បារាយណ៍​ខាងលិច នៅតែ​ស្ងប់ស្ងាត់
ជាតិ
បារាយណ៍​ខាងលិច នៅតែ​ស្ងប់ស្ងាត់
03, Aug 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ រដូវភ្លៀង​មកដល់ ទឹក​នៅ​អាង​បារាយណ៍​ខាងលិច ឬ​អ្នកខ្លះ​និយម​ហៅ​បារាយណ៍ទឹកថ្លា ក៏​ចាប់​មាន​ឡើងវិញ​ជា​បណ្ដើរៗ​ហើយ​ដែរ តែ​ស្ថិតក្នុង​កម្ពស់​ទាប​នៅឡើយ​។  ពលរដ្ឋ​ជិត​ឆ្ងាយ​និយម​មក​កម្សាន្ត​រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​មួយ​នេះ ដើម្បី​លំហែ លេង​ទឹក និង​ហូប​អាហារ​តាម​រោង​តូចៗ​សង់​ជាប់មាត់​បារាយណ៍​។​ល​។ បរិយាកាស​នៅ​បារាយណ៍​ហាក់​នៅ​ស្ងប់ស្ងាត់​នា​កំឡុង​កូ​វីដ​១៩​នេះ ទាំង​អ្នកលក់​ក៏​ហាក់​ស្បើយ តូប​ខ្លះ​បាន​បិទទ្វារ​។ ឯ​ទេសចរ​ក៏មាន​តិចតួច គឺមាន​តែ​ទូក​នេសាទ ដែល​បណ្ដែត​ខ្លួន​ឆ្ងាយៗ​ពីគ្នា លើ​ផ្ទៃ​ទឹក​ដ៏​ល្វឹងល្វើយ​។ ដោយឡែក​ទូក​ទេសចរណ៍ ដែល​ធ្លាប់​ដឹក​ភ្ញៀវ​ទស្សនា​កម្សាន្ត​ពេញ​ផ្ទៃ​បារាយណ៍ ក៏​ត្រឹម​ឈប់​ចត​មួយកន្លែង​ដែរ​៕

 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​បារាយណ៍​ខាងលិច ដែល​អ្នកសារព័ត៌មាន​ថ្មីៗ​ប្រចាំខេត្ត​សៀមរាប ថត​នា​ថ្ងៃទី​២២ កក្កដា ដូចតទៅ​ 





















Tag:
 បារាយណ៍​ខាងលិច​
© រក្សាសិទ្ធិដោយ thmeythmey.com