាព​ពេល​ភ្លៀង ផ្លូវ​រអិល ពេល​ឡើង​ទួល ឬ​ខឿន​ចិញ្ចើមផ្លូវ​ក៏ដោយ​។​
 
​រថយន្ត Ford Ecosport បាន​រចនា​ម៉ូដ​យ៉ាង​ល្អ​ប្រណិត​ខុសប្លែក​ពី​រថយន្ត​ដទៃ ដែល​ស័ក្តិសម​ជាមួយ​មនុស្ស​គ្រប់​វ័យ ទាំង​សុភាពបុរស​និង​សុភាពនារី​។ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ​របស់​រថយន្ត​មួយ​នេះ​ដោយ​ផ្នែក​ខាងមុខ មាន​រូបរាង​ទំនើប និង​ស៊ី​វិ​ល័យ ហើយ​ផ្នែក​ចំហៀង​មើលទៅ​រឹងមាំ​ហាប់​ណែន​។ ផ្នែក​ខាងក្នុង​វិញ មាន​ភាព​ធំ​ទូលាយ​មែនទែន​ហើយ​បំពាក់​ដោយ​ពូក​ស្បែក​ប្រណិត ទន់​ងាយស្រួល​ក្នុងការ​អង្គុយ និង​ប្រកបដោយ​ផាសុកភាព​។ ចំណែក​ផ្នែក​ខាងក្រោយ​វិញ គឺ​ធំ​ល្មម​អាចដាក់​អីវ៉ាន់​បាន​ច្រើន​រហូតដល់​២៥​កន្លែង មិន​ចាញ់​រថយន្ត SUV ខ្នាត​ធំ​ដទៃទៀត​នោះទេ​។​


 
​ក្រៅពី​រូបរាង និង​ការ​ឌី​ហ្សា​ញ​ដូចដែល​រៀបរាប់​ហើយ រថយន្ត Ford Ecosport ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព​ឆ្លាត​វៃ ដែល​ជួយ​សម្រួល​ដល់​ការបើកបរ​របស់លោក​អ្នក​ដូចជា សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន​៨​គ្រាប់ កាមេរ៉ា​ជំនួយ​ក្នុង​ការចូល​ចត​ដែល​អាច Zoom បាន និង​មាន​ខ្សែ​គំនូស​ពណ៌​លឿង​រ៉េ​តាម​ចង្កូត ប្រព័ន្ធ​ចុច​បញ្ឆេះ​រថយន្ត ឬ​Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី និង​អេក្រង់ Touchscreen 8 អ៊ី​ញ ដែលមាន​ភាពរស់រវើក និង​ងាយស្រួល ក្នុងការ​បញ្ជា​ដោយ​សំឡេង​សម្រាប់​វិទ្យុ  តន្ត្រី និង​ការកម្សាន្ត​ផ្សេងៗ​។ លើសពីនេះទៅទៀត រថយន្ត​នេះ ក៏​អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay ដើម្បី​ភ្ជាប់​ទៅកាន់​ផែនទី Google Map សម្រាប់​នាំ​អ្នក​ទៅដល់​គោលដៅ​ផ្សេងៗ​។ ចំណែកឯ​ប្រព័ន្ធ​សុវត្ថិភាព​វិញ រថយន្ត​នេះ មាន​បំពាក់​ជាមួយនឹង​ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត​ចំនួន​៦ ប្រព័ន្ធ​ហ្វ្រាំង ABS ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត ពេល​បើកបរ​លើផ្លូវ​កោង ឬ​រអិល និង​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​-​ល​-​។​


 
​ចំណុច​ពិសេស ដែល​ក្រុមហ៊ុន​លក់​រថយន្ត​ដទៃ​មិនមាន​ការផ្តល់ជូន​នោះ គឺ​រាល់​ការទិញ​រថយន្ត Ford Ecosport ពី​ក្រុមហ៊ុន លោកអ្នក​នឹង​ទទួលបាន​ការចូលរួម​ដំណើរ​កម្សាន្ត Ford Ecosport Family Trip ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Ford ផ្ទាល់ ហើយ​ការផ្តល់ជូន​នេះ គឺមាន​សម្រាប់តែ​អតិ​ថ​ជន Ford Ecosport តែប៉ុណ្ណោះ​។ ដំណើរ​កម្សាន្ត​នេះ ក្រុមហ៊ុន​ធ្លាប់បាន​រៀបចំ​រួចមកហើយ គឺ​ដំណើ​ត​កម្សាន្ត​ទៅកាន់​ខេត្ត​បុរី​រ៉ា​ម ដែលជា​ខេត្ត​មួយ​ដ៏​ល្បី​ក្នុងប្រទេស​ថៃ​។ 
 
​លើសពីនេះទៅទៀត លោកអ្នក​ថែមទាំង​អាច​ចូលរួម​ដំណើរ​កម្សាន្ត Ford Adventure ដែល​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​ក្រុមហ៊ុន Ford ដែល​វា​មិនមែន​ត្រឹមតែ​ដំណើរ​កម្សាន្ត​ធម្មតា​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​សកម្មភាព​សប្បុរស​ធម៌​ដូចជា ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ការផ្តល់​សម្ភារ​ជូន​ក្មេងៗ​កុមារកំព្រា និង​មាន​កម្មវិធី​សប្បាយៗ​ជាច្រើន នៅក្នុង​ដំណើរ​កម្សាន្ត​មួយ​នេះ​៕
 









(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com