COVID-19
ជាតិ
COVID-19 នៅកម្ពុជា៖ រកឃើញថ្មី១ករណី និងសះស្បើយ៣២នាក់បន្ថែមទៀត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
× ក្រសួងសុខាភិបាល នាព្រឹកថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 មួយករណីទៀត ប៉ុន្តែជាមួយគ្នានោះ មាន៣២ករណី បានសះស្បើយ។ ករណីថ្មីជាបុរសខ្មែរអាយុ៥៧ឆ្នាំ ដែលធ្វើដំណើរពីអាមេរិក ដោយបន្តជើងហោះហើរតាមកូរ៉េខាងត្បូង និងដល់កម្ពុជាជាមួយអ្នកដំណើរ១១១នាក់ទៀត។
រីឯអ្នកជាសះស្បើយមានជនជាតិខ្មែរ២៩នាក់ និងឥណ្ឌូណេស៊ី៣នាក់។ ក្នុងនោះ អ្នកជាសះស្បើយ ដែលធ្វើដំណើរមកពីប្រទេសរុស្សី និងអេហ្ស៊ីបចំនួន១៥នាក់ ហើយបុរស១៥នាក់នេះ ជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្សី បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមាន២ដង។
ចំណែកឯ អ្នកជាសះស្បើយ ធ្វើដំណើរមកពីប្រទេសម៉ាលី ចំនួន២នាក់ ជាក្រុមមួកខៀវអង្គការសហប្រជាជាតិរបស់កម្ពុជា ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២ដង។ អ្នកជាសះស្បើយ ធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីចំនួន៧នាក់ ដោយ២នាក់បានធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីមកកម្ពុជា ។ ២នាក់ទៀត បានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរមកកម្ពុជា និង៣នាក់ទៀត បានធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ឆ្លងកាត់បន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ី ដោយលទ្ធផលតេស្តអវិជ្ជមាន២ដង។
សូមជម្រាបថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ -១៩ ចំនួន ២៤០ នាក់ ក្នុងនោះមាន ១៩៦នាក់ ជាសះស្បើយ។ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ ចំនួន៤២នាក់ និងអ្នកសម្រាកនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិក ចំនួន២នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com