ជាតិ
អត្ថបទពាណិជ្ជកម្ម
ចូល​ខែ​ថ្មី​ភ្លាម ស្រា​បៀរ​កម្ពុជា ជូន​រង្វាន់​រថយន្ត​ទំនើប Porsche Macan ដល់​អ្នក​សៀមរាប​រួច​បាត់​!
02, Aug 2020 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រាន់តែ​ចូល​ខែ​ថ្មី​ភ្លាម ស្រា​បៀរ កម្ពុជា បានប្រគល់​រង្វាន់​រថ​យន្ត​ទំនើប Porsche ទី​៤ របស់ខ្លួន​ជូន​ដល់​អ្នកមាន​សំណាង​គាស់​ឈ្នះ គឺ​លោក ធា ថុល ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​រួចរាល់​ហើយ លើ​ឆាក​ប្រគំ​តន្ត្រី Cambodia Brew The Beat នៃ​ស្ថានីយ៍ទូរទស្សន៍​ហង្ស​មាស HDTV កាលពី​រាត្រី​ថ្ងៃទី​១ សីហា​នេះ​។ 
 
​លោក ធា ថុល បាន​រៀប​រាប់ទាំង​ទឹកមុខ​រំភើប​ថា​៖ «​អរ​មែនទែន​បង​! ទីបំផុត ខ្ញុំ​បានទទួល​រថយន្ត​មួយ​ដូចដែល​ក្រុមហ៊ុន​សន្យា​ពិតប្រាកដ​មែន​។ នេះ​ដូច​ជាការ​យល់សប្តិ​សម្រាប់​ខ្ញុំ ព្រោះ ខ្ញុំ​មិន​នឹកស្មាន​ដល់​សោះ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​ក្លាយជា​ម្ចាស់​ឡាន​ទំនើប​អ៊ីចឹង​»​។​


 
​នាយក រោងចក្រ នៃ​ក្រុមហ៊ុន​ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក​បណ្ឌិត Zvonimir Nemet  ដែលជា​អ្នក​ប្រគល់​រង្វាន់​ដោយផ្ទាល់​ដៃ បាន​ថ្លែង​សាទរ និង​រំពឹងថា នឹង​រកឃើញ​អ្នកមាន​សំណាង​ជា​បន្តបន្ទាប់​ទៀត​ក្នុងពេល​ឆាប់ៗ​នេះ​។​


 
​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​គាំទ្រ ស្រា​បៀរ កម្ពុជា​។ បើទោះបី​មិនទាន់​ត្រូវ​រង្វាន់​ធំ​ណាមួយ សូម​បន្ត​គាំទ្រ និង ពិនិត្យ​ក្រវិល​កំប៉ុង​ជានិច្ច ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដូចជា​រថយន្ត Porsche Macan ទឹកប្រាក់​៥០​លាន​រៀល ៥​លាន​រៀល និង​រង្វាន់​ទឹកប្រាក់​ជាច្រើន​ទៀត​។​
 
​ពិសា ស្រា​បៀរ កម្ពុជា ដោយ​ការទទួលខុសត្រូវ​!



















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com