កីឡាអន្តរជាតិ
អន្តរជាតិ
Fulham និង Brentford ត្រូវ​តទល់​គ្នា​ដណ្តើម​កៅអី​ទៅលេង​នៅ Premier League
31, Jul 2020 , 9:29 pm        
រូបភាព
Fulham និង Brentford បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​កៅអី​ឡើង​ទៅលេង​ក្របខណ្ឌ Premier League ក្រោយ​ទម្លាក់​ក្រុម​គូប្រជែង​តាមរយៈ​ការប្រកួត​ពីរ​ជើង​រៀងខ្លួន នៅ​វគ្គ​ជម្រុះ ។ Fulham ទម្លាក់ Cardiff City ឯ Brentford ឈ្នះ Swansea City​។​


​លទ្ធផល​ការប្រកួត​ក្នុង​វគ្គ​ជម្រុះ​ទាំងពីរ​ជើង Fulham បាន​យកឈ្នះ Cardiff City ៣-២ (​ជើង​ទីមួយ​ឈ្នះ​២-០, ១-២) ខណៈដែល Brentford បាន​វាយបក​យកឈ្នះ Swansea City ដោយ​លទ្ធផល ៣-២ (​ជើង​ទី​១​ចាញ់ ១-០, ឈ្នះ ៣-១ វិញ​)​។​
 
​ជ័យជម្នះ​នេះ​បានធ្វើ​ឲ្យ​ក្រុម Fulham មានឱកាស​ត្រឡប់​ទៅកាន់​លី​គ​កំពូល​អង់គ្លេស​វិញ បន្ទាប់ពី​ធ្លាក់​ទៅ​លី​គ​កម្រិត​ទី​២ Championship កាលពី​រដូវ​កាល ២០១៨-១៩ ដោយ​ត្រូវ​ប្រជែង​ជាមួយ Brentford នៅ​វគ្គ play-off ផ្តាច់ព្រ័ត្រ​។​
 
​សម្រាប់ Brentford នេះ​ជា​ឱកាស​របស់​ពួកគេ​ដើម្បី​ឡើងទៅ​លេង Premier League ជា​លើកដំបូង បន្ទាប់ពី​ក្រុម​នេះ​បង្ហាញខ្លួន​នៅ​ក្របខណ្ឌ​កំពូល​លើកចុងក្រោយ​នៅ​រយៈពេល​៧៣ឆ្នាំមុន​។​
 
​ជំនួប​ផ្តាច់ព្រ័ត្រ​រវាង Fulham និង Brentford ដើម្បី​កាត់សេចក្តី​ថា​ក្រុម​មួយណា​ត្រូវ​ឡើងទៅ​លី​គ​កំពូល​រដូវ​កាល ២០២០-២១ នឹងត្រូវ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ១:៤៥​នាទី​រំលង​អា​ធ្រា​ត្រ [​ម៉ោង​នៅ​កម្ពុជា​]៕
 

Tag:
 Fulham
  Brentford
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com