ជាតិ
ត្របែក​ក៏​ជា​ឱសថ​ព្យាបាល​ដំបៅ​មាត់ រាករូស និង​រលាក​ពោះវៀនតូច
01, Aug 2020 , 9:59 pm        
រូបភាព
ដោយ:
​ត្របែក ជា​រុក្ខជាតិ​មួយ​ប្រភេទ ដែលមាន​អត្ថប្រយោជន៍​យ៉ាងច្រើន ទាំង​ផ្លែ ដើម និង​ស្លឹក​។ ក្រៅពី​បរិភោគ​ផ្លែ រុក្ខជាតិ ក៏​ត្រូវបាន​ប្រើប្រាស់​ជា​ឱសថ​ព្យាបាល​ជំងឺ​មួយចំនួន​ដូចជា ដំបៅ​មាត់ និង​រមូល​ពោះវៀន​ជាដើម​។​



​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា របស់​ក្រសួងសុខាភិបាល ផ្លែ​ត្របែក​ខ្ចី គេ​បរិភោគ​ដើម្បី​ព្យាបាល​រាក​។ ចំណែក​ផ្លែ​ត្របែក​ទុំ ប្រើ​សម្រាប់​បំបាត់​ក្លិនស្អុយ ហើយ​ស្លឹក​ត្របែក​ខ្ចី ជួយ​បំបាត់​ក្លិនឆ្អាប​។​
 
​ត្រួយ​ត្របែក គេ​អាចយ​កលាយ​ជាមួយ​មើម​ខ្ញី និង​តែ ឆុង​ទទួលទាន ដើម្បី​ព្យាបាល​រមូល ឬ​រលាក​ពោះវៀនតូច​។  ដោយឡែក គេ​អាច​យក​ស្លឹក និង​សំបក​ត្របែក ស្ងោរ​យក​ទឹក​ខាប់ សម្រាប់​ព្យាបាល​ហើម​អ​ញ្ជា​ញ និង​ដំបៅ​មាត់​ផងដែរ​។ ដើម​របស់​វា ក៏​អាច​យកទៅ​ច្នៃ​ជា​របស់​ប្រើប្រាស់​បានដែរ​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​សៀវភៅ រុក្ខជាតិ​ឱសថ​កម្ពុជា របស់​ក្រសួងសុខាភិបាល​)

© រក្សាសិទ្ធិដោយ thmeythmey.com