អត្ថបទពាណិជ្ជកម្ម
Baby Outlet ហាង​លក់​សម្ភារ​កុមារ និង​ទារក​ធំជាងគេ​នៅ​កម្ពុជា បើកសម្ពោធ​សាខា Premium ថ្មី ជូន​តាម​តម្រូវការ​អតិថិជន​
03, Aug 2020 , 10:24 am        
រូបភាព
​ភ្នំពេញ​៖ កាលពី​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ ប៊េ​ប៊ី​អោត​ឡេ​ត (Baby Outlet) ដែលជា​ក្រុមហ៊ុន​លក់​សម្ភារ សម្រាប់​កុមារ និង​ទារក​ដែល​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បើកសម្ពោធ​ជា​ផ្លូវការ​សាខា Premium ថ្មី​ដំបូងបង្អស់​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​អភិវឌ្ឍ បឹងកក់ ក្នុង​ផ្សារ​ទំនើប ខា​លែ​ន​ឌែ​ល​ម៉​ល​។ ប៊េ​ប៊ី​អោត​ឡេ​ត សាខា Premium បាន​បើក​ដំណើរការ​សាកល្បង​រយៈ​ពេល​១​ខែ​រួចហើយ​ដែរ មុន​ថ្ងៃ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នេះ​។ ហើយ​នេះ​ក៏​ជា​ជំហាន​ជោគជ័យ​បន្តបន្ទាប់ របស់​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ក្នុង​ការបើក​ដំណើការ​សាខា​ថ្មី​នេះ ដើម្បី​បម្រើ​ជូន​អតិថិជន ងាយស្រួល​រក​សម្ភារ​ប្រើប្រាស់​សម្រាប់​កូនៗ​តូចៗ​របស់​ពួកគាត់​។​
 
​ថ្លែង​នៅក្នុង​ពិធី​បើក​សម្ភោ​ធ​ដាក់​ឲ្យ​ដំណើការ​សាខា Premium ថ្មី​នេះ ថ្នាក់ដឹកនាំ​របស់ ប៊េ​ប៊ី​អោត​ឡេ​ត  (Baby Outlet) បាន​មានប្រសាសន៍ថា​ការបើក​ដំណើការ ប៊េ​ប៊ី​អោត​ឡេ​ត  (Baby Outlet) Premium សាខា ខា​លែ​ន​ឌែ​ល​ម៉​ល ថ្មី​នេះ គឺមាន​គោលបំណង ៣ ធំៗ​រួមមាន​៖

1.​ ​Best Collection ជ្រើស​រើសយក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង តម្លៃ​សមរម្យ ។​
2.​ ​Only bestselling products ផ្តោតទៅលើ​ផលិតផល​ដែលមាន តម្រូវការ​ខ្ពស់​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
3.​ ​Focus on the best customer service ផ្តោតទៅលើ​សេវាកម្ម​ស្នាមញញឹម និង ការផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​មួយ​ដែល​ល្អឥតខ្ចោះ​។ បន្ថែម​ពីនេះ​អតិថិជន​ក៏​ទទួលបាន​នៅ​ភាពងាយស្រួល​ក្នុង​ការចត​រថយន្ត​ជាមួយ​ចំណត​ដ៏​ធំ​ទូលាយ​ផងដែរ​។​
 
​ចំណុច​ពិសេស​ជាងនេះទៅទៀត ប៊េ​ប៊ី​អោត​ឡេ​ត  (Baby Outlet) បាន​ផ្ដោតទៅលើ ២ ចំណុច​សំខាន់ៗ​គឺ គុណ​តម្លៃ​របស់​ក្រុមហ៊ុន និង​សក្តានុពល​ដ៏​ធំ​របស់​អាជីវ​កម្មនេះ នាពេល​បច្ចុប្បន្ន និង​អនាគត​។​
  


