អត្ថបទពាណិជ្ជកម្ម
ធនាគារឯកទេស វីង ចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា លើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅកម្ពុជា
× ធនាគារឯកទេស វីង បានចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ដើម្បីជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា។ ការចូលរួមនេះ គឺដោយសារតែ ធនាគារឯកទេស វីង មើលឃើញថា ស្ត្រីកម្ពុជាមួយចំនួន កំពុងជួបបញ្ហាប្រឈម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគាត់នៅមានកម្រិត។
កាលពីថ្ងៃទី២៧ និងទី២៨ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សម្រាប់អភិវឌ្ឍន៍សហគ្រិនភាពស្ត្រី” នៅខេត្តសៀមរាប។ កិច្ចប្រជុំនវ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងមន្ត្រី៣៨រូប ដែលជាបុគ្គលិកមកពីមន្ទីរ និងស្ថាប័ននានានៅខេត្តសៀមរាប រួមមាន មន្ទីរអប់រំ មន្ទីរកិច្ចការនារី និងមន្ទីរពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ និង ការប្រើប្រាស់ប្រព័ន្ធឌីជីថល សម្រាប់សេវាកម្មហិរញ្ញវត្ថុ និងដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយបន្ត ក្នុងគោលដៅជួយដល់ធុរកិច្ច និងអាជីវកម្មរបស់ស្ត្រី នៅតាមមូលដ្ឋាន។
លោកស្រី ជា សិរី បានមានប្រសាសន៍ថា ទោះជាវិស័យហិរញ្ញវត្ថុ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ត្រីមួយចំនួនធំនៅតែជួបបញ្ហាប្រឈម ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ជាពិសេស នៅពេលចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងការធ្វើអាជីវកម្ម។ ហេតុដូច្នេះហើយ ធនាគារជាតិនៃកម្ពុជា បានរួមសហការជាមួយក្រសួងកិច្ចការនារី និងដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញលទ្ធភាពស្ត្រី ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងប្រើប្រាស់ហិរញ្ញវត្ថុទាំងនោះ ដោយការទទួលខុសត្រូវ និងត្រឹមត្រូវតាមគោលដៅ។ លោកស្រី ជា សេរី បន្តថា៖«កាលណាស្ត្រី អាចទទួលបានហិរញ្ញប្បទានហិរញ្ញវត្ថុកាន់តែច្រើន ពួកគេនឹងអាចរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចគ្រួសារ និងសហគមន៍របស់ពួកគេ»។
អ្នកស្រី ឆាយ កញ្ញា ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកទីផ្សារផលិផលនៃធនាគាឯកទេសវីង និងជាអ្នកសម្របសម្រួលក្នុងវគ្គបណ្តុះបណ្តាលនេះ បានប្រាប់ឱ្យដឹងថា ការជួយគាំទ្រស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងជំរុញពួកគេឱ្យក្លាយជាសហគ្រិនស្រី្ត វាជាទិសដៅដ៏មានប្រសិទ្ធភាពមួយដែលអាចធ្វើឱ្យស្ត្រី ក្លាយជាអ្នកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចសេដ្ឋកិច្ចគ្រួសារ ដ៏មានប្រសិទ្ធភាព។
កាលណាស្ត្រីមានមុខរបរ និងមានប្រាក់ចំណូលសមរម្យ នោះស្ត្រីនឹងមានសិទ្ធិកាន់តែល្អប្រសើរ ក្នុងការធ្វើការសម្រេចចិត្ត ទាំងថ្នាក់ជាតិ និងក្រោមជាតិ ក៏ដូចមានឥទ្ធិពលក្នុងសង្គម និងក្រុមគ្រួសារផងដែរ។ អ្នកស្រី ឆាយ កញ្ញា បញ្ជាក់បន្តថា៖« ក្រៅពីចូលរួមគាំទ្រធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញកំណើនចំនួនស្ដ្រីទទួលបានហិរញ្ញវត្ថុផ្លូវការនៅកម្ពុជា ធនាគារឯកទេស វីង កន្លងមក បានចូលរួមគាំទ្រដល់កម្មវិធី “អក្ខរកម្មហិរញ្ញវត្ថុ” របស់ក្រសួងអប់រំ ការលើកកម្ពស់ សិទ្ធិនារីនៃ ៨មីនា ជាមួយក្រសួងកិច្ចការនារី និងសហការជាមួយស្ថាប័នជាច្រើនផ្សេងទៀត ក្នុងការលើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុរបស់ស្ត្រី និងជំរុញការអភិវឌ្ឍស្ត្រី ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុជាដើម»។
ក្នុងទិសដៅលើកកម្ពស់ស្ត្រីក្នុងវិស័យហិរញ្ញវត្ថុ និងសហគ្រិនស្ត្រី ធនាគារឯកទេស វីង មានភ្នាក់ងារវីងជិត ៨ ០០០កន្លែង ទូទាំងប្រទេស ដែលក្នុងនោះ ៨០% គឺជាស្ត្រី។ ពួកគេ កំពុងដើរតួយ៉ាងសំខាន់ ក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុគ្រប់ទីកន្លែង នៅកម្ពុជា។ ជាងនេះទៅទៀត ភ្នាក់ងារ វីង ដែលជាស្ត្រី បានកំពុងដើរតួយ៉ាងសំខាន់ ជួយជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជានិងជួយគាំទ្រសេដ្ឋកិច្ចជាតិ និងក្រុមគ្រួសារផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com