ខេត្តកោះកុង មានឆ្នេរសមុទ្រប្រវែង ២១៥ គីឡូម៉ែត្រ ដែលស្មើនឹង ៥០% នៃឆ្នេរសមុទ្រសរុបរបស់ប្រទេសកម្ពុជា
ខេត្តកោះកុង គឺជាតំបន់ភ្នំជាប់ឆ្នេរសមុទ្រស្ថិតនៅប៉ែកនិរតីនៃប្រទេស ហើយជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំង ៤ របស់ប្រទេសកម្ពុជា។ ទឹកដីដ៏ស្រស់ត្រកាលនេះ ប្រជុំទៅដោយធនធានធម្មជាតិ ជីវៈចម្រុះយ៉ាងសម្បូរបែប និងឆ្នេរសមុទ្រយ៉ាងវែងអន្លាយប្រវែង ២១៥ គីឡូម៉ែត្រ ហើយជាជម្រកព្រៃកោងកាងធំបំផុតលំដាប់ទី២ នៅក្នុងពិភពលោក។
ខេត្តកោះកុង ក៏មានទីតាំងភូមិសាស្ត្រយ៉ាងអំណោយផលផងដែរ ពោលគឺមានព្រំប្រទល់ជាប់ឈូងសមុទ្រថៃ ព្រំដែនប្រទេសថៃ និងបណ្ដាខេត្តនៅប៉ែកនិរតី ពិសេសខេត្តព្រះសីហនុ ដែលជាតំបន់ពាណិជ្ជកម្មធំបំផុត បន្ទាប់ពីរាជធានីភ្នំពេញ។ លក្ខណៈពិសេសទាំងអស់នេះ បានធ្វើឲ្យខេត្តកោះកុង ក្លាយទៅជាទិសដៅអភិវឌ្ឍន៍ដ៏ទាក់ទាញបំផុតមួយ សម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅប្រទេស។ ក្នុងចំណោមគម្រោងថ្មីៗជាច្រើន ដែលនឹងផុសរូបរាងនាប៉ុន្មានឆ្នាំខាងមុខនេះ គម្រោងដែលមានភាពលេចធ្លោបំផុតគឺគម្រោង ឆ្នេរតារាចន្ទ។
ឆ្នេរតារាចន្ទ គឺជាឋានសួគ៍លំហែកាយបែបវប្បធម៍ និងអេកូឡូស៊ី តាមបណ្ដោយឆ្នេរសមុទ្រ ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ ឆ្នេរតារាចន្ទ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងលំហែកាយខ្នាតយក្ស តារាសាគរ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ៣៦០ គីឡូម៉ែត្រការ៉េ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រវែង ៩០ គីឡូម៉ែត្រ។
គម្រោង ឆ្នេរតារាចន្ទ គីជាគម្រោងអភិវឌ្ឍន៍ចម្រុះ ជាមួយនឹងទំហំអភិវឌ្ឍន៍សរុបប្រមាណ ៤.៥ លានម៉ែត្រការ៉េ គ្របដណ្ដប់លើផ្ទៃដី ២០គីឡូម៉ែត្រការ៉េ។ គម្រោងទីក្រុងវិស្សមកាលនេះ រួមបញ្ចូលនូវ លំនៅឋានលក្ខណៈឯកជន សណ្ឋាគារលំដាប់ផ្កាយប្រាំ និងរមណីយដ្ឋានអេកូឡូស៊ីជាប់ឆ្នេរសមុទ្រ ដែលនាំមកនូវបទពិសោធថ្មី និងប្លែក នៃការរុករកក្នុងពិភពបាតសមុទ្រ និងឧទ្យានអេកូឡូស៊ី ដ៏ស្រស់ស្អាតដាច់គេ។
