កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ឈ្នះ​ពាន FA Cup លើក​ទី​១៤
02, Aug 2020 , 8:59 am        
រូបភាព
នៅ Arsenal លោក Mikel Arteta បាន​លើកពាន FA Cup ពីរលើកក្នុងនាមជាកីឡាករ និងលើកដំបូងក្នុងនាម​ជាគ្រូបង្វឹក​។ រូបថត Arsenal
នៅ Arsenal លោក Mikel Arteta បាន​លើកពាន FA Cup ពីរលើកក្នុងនាមជាកីឡាករ និងលើកដំបូងក្នុងនាម​ជាគ្រូបង្វឹក​។ រូបថត Arsenal
ដោយ: ថ្មីៗ
Arsenal បាន​ក្លាយជា​ម្ចាស់​កំណត់ត្រា​ដែល​ឈ្នះ​ពាន FA Cup លើក​ទី​១៤ បន្ទាប់ Pierre-Emerick Aubameyang បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ តាម​វាយបក Chelsea នៅ​កីឡដ្ឋាន Wembly​។ នេះ​ជា​ពាន​លើកដំបូង​ផងដែរ​សម្រាប់​លោក Mikel Arteta ក្នុងនាម​ជា​គ្រូបង្វឹក ហើយ​កាំភ្លើង​ធំ ទទួល​៨​បាន​កៅអី​នៅ Europa League នា​រដូវ​កាល​ក្រោយ ខណៈ​នៅក្នុង Premier League ពួកគេ​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៨​។​



Chritian Pulisic បា​នរក​គ្រាប់​បាល់​នាំ​ឲ្យ​តោ​ខៀវ ក្រោយ​ការប្រកួត​ដំណើរការបាន​៥​នាទី ហើយ​ខ្សែប្រយុទ្ធ​ហ្កា​បុ​ង Aubameyang បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​តាម​ស្មើ​វិញ​នៅ​នាទី​២៨ បន្ទាប់ពី​ប្រធាន​ក្រុម Chelsea, Cesar Azpilicueta ធ្វើ​ឲ្យ​គេ​ដួល​នៅ​តំបន់​គ្រោះថ្នាក់​។​

​នៅ​នាទី​៦៧ Aubameyang បាន​បន្ថែម​១​គ្រាប់​ទៀត​ដែលជា​គ្រាប់​ជ័យជម្នះ ខណៈ​ក្នុង​ការប្រកួត​ទាំងមូល Chelsea មាន​ករណី​កីឡាករ​សំខាន់ៗ​ដែល​រងរបួស ជាពិសេស Azpilucueta នៅ​តង់​ទី​១ និង​បន្ទាប់ Pulisic ដែល​ត្រូវបាន​ប្តូរ​ចេញ​ដូចគ្នា​។

Arsenal កាន់តែ​គ្រប់គ្រង​ស្ថានការណ៍​បាន ក្រោយ​ពេលដែល Mateo Kovacic ទទួលបាន​កាត​លឿង​ជា​លើក​ទី​២ ក្រោយ​បង្កកំហុស​លើ Granit Xhaka នៅ​២០​នាទីចុងក្រោយ​។

​ក្នុងការ​ប្រកួត​នេះ លោក​អាជ្ញាកណ្តាល Anthony Taylor បាន​ពិន័យ​កាល​លឿង​តែ​១​ប៉ុណ្ណោះ​ទៅលើ​កីឡាករ Arsenal តែ​ពិន័យ​កីឡាករ Chelsea ដល់​ទៅ​៦​នាក់ ក្នុងនោះ Kovacic ទទួលបាន​២​តែម្នាក់ឯង​។​



Arsenal ក្លាយជា​ក្រុម​ដំបូង​គេ​បំផុត​ដែល​បន្ត​ឈ្នះ​ពាន FA Cup ដ៏​ចំណាស់​ដល់​ទៅ​១៤​លើក ដោយ​នាំមុខ Manchester United (១២​លើក​), Chelsea (៨​លើក​), Tottenham Hotspur (៨​លើក​), Liverpool (៧​លើក​) និង Aston Villa (៧​លើក​)៕


© រក្សាសិទ្ធិដោយ thmeythmey.com