អត្ថបទពាណិជ្ជកម្ម
អេស​ស៊ីជី ប្រកាស​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​ត្រីមាស​ទី​២ និង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ ដោយ​បង្ហាញ​ពី​ភាពបត់បែន​ដ៏​រហ័ស និង​ព​ន្លឿ​ន​យុទ្ធសាស្ត្រ​ដើម្បី​ជម្នះ​វិបត្តិ​កូ​វីដ​-១៩
03, Aug 2020 , 2:38 pm        
រូបភាព
​ទីក្រុង​បាងកក - ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០  – ក្រុមហ៊ុន អេស​ស៊ីជី (SCG) បាន​ពង្រឹង​យុទ្ធសាស្ត្រ​អាជីវកម្ម ដើម្បី​យកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩ ដោយ​ផ្ដោតលើ​ភាពបត់បែន​លឿន​ទាន់សភាពការណ៍ និង​ការគ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​រឹងមាំ ទៅលើ​វិស័យ​ធុរកិច្ច​គីមី ដែល​នាំ​ឲ្យ​សម្រេចបាន​នូវ​កំណើន​ប្រាក់ចំណេញ នៅក្នុង​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្មរ​បស់ អេស​ស៊ីជី សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ ។ អេស​ស៊ីជី នឹង​បន្ត​ផ្ដោតលើ​ការរក្សា​ស្ថិរភាព​អាជីវកម្ម​រយៈពេល​វែង រួម​ជាមួយនឹង​ការបង្កើត​នូវ​ដំណោះស្រាយ​សរុប និង​នវានុវត្តន៍​ដើម្បី​បំពេញតម្រូវការ​នៃ​សម័យកាល​«​ប្រក្រតីភាព​ថ្មី​» ដោយ​ប្រើប្រាស់​យន្តការ​ឌីជីថល ដើម្បី​ជំរុញ​ការទិញ​តាម​អន​ឡាញ និង​ជំរុញ​អាជីវកម្ម​វេច​ខ្ចប់ ឲ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ថែមទៀត នៅក្នុង​ទីផ្សារ​អាស៊ាន​។ 
 
​លទ្ធផល​ប្រតិបត្តិការ​អាជីវកម្ម ដែល​មិនទាន់​ធ្វើ​សវនកម្ម​របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០ បាន​កត់ត្រា​ចំណូល​ពី​ការលក់​មាន​ចំនួន សរុប ១២.២៨៥ ប៊ី​លាន​រៀល (៣.០០៦ លាន​ដុល្លារ​អាមេរិក​) ធ្លាក់ចុះ ១២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំមុន​។ មូលហេតុ​នោះ គឺ​ដោយសារតែ​ការធ្លាក់ចុះ នៃ​តម្លៃ​ផលិតផល​គីមី​ជា​ចម្បង ហើយ​ចំណូល​នៅក្នុង​ត្រីមាស​នេះ ទៀតសោត គឺ​ធ្លាក់ចុះ ៩% បើ​ធៀប​ទៅនឹង​ត្រីមាស​មុន ដោយសារ​ការ​ថមថយ​ចុះ​នៅក្នុង​ធុរកិច្ច​ស្នូល​គ្រប់មុខ​ទាំងអស់​។ ប្រាក់ចំណេញ​សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ សម្រេចបាន ១.២០១ ប៊ី​លាន​រៀល (២៩៤ លាន​ដុល្លារ​អាមេរិក​) កើនឡើង ៣៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ហើយ​ការកើនឡើង​នេះ គឺ​ដោយសារ​ភាពល្អប្រសើរ​ជាង​មុន នៅក្នុង​អង្គភាព​ធុរកិច្ច​សំខាន់ៗ​ទាំងបី របស់ អេស​ស៊ីជី ដែល​ជំរុញ​ដោយ​ការធ្វើ​ប្រសិទ្ធភាព​កម្ម ចំណាយ​ថ្លៃដើម និង​និរន្តរភាព​អាជីវកម្ម​។ បើ​ធៀប​នឹង​ត្រីមាស​មុន ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០​នេះ កើនឡើង ៣៥% ដោយសារតែ​លទ្ធផល​ល្អ​ជាង​មុន នៅក្នុង​អាជីវកម្ម​ផ្នែក​គីមី​របស់​ក្រុមហ៊ុន ។ 
 