•​ ​គុណ​តម្លៃ​របស់​ក្រុមហ៊ុន​

​ប៊េ​ប៊ី​អោត​ឡេ​ត គឺជា​ហាង​ដ៏​ធំ​ដែល​ផ្តោត​សំខាន់​ទៅលើ​ទំនិញ​ដែលមាន​គុណភាព និង តម្លៃ​សមរម្យ​។ ទន្ទឹមនឹងនេះ​ក្រុមហ៊ុន​ក៏បាន​ផ្តោត​យ៉ាងសំខាន់​ទៅលើ​ការផ្តល់​សេវាកម្ម​មួយ​ដែល​ល្អឥតខ្ចោះ និង បំភ្លេច​មិនបាន​សំរាប់​អតិថិជន​របស់ខ្លួន​ផងដែរ​។ 
 
​ការផ្តល់ជូន​នូវ​សេវាកម្ម​ខាងលើនេះ សុទ្ធសឹងតែ​មានការ​ប​ង្វឹ​ក​បង្ហាត់ តាម​ក្បួនខ្នាត​យ៉ាង​ស្ទាត់ជំនាញ ពី​ថ្នាក់ដឹកនាំ​របស់ ប៊េ​ប៊ី​អោត​ឡេ​ត ដើម្បី​ធានាបាន​ថា​គុណភាព​នៃ​សេវាកម្ម សមស្រប​ទៅតាម​ស្តង់ដា និង​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​របស់ខ្លួន​។ ចំពោះ​ទំនិញ​វិញ ប៊េ​ប៊ី​អោត​ឡេ​ត ក៏បាន​ជ្រើសរើស និង​សម្រិតសម្រាំង ដៃគូ​ផ្គត់ផ្គង់​ដែលមាន​សមត្ថភាព ក្នុងការ​ផ្តល់ជូន​ទំនិញ​ដែល​ធានាបាន​នូវ​គុណភាព ក៏ដូចជា​តម្លៃ​សមរម្យ និង​សមស្រប​ទៅតាម​ទីផ្សារ​បច្ចុប្បន្ន​ផងដែរ​។ លើសពីនេះទៅទៀត អ្វីដែល​ធ្វើ​ឲ្យ​ប៊េ​ប៊ី​អោត​ឡេ​ត ខ្លាំង និង​រក្សា​កេ​រិ៍្ត​ឈ្មោះ​ដ៏​ល្បីល្បាញ​ដូច​សព្វ​ថ្ងៃនោះ គឺ​ការចូលរួម​យ៉ាងសកម្ម​ពី ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ដែល​តែងតែ​បំពេញ​នូវ​គ្រប់​សេចក្តីត្រូវការ​របស់​អតិថិជន​។ ដូច្នេះហើយ ក្រុមហ៊ុន ប៊េ​ប៊ី​អោត​ឡេ​ត ក៏​តែងតែ​ធ្វើ​ការយក​ទុកដាក់​យ៉ាងខ្លាំង ទៅលើ​បុគ្គលិក​របស់ខ្លួន​ដូចជា​ក្រុមគ្រួសារ​តែមួយ​អញ្ចឹង​។ ដោយ​ប្រកាន់ខ្ជាប់​ទៅនឹង​គោលការណ៍​ខាងលើ ទើប​ធ្វើ​ឲ្យ​ប៊េ​ប៊ី​អោត​ឡេ​ត ត្រូវបាន​ទទួលស្គាល់​ពី​មហាជន​យ៉ាងច្រើន​កុះករ និង​អាច​ពង្រីក​ខ្លួន​នៅក្នុង​វិស័យ​មួយ​នេះ បាន​យ៉ាង​លឿង និង ល្អប្រសើរ​។​
 



