កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal និង Chelsea ប្រជែង​ពាន FA Cup នៅ​ម៉ោង​១១ និង​៣០​យប់​នេះ​
01, Aug 2020 , 7:29 pm        
រូបភាព
ដោយ: ថ្មីៗ
​កាំភ្លើង​ធំ Arsenal ដែល​ដឹកនាំ​ដោយ​លោក Mikel Arteta និង​តោ​ខៀវ Chelsea ដែល​ដឹកនាំ​ដោយ​លោក Frank Lampard ត្រូវ​ប៉ះគ្នា​នៅ​កីឡដ្ឋាន Wembly នា​វេលា​ម៉ោង​១១ និង​៣០​យប់​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។​

 
Arsenal បានឈ្នះ Chelsea ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ទាំង​ពីរលើក​កន្លងមក​ក្នុង​លទ្ធ ២-០ នៅ​ឆ្នាំ​២០០២ និង​២-១ នៅ​ឆ្នាំ​២០១៧ ប៉ុន្តែ Chelsea បានឈ្នះ Arsenal វិញ​នា​ព្រឹត្តិការណ៍​ផ្តាច់ព្រ័ត្រ League Cup ក្នុង​លទ្ធផល ២-១ នៅ​ឆ្នាំ​២០០៧ និង Europa League កាលពី​ឆ្នាំមុន​។​
 
Arsenal ដែល​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៨​នៅ Premier League ប្រឹង​ប្រជែង​ឲ្យ​ឈ្នះ​ពាន​លំដាប់​ទី​ពីរ​នៅ​អង់គ្លេស​នេះ ជា​លើក​ទី​១៤ ដើម្បី​ទទួលបាន​កៅអី​នៅ Europa League នា​ឆ្នាំក្រោយ ខណៈ Chelsea ដែល​ស្ថិត​ក្នុងចំណោម Top 4 មាន​កៅអី​រួចជាស្រេច​នៅ Champions League​។​
 
Arsenal នឹង​បង្ហាញខ្លួន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ចំនួន​២១​លើក ដោយ​ឈ្នះ​១៣​លើក ខណៈ Chelsea នឹងមាន​វត្តមាន​ជា​លើក​ទី​១៤ ហើយ​ធ្លាប់​ឈ្នះ​ពាន​៨​លើក​៕
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com