​ចំណូល​ពី​ការលក់​របស់ អេស​ស៊ីជី សម្រាប់​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ ៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងទៅ ដោយ​សម្រេច​បានតែ ២៦.០១២ ប៊ី​លាន​រៀល (៦.៣៨១ លាន​ដុល្លារ​អាមេរិក​) ដោយសារតែ​ការធ្លាក់ចុះ​នៃ​តម្លៃ​ផលិតផល​គីមី​។ ប្រាក់ចំណេញ​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ ធ្លាក់ចុះ ១៣% បើ​ធៀប​នឹង​ឆមាស​ទីមួយ​ដូចគ្នា​នៃ​ឆ្នាំមុន ដោយ​សម្រេច​បានត្រឹមតែ ២.១០៩ ប៊ី​លាន​រៀល (៥១៧ លាន​ដុល្លារ​អាមេរិក​) ដែល​មូលហេតុ​នៃ​ការធ្លាក់ចុះ​ប្រាក់ចំណេញ​នេះ គឺ​បណ្ដាលមកពី​ការថយចុះ​នៃ​ប្រាក់ចំណេញ​ពី​អាជីវកម្ម​ផលិតផល​គីមី កាលពី​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០​។ 
 
​ចំណូល​ពី​ការលក់​ផលិតផល​និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) របស់ អេស​ស៊ីជី សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ សម្រេចបាន ១១.៧៣៣ ប៊ី​លាន​រៀល (២.៨៧៨ លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៤៥% នៃ​ចំណូល​សរុប​ពី​ការលក់ ។ 
 
​ក្រៅពីនេះ ចំណូល​ពី​ប្រតិបត្តិការ​ខាងក្រៅ​ប្រទេស​ថៃ របស់ អេស​ស៊ីជី បូករួម​នឹង​ចំណូល​ពី​ការលក់​នាំ​ចេញពី​ប្រទេស​ថៃ សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០ សម្រេចបាន ១១.១៧០ ប៊ី​លាន​រៀល (២.៧៤០ លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៤៣% នៃ​ចំណូល​សរុប​ពី​ការលក់ ដែល​ថយចុះ ២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំទៅ​មិញ ។ 


 
​អេស​ស៊ីជី នៅក្នុង​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​)

​សម្រាប់​ប្រតិបត្តិការ​អាជីវកម្មរ​បស់ អេស​ស៊ីជី នៅក្នុង​ទីផ្សារ​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) ចំណូល​ពី​ការលក់​នៅក្នុង​ត្រីមាស​ទី​២ ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ ១៣% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ដោយ​សម្រេច​បានត្រឹមតែ ៣.០៥១ ប៊ី​លាន​រៀល (៧៤៧ លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ២៥% នៃ​ចំណូល​សរុប​ពី​ការលក់​របស់ អេស​ស៊ីជី​។ តួលេខ​ចំណូល​នេះ បូករួម​បញ្ចូល​ទាំង​ប្រតិបត្តិការ​នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ទាំង​ការនាំ​ចូល​ពី​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ថៃ ។​
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី មាន​ចំនួន ៩៣.៦៣៣ ប៊ី​លាន​រៀល (២២.៨៨០ លាន​ដុល្លារ​អាមេរិក​) ចំណែកឯ​ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅក្នុង​អាស៊ាន (​ដក​ប្រទេស​ថៃ​ចេញ​) មាន​ចំនួន ៣៣.៨៨៩ ប៊ី​លាន​រៀល (៨.២៨១ លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៣៦% នៃ​ទ្រព្យ​បូកសរុប​រួមទាំង​អស់​របស់ អេស​ស៊ីជី ។ 
 
