COVID-19
ជាតិ
ស្ត្រី​ខ្មែរ​ម្នាក់ មកពី​ឥណ្ឌូណេស៊ី បាន​សះស្បើយ​ពី​កូ​វីដ​-១៩ ខណៈ​នៅសល់​អ្នកជំងឺ​៤៣​នាក់​ទៀត​
03, Aug 2020 , 9:41 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៣ ខែសីហា​នេះ​ថា ស្ត្រី​ខ្មែរ​ម្នាក់ មកពី​ប្រទេស​ឥណ្ឌូណេស៊ី  បានជា​សះស្បើយ​ពី​កូ​វីដ​-១៩ វិញ​។

 
​ស្ត្រី​ខ្មែរ ដែល​សះស្បើយ​ពី​កូ​វីដ​-១៩​នេះ  គឺមាន​អាសយដ្ឋាន នៅ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ បាន​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០​។​
 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែសីហា កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​២៤០​នាក់ ដោយ​ក្នុងនោះ មាន​១៩៧​នាក់ បានជា​សះស្បើយ ខណ​៤៣​នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​៕
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com