ជាមួយគ្នានេះ គម្រោង ឆ្នេរតារាចន្ទ រួមបញ្ចូលនូវអគារពាណិជ្ជកម្មស្តង់ដារអន្តរជាតិ ដែលមានផ្សារទំនើប មជ្ឈមណ្ឌលកម្សាន្ត ហាងលក់ទំនិញ ភោជនីយដ្ឋាន ហាងកាហ្វេ បារ រោងភាពយន្ត សាលរៀបចំកម្មវិធី មណ្ឌលសុខភាព និងមជ្ឈមណ្ឌលអប់រំជាដើម។ បន្ថែមពីលើនេះទៀត គម្រោងនេះ ស្ថិតនៅក្បែរអាកាសយាន្តដ្ឋានស្តង់ដារអន្តរជាតិ តារាសាគរ និងទីលានវាយកូនហោ្គលប្របឆ្នេរសមុទ្រ តារាសាគរ ថែមទៀតផង។
គម្រោង ឆ្នេរតារាចន្ទ បានចាប់ផ្ដើមជាផ្លូវការ នូវគម្រោងអភិវឌ្ឍន៍ដំណាក់កាលទី១ ហើយរំពឹងថា នឹងបញ្ចប់ជាសាងសង់ជាស្ថាពរត្រឹមឆ្នាំ ២០២១។ ក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តោតសំខាន់លើការសាងសង់លំនៅឋានឯកជន ដែលគ្របដណ្ដប់លើផ្ទៃដី ១៧០,០០០ ម៉ែត្រការ៉េ។
គម្រោងនេះ ផ្ដល់ជូនជម្រើសផ្ទះវីឡា និងផ្ទះបឹងហ្គាឡូ ចំនួន៦ប្រភេទ ចាប់ពីយូនីតបន្ទប់គេង១ ដល់ បន្ទប់គេង៣ និងទំហំចាប់ពី ៣៥ម៉ែត្រការ៉េ ដល់ ៣០២ម៉ែត្រការ៉េ។ ចំពោះការរចនាខាងក្នុងវិញ ស្ថាបត្យករបានរួមបញ្ចូលគ្នា រវាងរចនាបថប្រពៃណីខ្មែរ និងស្ថាបត្យកម្មបែបរមណីយដ្ឋានវិស្សមកាល ដែលមិនត្រឹមតែនាំមកនូវភាពស្រស់ស្រាយ និងធូរស្បើយក្នុងអារម្មណ៍ ថែមទាំងបង្កើតនូវបរិយាកាស ប្រកបដោយភាពស្និទ្ធស្នាល ផ្អែមល្ហែម និងរ៉ូមេនទិក។ ផ្ទះនីមួយៗ មានបន្ទប់គេងយ៉ាងស្រស់ស្អាត បន្ទប់ទទួលភ្ញៀវ និងរានហាលនៅខាងមុខផ្ទះ ដែលអាចឲ្យអ្នករស់នៅ សម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធ ពីឆ្នេរសមុទ្រ ក៏ដូចជាអង្គុយគយគន់ទិដ្ឋភាពថ្ងៃលិច លើមហាសាគរដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ ក្រោមបរិយាកាសដ៏រ៉ូមេនទិក។
លំនៅឋានក្នុងគម្រោង ឆ្នេរតារាចន្ទ មានតម្លៃចាប់ផ្ដើមត្រឹមតែ ៥៦,៣២០ ដុលា្លរ ប៉ុណ្ណោះ។ សម្រាប់លោកអ្នកដែលទិញផ្ទះនៅថ្ងៃនេះ នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា៖
១. ក្លាយជាសមាជិកអចិន្រៃ្តយ៍ នៃរមណីយដ្ឋានវិស្សមកាល តារាសាគរ
២. ជម្រើសក្នុងការជួលត្រលប់ទៅកាន់ម្ចាស់គម្រោង
៣. ជម្រើសក្នុងលក់ត្រលប់ទៅកាន់ម្ចាស់គម្រោងវិញ ក្នុងតម្លៃដើម (៥ឆ្នាំ ក្រោយការប្រគល់លំនៅឋានជាផ្លូវការ)។
សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោង ឆ្នេរតារាចន្ទ សូមទាក់ទងមកកាន់ 092 92 1000 ឬ [email protected]។
(អត្ថបទពាណិជ្ជកម្ម)