ជាតិ
ពីនេះ ពីនោះ
«​ស្វាង​ចែស​» មិនមែន​«​ស្វាង​ចេស​» ឡើយ​
21, Nov 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ត្រូវ​ចងចាំ​ថា បើកាលណា​ប្រើ​ក្នុងន័យ​ថា ស្រឡះ​មុខមាត់ ស្វាងអារម្មណ៍ ភ្លឺ​ស្រឡះ ស្វាង​ឯកើត ភ្លឺ​ឯលិច​នោះ គេ​ប្រើពាក្យ​«​ស្វាង​ចែស​»​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។

 
 
​កាលណា​គេ​ប្រើ​ជា​ពាក្យ ស្វាង​ចេស គឺ​មានន័យថា សូត្រ ឬ​អំបោះ​ភ្លឺ​ស្រឡះ​ទៅវិញ​ទេ ដែល​មិនត្រូវ​ន័យ​ពិតប្រាកដ​របស់​វា ថា​ជាការ​ស្រឡះ​មុខមាត់​ឡើយ​។ 
 
​ពាក្យ​«​ចែស​»​និង​«​ចេស​»​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​ក៏ពិតមែន តែ​ពាក្យ​ទាំងពីរ​នេះ​មានន័យ​ខុសគ្នា​។ «​ចែស​»​បញ្ជាក់​ពី​ភាព​ជាក់ច្បាស់​,​ឃើញច្បាស់​ចែស​,​ភ្លឺចែស​។ ក្នុងន័យ​មួយទៀត សំដៅលើ ក្តៅចែស រឹង​ចែស គឺ​ក្តៅ​ខ្លាំង និង​រឹង​ខ្លាំង​។ ចំណែក​ពាក្យ​«​ចេស​»​សំដៅលើ​សូត្រ ឬ​អំបោះ​ខ្មាញ់​តូចឆ្មារ សម្រាប់​ប្រើ​ក្នុងការ​ដេរ​៕ 
 

Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com