រដ្ឋាភិបាល​បន្ត​ជួយ និង​អនុគ្រោះ​ដល់​វិស័យ​កាត់ដេរ ទេសចរណ៍ និង​អាកាសចរណ៍​ពីរ​ខែ​ទៀត
COVID-19
ជាតិ
រដ្ឋាភិបាល​បន្ត​ជួយ និង​អនុគ្រោះ​ដល់​វិស័យ​កាត់ដេរ ទេសចរណ៍ និង​អាកាសចរណ៍​ពីរ​ខែ​ទៀត
02, Aug 2020 , 11:30 am        
រូបភាព
សណ្ឋាគារអប្សរាអង្គរក្នុងខេត្តសៀមរាបដែលបានប្រកាសបិទទ្វារនាដើមឆ្នាំ២០២០។
សណ្ឋាគារអប្សរាអង្គរក្នុងខេត្តសៀមរាបដែលបានប្រកាសបិទទ្វារនាដើមឆ្នាំ២០២០។
​ភ្នំពេញ​៖ រដ្ឋាភិបាល​បន្ត​ជួយឧបត្ថម្ភ​ប្រាក់ និង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​ចំនួន​ពីរ​ខែ​បន្តទៀត សម្រាប់​ខែសីហា​និង​កញ្ញា ដល់​វិស័យ​កាត់ដេរ ទេសចរណ៍ និង​អាកាសចរណ៍ នៅ​កម្ពុជា​ដែល​រង​ផលប៉ះពាល់​មិនទាន់​ងើបឡើង​វិញ ដោយសារ​វិបត្តិ​កូ​វីដ​-១៩​។


 
​ដើម្បី​ជួយ​សម្រាល​បន្ទុក​ប្រចាំថ្ងៃ​របស់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង​ទេសចរណ៍ រដ្ឋាភិបាល​បានសម្រេច​បន្ត​បើកប្រាក់​ឧ​ត្ថ​ម្ភ​សាច់ប្រាក់​៤០​ដុល្លារ​ចំនួន​ពីរ​ខែ​ទៀត ដល់​ម្ចាស់​រោងចក្រ​ឬ​ក្រុមហ៊ុន​ណា​ដែល​បានដាក់​ពាក្យ​ព្យួរ​ការ​។ 
 
​ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏បាន​សម្រេច​មិន​យកពន្ធ​ប្រចាំខែ​ចំនួន​ពីរ​ខែ​ផល​ដែរ ពី​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​។ ប៉ុន្តែ​ការលើកលែង​ពន្ធ​លើ​វិស័យ​ទេសចរណ៍​នេះ រដ្ឋាភិបាល​លើកលែង​ដល់​ម្ចាស់​ទីតាំង​ណា​ដែល​ស្ថិតក្នុង​រា​ធានី​ភ្នំពេញ​, សៀមរាប​, ព្រះសីហនុ​, កែប​, កំពត​, ក្រុង​បាវិត និង​ក្រុម​ប៉ោយប៉ែត​ប៉ុណ្ណោះ​។ នេះ​បើតាម​សេចក្ដីសម្រេច​រដ្ឋាភិបាល ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាតិ នៅក្នុង​ការស្ដារ​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជុំ​ទី​៥ ថ្ងៃទី​៣១ កក្កដា​។  
 
​គិត​ត្រឹម​ដើមខែ​ឧសភា អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ជិត​៣​ពាន់​ទីតាំង​បាន​បិទ​និង​ផ្អាក​ដំណើរការ​បណ្ដោះអាសន្ន ហើយ​ក្នុង​មាន​បុគ្គលិក​ជាង​៤​ម៉ឺន​៥​ពាន់​នាក់​បាន​រង​ផលប៉ះពាល់​។ ចំណែក​វិស័យ​កាត់ដេរ គិត​ត្រឹម​ដើមខែ​កក្កដា មាន​រោងចក្រ​ប្រមាណ​៤០០​បាន​ព្យួរការងារ និង​ប៉ះពាល់​ដល់ក​ម្មករ​ប្រមាណ​១៥​ម៉ឺន​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​៕ 
 

Tag:
 រដ្ឋាភិបាល​
  វិបត្តិ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com