ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​
ជាតិ
អត្ថបទពាណិជ្ជកម្ម
ផ្ទះ​វីឡា​ទំនើប​អមដោយ​សួនផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​មាននៅ​កម្ពុជា​ហើយ​
02, Aug 2020 , 1:19 pm        
រូបភាព
ដោយ: ថ្មីៗ
​គម្រោង​បុរី​លំដាប់​ខ្ពស់​ថ្មី​មួយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ បាន​លេច​រូបរាង​ហើយ នោះ​គឺ​គម្រោង​បុរី ជាម តិច ដឹ​សាគូ​រ៉ា​ផាក ដែល​ត្រូវបាន​ប្រកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​សៅរ៍ ទី​១ ខែសីហា ឆ្នាំ​២០២០​នេះ​។​



​នៅក្នុង​កម្មវិធី​សម្ពោធ​នេះ​ផងដែរ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជាម តិច អគ្គនាយក​បុរី និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ព្រមជាមួយ​សំណាក់​ភ្ញៀវកិត្តិយស និង​បណ្តា​អ្នកសារព័ត៌មាន​យ៉ាងច្រើន​កុះករ​។​


 
​លោក​ហោ ហេង​លី ស្ថាបត្យករ​បានលើកឡើង​ថា “​ការផ្លាស់ប្តូរ​បទពិសោធ​ន៏ និង វប្បធម៌​ថ្មី​នៃ​ការរស់នៅ​ថ្មី ផ្តល់ជូន​នូវ​កន្លែង​រស់នៅ​ដែលមាន​សុវត្ថិភាព ផាសុកភាព និង​សុភមង្គល​សុខដុមរមនា​ជា​គំនិត​ចំបង​ក្នុងការ​ឌី​ហ្សា​ញ​របស់​ពួកយើងខ្ញុំ​។​” ការចូលរួម​សិក្សា និង​សហការ​ដោយ​អ្នកជំនាញ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ​ជំលាស​ទឹកភ្លៀង ទឹក​កខ្វក់ ការគ្រប់គ្រង​បណ្តាញ​ទឹកស្អាត គ្រប់​បណ្តាញ​អគ្គិសនី គ្រឹះ​អគារ និង គ្រឿង​បង្គុំ​របស់​អគារ​។ ការបរិច្ចាគ​ទីធ្លា​សំរាប់​សួនច្បារ សួន​កុមារ ផ្លូវ​ដើរ ចំណតរថយន្ត សួន​ក្នុង​របង​ផ្ទះ ទាំងនេះ​គឺជា​អ្វីដែល​ក្រុមការងារ​យើងខ្ញុំ​ផ្តល់​អាទិភាព​។​


 
លោកស្រី​យួ​ម ចាន់​រ៉ានី ប្រធាន​ផ្នែក​លក់បាន​ប្រាប់​ឲ្យ​ដឹងថា គម្រោង​បុរី ជាម តិច គឺជា​បុរី​ដំបូង និង​តែមួយគត់​នៅ​កម្ពុជា​ដែលមាន​ផ្នត់គំនិត​បង្កើត​ថ្មី​ដោយ​ជ្រើសរើស​ការដាំ​ផ្កា​សាគូ​រ៉ា​ធ្វើជា​សួន​ប្លែកៗ​ដើម្បី​ផ្តល់ជូន​នូវ​ការរស់នៅ​ជាមួយ​ភាពស្រស់​បំព្រង​នៃ​ពិភព​ផ្កា​សាគូ​រ៉ា និង​ការរស់នៅ​ដែល​ផ្សារភ្ជាប់​និង​រដូវ​ផ្កា​រីក​ជាមួយនិង​ពិធីបុណ្យ​ផ្កា​សាគូ​រ៉ា​បែប​ជប៉ុន​។​


 
​លំនៅដ្ឋាន​បែប​វីឡា​ទាំង​៥​ប្រភេទ វីឡា​ឃ្វី​ន វីឡា​សាគូ​រ៉ា វីឡា​ភ្លោះ វីឡា​កូនកាត់ និង​វីឡា​កូនកាត់​SC    ព្រមជាមួយ​និង​ផ្ទះ​អាជីវកម្ម របស់​គម្រោង​បុរី ជាម តិច ពិតជា​អស្ចារ្យ​ជាមួយ​សោភ័ណភាព​ដ៏​ស្រស់ត្រកាល​ដែល​គ្របដណ្តប់​ទៅដោយ​សួនផ្កា​សាគូ​រ៉ា រួមជាមួយ​ធម្មជាតិ​បៃតង​ចម្រុះ​ដ៏​ស្រស់បំព្រង​នឹងធ្វើ​ឲ្យ​ជីវិត​របស់​លោកអ្នក​ពោរពេញ​ទៅដោយ​ភាពស្រស់ថ្លា និង​កាន់​តែមាន​សុភមង្គល ព្រម​ជាមួយនឹង​ក្លឹប​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​ពិ​កនិក ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើការ​រំសាយ​អស់​នូវ​ភាព​តានតឹង​ដោយ​មិនចាំបាច់​ទៅណា​ឆ្ងាយ​។​



​ក្នុងឱកាស​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នេះ បុរី​ជាម តិច​ផ្តល់ជូន​នូវ​ប្រូ​ម៉ូ​សិន​ពិសេស​បញ្ចុះតម្លៃ ១០% ដើម្បី​ជាការ​លើក​ទឹក​សម្រាប់​អតិថិជន​ដែល​បាន​អញ្ជើញ​ចូលរួម​ដោយផ្ទាល់​។​


 
​ទីតាំង​គម្រោង​បុរី​ជាម តិច​នៅជាប់​ផ្លូវជាតិ​លេខ​២ ត្រឹមតែ​១​គីឡូម៉ែត្រ​ពី​ផ្លូវ​សម្តេច​តេ​ជោ​ហ៊ុន សែន​។ តំបន់​នេះ​ជា​តំបន់​អភិវឌ្ឍន៍​ចម្រុះ​សម្បូរបែប​មាន​មហាវិថី​ធំៗ 50m, 60m, សម្តេច​តេ​ជោ និង​គម្រោង​ធំៗ​ជាច្រើន​ដូចជា​៖ ផ្សារ​ទំនើប Aeon 3, PH Diamond Place, ChipMong Megamall; មន្ទីរពេទ្យ​អន្តរជាតិ សាលារៀន​អន្តរជាតិ ISPP; អាគារ​ខុន​ដូ​ខ្ពស់ៗ ទីក្រុង​កូន​នាគ (ING CITY) ព្រមទាំង​គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ផងដែរ​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទូរ​សព្ទ​លេខ 069 6789 39 / 089 289 456 ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Borey Cheam Tech
 







© រក្សាសិទ្ធិដោយ thmeythmey.com