​ដោយ​ផ្អែកលើ​របាយការណ៍​ត្រីមាស​ទី​២ ឆ្នាំ​២០២០ អេស​ស៊ីជី នៅ​កម្ពុជា មានទ្រព្យ​សរុប​ចំនួន ១.៥៦៣ ប៊ី​លាន​រៀល (៣៨២ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ ក្រុមហ៊ុន​សម្រេចបាន​ចំណូល​ពី​ការលក់ សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០ ចំនួន ២៥៦ ប៊ី​លាន​រៀល (៦២,៤៨ លាន​ដុល្លារ​អាមេរិក​) ក្នុងនោះ​រាប់បញ្ចូល​ទាំង​ចំណូល​លក់​ពី​អាជីវកម្ម ផលិត​ស៊ីម៉ងត៍ និង​អាជីវកម្ម​លក់​គ្រឿងសំណង់ ដែល​តួលេខ​ចំណូល​នេះ ធ្លាក់ចុះ ៦% បើ​ធៀប​នឹង​ត្រីមាស​ទី​២ នៃ​ឆ្នាំមុន​។ សម្រាប់​រយៈពេល​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២០ អេស​ស៊ីជី នៅ​កម្ពុជា សម្រេចបាន​ចំណូល​ពី​ការលក់​ចំនួន ៥៣១ ប៊ី​លាន​រៀល (១២៩,៣៩ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ០,២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំទៅ​មិញ ។ 
 
​ក្នុង​គោលបំណង​ធានា​និរន្តរភាព នៃប្រតិបត្តិ​ការ​និង​ផលិតកម្ម​របស់​ក្រុមហ៊ុន នៅក្នុង​អំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ អេស​ស៊ីជី បាន​បន្ត​ដាក់ចេញ និង​អនុវត្ត​ពេញទំហឹង នូវ​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​។ ជាងនេះទៅទៀត ការការពារ​សុខភាព និង​សុខុមាលភាព​របស់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺជា​អាទិភាព​សំខាន់បំផុត របស់​ក្រុមហ៊ុន នៅក្នុង​អំឡុងពេល នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ហើយ​របៀប​ធ្វើការ​បែប​ថ្មី​មួយ ហៅថា​«​កន្លែងធ្វើការ​បែប​កូនកាត់​» ដែល​បុគ្គលិក​អាច​ជ្រើសរើស​ធ្វើការ នៅក្នុង​ការិយាល័យ ធ្វើការ​ពី​ផ្ទះ ឬ​ធ្វើការ​ពី​ទីណា​ក៏បាន ដែល​ក្រុមហ៊ុន​គិតថា​មាន​សុវត្ថិភាព និង​ការណែនាំ​អំពី​ការរក្សា​គម្លាត​រាងកាយ ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​។ របៀប​ធ្វើការ​បែប​ថ្មី​នេះ ផ្ដល់នូវ​ភាពបត់បែន​កាន់តែ​ប្រសើរឡើង​ថែមទៀត ដល់​បុគ្គលិក និង​ជួយ​គាំទ្រ​ដល់​ពួកគេ ឲ្យ​អាច​ធ្វើការ​កាន់តែ​មាន​ផាសុកភាព​ថែមទៀត​។ 
 
​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា បន្ត​រង​នូវ​ផលប៉ះពាល់ ដោយសារ​ការផ្ទុះ​ឡើង នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ប្រឈម​នឹង​ការធ្លាក់ចុះ​យ៉ាងខ្លាំង គួរ​ឲ្យ​កត់សម្គាល់​។ ទោះជា​យ៉ាងនេះ​ក្ដី ដើម្បី​ចាប់យក​ឱកាស​ទីផ្សារ និង​ផ្ដល់នូវ​សេវាកម្ម ដែល​បំពេញតម្រូវការ​របស់​អតិថិជន ក្នុងអំឡុងពេល​កូ​វីដ​-១៩ ក្រុមហ៊ុន​បាន​ចរាចរ​ផលិតផល​ថ្មី​មួយ នៅក្នុង​ទីផ្សារ គឺ​ក្បឿង​ខៀវ​កា​រ៉ាត់ ជា​ផលិតផល​ដែល​កើតចេញពី​បញ្ហា និង​តម្រូវការ​របស់​អតិថិជន ទាក់ទង​នឹង​ការ​រចនា​និង​តម្លៃ​។ ក្បឿង​ប្រក់​ដំបូល​ប្រភេទ​ទំនើប​ថ្មី​នេះ មាន​ពណ៌​ភ្លឺ​ចិញ្ចាច ដែល​ធ្វើ​ឲ្យ​ដំបូលផ្ទះ​របស់​អតិថិជន​មាន​ពន្លឺ​ភ្លឺ​ចាំង​ស្អាត និង​បង្ហាញ​នូវ​អត្តសញ្ញាណ​របស់​ពួកគេ​។ ក្បឿង​នេះ ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ទំនើប ដែល​ធ្វើ​ឲ្យ​វា​ជាប់​បានយូរ ស្របទៅតាម​ស្តង់ដារ ISO 9001: 2015​។ ជាមួយគ្នានេះ ផលិតផល​បេតុង​បាវ ក៏ត្រូវ​បាន​បញ្ចេញ​ទៅក្នុង​ទីផ្សារ ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​អតិថិជន នៅក្នុង​គម្រោង​សាងសង់​របស់​ពួកគេ​។ បេតុង​បាវ​ថ្មី​នេះ ជំនួស​ឲ្យ​វិធី​លាយ​បេតុង​បែប​ប្រពៃណី ដែល​នាំ​ឲ្យ​ទាំង​ម្ចាស់ផ្ទះ និង​ទាំង​ជាងសំណង់​ចំណេញ​ទាំង​ពលកម្ម និង​ទាំង​ពេលវេលា​។ 


