ជាតិ
ពីនេះ ពីនោះ
«ម្ល៉េះ» ជាពាក្យត្រឹមត្រូវ មិនមែន «ម្ល៉ែះ» ឡើយ 
×![]()
អ្នកដែលនិយមសរសេរពាក្យ«ម្ល៉ែះ» គួរតែសរសេរជា«ម្ល៉េះ»វិញទើបត្រូវតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។ «ម្ល៉េះ»មានថ្នាក់ពាក្យជានាម ដែលមានន័យថា យ៉ាងនេះ,ដូច្នេះ។ អាចនិយាយថា ម្ល៉េះតើ,ម្ល៉េះម៉ឹងឬ? លំបាកអ្វីម្ល៉េះ,យូរម្ល៉េះ។ល។
មានពាក្យខ្លះទៀតដែលពលរដ្ឋប្រើផ្ទុយពីវចនានុក្រមខ្មែរ ដោយពាក្យទាំងនោះមានដូចជា រំលស់ អាចសរសេរថា រម្លស់ក៏បានគឺត្រឹមត្រូវដូចគ្នា កុំសរសេរ រំលួស ឬរម្លួស ឲ្យសោះ មិនត្រឹមត្រូវឡើយ, ពាក្យស្វាងចែស កុំសរសេរស្វាងចេស,កៀរគរ កុំសរសេរ កៀងគរ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com