ជាតិ
តុលាការ​វៀតណាម​កាត់​ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​
01, Aug 2020 , 6:18 pm        
រូបភាព
ស្ត្រីឈ្មោះ មៀច ស្រីនាង នាអំឡុងសវនាការនៅតុលាការតៃនិញ កាលពីថ្ងៃទី៣១ ខែកក្កដា។ រូបថត VNA
ស្ត្រីឈ្មោះ មៀច ស្រីនាង នាអំឡុងសវនាការនៅតុលាការតៃនិញ កាលពីថ្ងៃទី៣១ ខែកក្កដា។ រូបថត VNA
ដោយ: ថ្មីៗ
តុលាការ​ប្រជាជន​ខេត្ត​តៃនិញ ប្រទេស​វៀតណាម បានសម្រេច​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នា​សវនាការ​កាលពី​ថ្ងៃទី​៣១ ខែកក្កដា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA​។​



​ស្ត្រី​ឈ្មោះ មៀ​ច ស្រី​នាង ដែល​កើត​នៅ​ឆ្នាំ​១៩៩៣ និង​រស់នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​រកឃើញថា បាន​ជួញដូរ​មេ​តំ​ហ្វី​តា​មីន​៥​កញ្ចប់​ដែលមាន​ទម្ងន់​ជិត​៥០០០​ក្រាម​។​

​បើតាម VNA ប៉ូលិស​វៀតណាម ចាប់​ស្ត្រី​រូបនេះ នៅ​ព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ នា​ច្រក​ខាង​ខេត្ត​តៃនិញ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩៕


© រក្សាសិទ្ធិដោយ thmeythmey.com