 
​លោក Roongrote Rangsiyopash ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ អេស​ស៊ីជី បាន​និយាយថា​៖«​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ ទោះបី អេស​ស៊ីជី មិន​ស្ថិតក្នុង​វិស័យ​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដូច​វិស័យ​ទេសចរណ៍ ឬ​អាកាសចរណ៍​ក្ដី ក្រុមហ៊ុន​បាន​តាមដាន និង​វាយតម្លៃ​ស្ថានការណ៍​ជាប់​ជាប្រចាំ ដើម្បី​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន នៅក្នុង​បរិយាកាស​មួយ ដែល​ពោរពេញ​ទៅដោយ​ភាពមិនច្បាស់លាស់​។ អេស​ស៊ីជី បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​អាជីវកម្ម​ថ្មីៗ មួយចំនួន ដូចជា ត្រៀមខ្លួន​សម្រាប់​ស្ថានការណ៍​អាក្រក់​បំផុត ដោយ​បង្កើត​នូវ​ផែន​ការលក់ និង​ការរៀបចំ​ការដឹកជញ្ជូន សម្រាប់​ស្ថានការណ៍​បិទ​ទីក្រុង​; ធ្វើ​ផែនការ​សម្រាប់​ភាពប្រសើរ​បំផុត ដោយ​បង្កើន​នូវ​ប្រសិទ្ធ​ផល​ផលិតកម្ម ដើម្បី​បំពេញតម្រូវការ​ដែល​កើនឡើង​; ការផ្លាស់ប្ដូរ​ទៅរក​ឌីជីថល ដើម្បី​បង្កើត​នូវ​គំរូ​ដែលមាន​ប្រសិទ្ធភាព​បំផុត​។ ជាងនេះទៅទៀត ក្រុមហ៊ុន​បាន​អនុវត្ត​យុទ្ធសាស្ត្រ ដែលមាន​ភាព​បន់​បែន​បំផុត ដោយ​ផ្ដល់​ដំណោះស្រាយ ផលិតផល និង​សេវាកម្ម ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​កាន់តែ​ប្រសើរ​ថែមទៀត និង​ចាប់យក​ទីផ្សារ​សក្ដានុពល ខណៈដែល មានការ​កើនឡើង​នូវ​និន្នាការ​អាជីវកម្ម​អន​ឡាញ សេវាកម្ម​ដឹកជញ្ជូន​អាហារ​តាម​តម្រូវការ និង​ការគិតគូរ​ខ្លាំង​អំពី​សុខភាព និង​សុខុមាលភាព​។ ជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​ទាំងនេះ លទ្ធផល​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​២ ឆ្នាំ​២០២០ និង​សម្រាប់​ឆមាស​ទី​១ ឆ្នាំ​២០២០​នេះ មិនសូវ​រង​ផលប៉ះពាល់​ខ្លាំង ដោយសារ​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សាកល​ឡើយ​»​។​
 
