COVID-19៖ ជាង​៥​ពាន់​ករណី​ក្នុង​១​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ឆ្លង​នៅ​ហ្វីលីពីន​កើន​លើស​១០​ម៉ឺន​នាក់​
COVID-19
អន្តរជាតិ
COVID-19៖ ជាង​៥​ពាន់​ករណី​ក្នុង​១​ថ្ងៃ ធ្វើ​ឲ្យ​អ្នក​ឆ្លង​នៅ​ហ្វីលីពីន​កើន​លើស​១០​ម៉ឺន​នាក់​
02, Aug 2020 , 5:29 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Duterte
លោកប្រធានាធិបតីហ្វីលីពីន Duterte
​ហ្វីលីពីន នៅ​ថ្ងៃទី​២ ខែសីហា បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 ហក់​ឡើងដល់​ជាង ៥​ពាន់​ករណី​។ តួលេខ​នេះ បានធ្វើ​ឲ្យ​ហ្វីលីពីន មាន​ករណី​ឆ្លង​COVID-19 សរុប​លើសពី ១០​ម៉ឺន​ករណី ខណៈ​អ្នក​ស្លាប់មាន​ជាង ២​ពាន់​នាក់​។


 
​ក្នុង​រយៈពេល ៦​ថ្ងៃ​ចុង​ក្រោយនេះ ករណី​ឆ្លង COVID-19 នៅ​ហ្វីលីពីន បាន​ហក់​ឡើង​យ៉ាងខ្លាំង ពោលគឺ​ហក់​ឡើង​ពី​ករណី​ឆ្លង​ជាង ១​ពាន់​ករណី​ក្នុង​មួយថ្ងៃ រហូតដល់​ជាង ៥​ពាន់​ករណី​ក្នុង​មួយថ្ងៃ​។ តាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល ហ្វី​លី​លីន​នៅ​ថ្ងៃទី​២ ខែសីហា មាន​ករណី​ឆ្លង​ចំនួន ៥០៣២​ករណី និង​អ្នកស្លាប់ ២០​នាក់​។ 
 
​តួលេខ​សរុប​COVID-19 របស់​ហ្វីលីពីន បាន​កើន​ដល់ ១០៣១៨៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ២០៥៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៦៥៥៥៧​នាក់​។ 
 
​នៅក្នុង​ថ្ងៃ​ដដែល​នេះ ប្រធានាធិបតី​ហ្វីលីពីន បាន​កោះប្រជុំ​សមាជិក​គណៈរដ្ឋមន្ត្រី​សំខាន់ៗ​របស់​ហ្វីលីពីន ដើម្បី​ពិភាក្សា​ពី​ការបិទ​ទីក្រុង​ម៉ានីល តាម​ការស្នើសុំ​របស់​ក្រុមគ្រូពេទ្យ​ហ្វីលីពីន​ជាច្រើន​នាក់​។​
 
​បច្ចុប្បន្ន​នៅ​អាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ី បាន​នាំមុខគេ​លើ​ករណី​ឆ្លង​ដោយមាន​ជាង​១១​ម៉ឺន​នាក់ និង​ស្លាប់​ជាង​៥០០០​នាក់ ខណៈ​ជាង​៦៨០០០​នាក់ បានជា​សះស្បើយ​៕

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com