កីឡាជាតិ
ជាតិ
ណាហ្គា និងភ្នំពេញក្រោនសុទ្ធតែមានឱកាសឡើងទៅឈរលេខ២បណ្តោះអាសន្ន កុក បូរីស ខ្សែការពារភ្នំពេញក្រោន នាជំនួបកន្លងមក។ រូបថត CNCC
× ការប្រកួតក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគនៅថ្ងៃសៅរ៍នេះ មានបីប្រកួត ដោយគិរីវង់ទទួលទ័ព ណាហ្គាវើលទៅទឹកដីរបស់អាស៊ីអឺរ៉ុប និងនៅម៉ោង៦យប់ អ.អេស.អិន របស់ភ្នំពេញក្រោនស្វាគមន៍សូលទីឡូអង្គរ។
ភ្នំពេញក្រោនមានឱកាសតាមស្មើពិន្ទុក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ប្រសិនបើពួកគេឈ្នះភ្ញៀវសូលទីឡូអង្គរដែលត្រាំត្រែងនៅបាតតារាង។ បច្ចុប្បន្នភ្នំពេញក្រោន មាន១៨ពិន្ទុ ក្រោយប្រកួតបាន៩លើក ខណៈសូលទីឡូ មានតែ៣ពិន្ទុប៉ុណ្ណោះពីការប្រកួត៨លើក។
រីឯណាហ្គាវើលដ៍ ពួកគេកាន់តែមានប្រៀបតាមប្រកៀកក្រុមលេខ១ជាងភ្នំពេញក្រោន ដោយបច្ចុប្បន្នមាន១៨ពិន្ទុដូចគ្នា ប៉ុន្តែទើបប្រកួតបាន៨លើក។ រីឯម្ចាស់ផ្ទះ អាស៊ីអឺរ៉ុបយូណាយធីត មាន៧ពិន្ទុ ពីជំនួប៨លើក។
ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ប្រកួតបាន៩លើក ដោយមាន១៤ពិន្ទុ។ ថ្វីត្បិតតែគិរីវង់ស្ថិតនៅចំណាត់ថ្នាក់លេខ៨ ក្រោមទ័ពមួយលេខក៏ដោយ ប៉ុន្តែកម្លាតខុសគ្នាដល់ទៅ៧ពិន្ទុ ពោលគឺក្រុមពីខេត្តតាកែវមានតែ៧ពិន្ទុពីជំនួប៨លើក។
កម្មវិធីប្រកួតនៅថ្ងៃនេះ
៣:៣០នាទី៖ គិរីវង់សុខសែនជ័យ ជួប កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ
៣:៣០នាទី៖ អាស៊ីអឺរ៉ុបយូណាយធីត ជួប ណាហ្គាវើលស៍ នៅអេ.អ៊ី.យូ ស្ពតផាក
៦:០០ល្ងាច៖ ភ្នំពេញក្រោន ជួប សូលទីឡូអង្គរ
សប្តាហ៍ទី១០
Tag:
បាល់ទាត់
ខេមបូឌានលីគ
© រក្សាសិទ្ធិដោយ thmeythmey.com