•​ ​សក្តានុពល​ដ៏​ធំ​របស់​អាជីវ​កម្មនេះ​នាពេល​បច្ចុប្បន្ន និង អនាគត​

​សព្វថ្ងៃនេះ​គេ​សង្កេតឃើញថា កុមារ​នៅក្នុង​ប្រទេស​កម្ពុជា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ហើយ​នេះ​ជា​សញ្ញាណ​មួយ ដែល​គូសបញ្ជាក់ថា តម្រូវការ​ទៅលើ​សម្ភារ​របស់​កុមារ និង​ទារក ប្រចាំថ្ងៃ​ក៏មាន​សេចក្តីត្រូវការ​ជា​ចាំបាច់​ផងដែរ​។​
​អ្វីដែល​ធ្វើ​ឲ្យ​យើង​កាន់តែ​ជឿជាក់ ទៅលើ​អាជីវ​កម្មនេះ​ថា នឹង​ល្អប្រសើរ​ទៅមុខទៀត​នោះ គឺ ការដឹកនាំ​ដ៏​ឆ្លាសវៃ ក៏ដូចជា​ការជួយ​ជ្រោ​ម​ជ្រែ ង​របស់​គណៈ​គ្រប់គ្រង​ទាំងអស់​របស់ ប៊េ​ប៊ី​អោត​ឡេ​ត ផងដែរ​។ ដែល​នេះ​អាច​បញ្ជាក់បាន​ថា អាជីវ​កម្មនេះ កំពុង​តែមាន​សក្តានុពល​ខ្លាំង​នាពេល​បច្ចុប្បន្ន និង អនាគត​។ 


 
​កត្តា​ទាំងអស់នេះ យើង​ជឿជាក់ថា សាខា ប៊េ​ប៊ី​អោត​ឡេ​ត ជាច្រើន​នឹង​ចាប់ផ្តើម​រីកដុះដាល​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​គ្រប់​តំបន់​។ យើង​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា យើង​ជា Franchisee នឹង​ក្លាយជា​ផ្នែក​មួយ ដែល​ជួយ​ក្នុងការ​រុញច្រាន ប៊េ​ប៊ី​អោត​ឡេ​ត ឲ្យ​ខ្លាំង​នៅក្នុង​ប្រទេស​យើង​ផងដែរ​។​
 
​សូម​ជម្រាប​ផងដែរ​ថា នេះ​ជា​សាខា​ទី​៤ ហើយ​របស់ ប៊េ​ប៊ី​អោត​ឡេ​ត ដែល​បាន​បើក​ដំណើរការ​។ ក្នុងនោះ​មាន​សាខា​ទី​១ នៅ​ខណ្ឌ ទួលគោក ទល់មុខ​សាលាបឋមសិក្សា​ទួលគោក (​លេខ​ទូរ​សព្ទ 017 222 978)​។ សាខា​ទី​២ កម្ពុជា​ក្រោម ក្រោយ​ទីស្តីការគណៈរដ្ឋមន្ត្រី មហាវិថី​កម្ពុជា​ក្រោម (​លេខ​ទូរ​សព្ទ 017 886 685)​។ សាខា​ទី​៣ វិមានឯករាជ្យ ខាងត្បូង​វិមានឯករាជ្យ លើ​មហាវិថី​ព្រះ​នរោត្តម ជាប់​ស្ថានីយប្រេងឥន្ធនៈ​សូ​គី​មិច (​លេខ​ទូរ​សព្ទ 017 888 292)​។ និង​ទី​៤ ដែល​ទើប​បើក​ថ្មី​នេះ ដែលមាន​ទីតាំងនៅ ខា​លែ​ន​ឌែ​ល ម៉​ល ស្ថិតនៅ​តំបន់​បឹងកក់ (​លេខ​ទូរ​សព្ទ 017 503 999)​។ សម្រាប់​លោកអ្នក​ដែល​ចង់​ជាវ ឬ​ដឹង​ពី​ព័ត៌មាន​បន្ថែម របស់ ប៊េ​ប៊ី​អោត​ឡេ​ត អាចទាក់ទង​បាន​តាមរយៈ​លេខ​ទូរ​សព្ទ ដែលមាន​ខាងលើ ឬ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករ​បស់​ក្រុមហ៊ុន​ផ្ទាល់ Baby Outlet
 























(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com