ខេ​ម​បូ​ឌា​ន​លី​គ​៖ ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​វិសាខា ក្រោយ​ជំនួប​២​ទៀត​
កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​វិសាខា ក្រោយ​ជំនួប​២​ទៀត​
02, Aug 2020 , 12:12 pm        
រូបភាព
គ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor របស់ព្រះខ័នរាជស្វាយរៀង និងគ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង Colum Curtis នៃក្រុមវិសាខា។ រូបថត CNCC
គ្រូបង្វឹកសញ្ជាតិអៀរឡង់ លោក Conor Nestor របស់ព្រះខ័នរាជស្វាយរៀង និងគ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង Colum Curtis នៃក្រុមវិសាខា។ រូបថត CNCC
ដោយ: ថ្មីៗ
​សម្រាប់​ការប្រកួត​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃអាទិត្យ​នេះ ព្រះខ័ន​រាជ​ស្វាយរៀង​បើក​កីឡដ្ឋាន​របស់ខ្លួន​ស្វាគមន៍​វិសាខា នា​វេលា​ម៉ោង​៦​ល្ងាច បន្ទាប់ពី​ជំនួប​វេលា​ម៉ោង​៣ និង​៣០​នាទី រវាង​នគរបាលជាតិ និង​យុវជន​បាទី នៅ​កីឡដ្ឋាន​អេ​.​អ៊ី​.​យូ ស្ព​ត​ផាក និង​ដំណើរ​របស់​បឹងកេត​នៅ​ទឹកដី​អគ្គិសនី​កម្ពុជា​។

 
​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​កំពុង​ឈរ​កំពូល​តារាង មាន​២២​ពិន្ទុ​ពី​ការប្រកួត​៨​លើក ខណៈ​វិសាខា មាន​១៩​ពិន្ទុ​ពី​ជំនួប​៩​លើក​។ នគរបាលជាតិ និង​យុវជន​បាទី ប្រកួត​បាន​៨​លើក​ដូចគ្នា ហើយ​នៅ​ប្រកៀក​គ្នា​ឯ​បាត​តារាង ដោយមាន​៣​ពិន្ទុ និង​១​ពិន្ទុ​។ បឹងកេត​មាន​២០​ពិន្ទុ​ពី​ការប្រកួត​៨​លើក ខណៈ​អគ្គិសនី កម្ពុជា មានតែ​៥​ពិន្ទុ​ប៉ុណ្ណោះ​។​
 
​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​កងយោធពល​ខេមរភូមិន្ទ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យ ១-០ រីឯ​ណាហ្គា​វើ​លដ៍ ឈ្នះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៤-២ មុន​ពេលដែល​ភ្នំពេញ​ក្រោ​ន​បញ្ចប់​ក្នុង​លទ្ធផល​ត្រឹម​ស្មើ ២-២ ជាមួយ​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ​។​
 
​បច្ចុប្បន្ន ព្រះខ័ន​រាជ​ស្វាយរៀង ឈរ​លេខ​មួយ​បណ្តោះអាសន្ន ហើយ​តាម​ពីក្រោយ​ដោយ​ណាហ្គា​វើ​លដ៍ បឹងកេត វិសាខា ភ្នំពេញ​ក្រោ​ន កងយោធពល​ខេមរភូមិន្ទ និង​អង្គ​រថា​យ​ហ្គឺ​រ​។ គិរីវង់​សុខ​សែន​ជ័យ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត អគ្គិសនី​កម្ពុជា នគរបាលជាតិ និង​យុវជន​បាទី រក​មិនបាន​១០​ពិន្ទុ​នៅឡើយ​ទេ​៕

Tag:
 ខេ​ម​បូ​ឌា​ន​លី​គ
© រក្សាសិទ្ធិដោយ thmeythmey.com