COVID-19
អន្តរជាតិ
វៀតណាម មាន​ករណី​ស្លាប់​ដោយសារ COVID-19 ហើយ​
31, Jul 2020 , 3:09 pm        
រូបភាព
បុគ្គលិកសុខាភិបាលវៀតណាមរុញអ្នកជំងឺចូលឡានពេទ្យនាពេលកន្លងមក។ រូបភាព VNA
បុគ្គលិកសុខាភិបាលវៀតណាមរុញអ្នកជំងឺចូលឡានពេទ្យនាពេលកន្លងមក។ រូបភាព VNA
​នៅ​ថ្ងៃទី​៣១ ខែកក្កដា វៀតណាម​បានប្រកាស​ពី​ករណី​ស្លាប់​ទីមួយ​ដោយសារ COVID-19 ។ ករណី​ស្លាប់​នេះ ជា​ករណី​រកឃើញ​នៅ​ទីក្រុង​ដា​ណា​ង ទី​ដែល​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ បាន​ផ្ទុះឡើង​ជាថ្មី​ក្រោយ​ស្ងប់ស្ងាត់​ជិត​១០០​ថ្ងៃ​។​

 
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​ដែល​ត្រូវបាន​ស្រង់​បន្ត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ករណី​ស្លាប់​ទីមួយ​នៅ​វៀតណាម ជា​បុរស​អ្នក​ដែលមាន​វ័យ​៧០​ឆ្នាំ​។ ជនរងគ្រោះ ត្រូវបាន​ធ្វើតេស្ត និង​មាន​លទ្ធផល​វិជ្ជមាន​ជំងឺ COVID-19 នៅ​ទីក្រុង​ដា​ណា​ង​។ 
 
​នៅ​ថ្ងៃទី​៣១ ខែកក្កដា​នេះដែរ ទីក្រុង​ដា​ណា​ង មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤៥ ដែលជា​តួលេខ​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​នៅ​វៀតណាម​។ បើ​គិតពី​ថ្ងៃទី​២៥ ខែកក្កដា ពេល​រកឃើញ​ករណី​ដំបូង​នៅ​ដា​ណា​ង ចំនួន​អ្នក​ឆ្លង​ពាក់ព័ន្ធ​មាន​ដល់​៩៥​នាក់​ហើយ​។ 
 
​មកទល់​ថ្ងៃ​ដដែល វៀតណាម​មាន​ករណី​ឆ្លង​សរុប​៥០៩​នាក់ ហើយ​សះ​ស្បើយ​មាន​ចំនួន​៣៦៩​នាក់​។ មនុស្ស​ច្រើនជាង​៥៣០០០​នាក់ ត្រូវដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​រៀបចំ​ដោយ​រដ្ឋ និង​ផ្ទះ​រៀងៗ​ខ្លួន​៕

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com