​អាជីវកម្ម​វេច​ខ្ចប់ នៅតែមាន​ភាពរឹងមាំ និង​មាន​សក្ដានុពល​កំណើន​ខ្លាំង ដោយសារតែ​ការច្របាច់បញ្ចូលគ្នា និង​ភាពជា​ដៃគូ រវាង​ក្រុមហ៊ុន​វេច​ខ្ចប់​ដោយ​ក្រដាស​ឈានមុខ​គេ​មួយ នៅ​ប្រទេស​ឥណ្ឌូណេស៊ី Fajar Surya Wisesa Tbk, ក្រុមហ៊ុន Visy Packaging (Thailand) Limited, និង​គម្រោង​ទិញយក​ក្រុមហ៊ុន Bien Hoa Packaging Joint Stock Company ឬ​ហៅថា SOVI នៅក្នុង​ប្រទេស​វៀតណាម​។ ចំណាត់ការ​ទាំងនេះ បានរួម​ចំណែក​ដល់​ការពង្រឹង​អាជីវកម្ម​របស់​ក្រុមហ៊ុន ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត នៅក្នុង​ទីផ្សារ​អាស៊ាន ព្រមទាំង​លទ្ធភាព​បំពេញតម្រូវការ​របស់​អតិថិជន កាន់តែ​ប្រសើរឡើង​ថែមទៀត​។ 
 
​ចំពោះ​ការគ្រប់គ្រង​និរន្តរភាព​អាជីវកម្ម​វិញ អាជីវកម្ម​វេច​ខ្ចប់ ផ្ដោត​សំខាន់​ទៅលើ​ការធ្វើ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធ​ផល​ថែមទៀត នូវ​ដំណើរការ​ផលិតកម្ម​នៅក្នុង​ប្រទេស​ថៃ និង​នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន ដូចជា​វៀតណាម ឥណ្ឌូណេស៊ី ហ្វី​លី​ពិន និង​ម៉ាឡេស៊ី ដើម្បី​សម្រួល​ដំណើរការ​ទាំងនេះ និង​ដាក់ចេញ​នូវ​ស្តង់ដារ​ថ្មី នៅតាម​បណ្ដា​ប្រទេស​នានា ដែល​ក្រុមហ៊ុន​មាន​ប្រតិបត្តិការ ដើម្បី​ធានា​សុវត្ថិភាព​របស់​បុគ្គលិក អតិថិជន និង​ដៃគូ​។ អាជីវកម្ម​វេច​ខ្ចប់ ក៏​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយ​អតិថិជន នៅក្នុង​ខ្សែសង្វាក់​ផ្គត់ផ្គង់​ទាំងមូល​ផងដែរ ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​វត្ថុធាតុដើម និង​ការគ្រប់គ្រង​ឡូ​ជី​ស្ទិ​ក ដែល​អាច​ជឿជាក់​បាន ព្រមទាំង​ពង្រឹង​ការអនុវត្ត​វិធានការ​អនាម័យ​តឹងរ៉ឹង នៅក្នុង​ការផ្ដល់​ដំណោះស្រាយ​វេច​ខ្ចប់​។ ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​ផ្សារ​ហ៊ុន​របស់​ក្រុមហ៊ុន SCGP (SCG Packaging) ដែល​ត្រូវបាន​អនុម័ត​យល់ព្រម​រួចហើយ ដោយ​គណៈកម្មការ​ផ្សា​រមូល​ប​ត្រ (SEC) នោះ ក្រុមហ៊ុន​កំពុង​សិក្សា​អំពី​កត្តា​ខាងក្រៅ​នានា ដូចជា​និន្នាការ​សេដ្ឋកិច្ច ស្ថានភាព​ទីផ្សារ​មូលធន និង​ទំនុកចិត្ត​របស់​វិនិយោគិន ។ 
 
​អាជីវកម្ម​គីមី បាន​អនុវត្ត​ផែនការ​គ្រប់គ្រង​និរន្តរភាព​អាជីវកម្ម ដើម្បី​ធានា​សមត្ថភាព​ផលិតកម្ម​អតិបរមា និង​ចាប់យក​ឱកាស​អាជីវកម្ម នៅក្នុង​បរិយាកាស​ទីផ្សារ​ដែល​កំពុង​ប្រឈម​នឹង​ការលំបាក ដែល​បណ្ដាលមកពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។ ក្រុមហ៊ុន បាន​អនុវត្ត​នូវ​កិច្ចប្រឹងប្រែង​ជាច្រើន ដើម្បី​ធានា​សុវត្ថិភាព​របស់​បុគ្គលិក ដូចជា ផ្ដល់​ការ​ស្នាក់នៅ ជួយ​សម្រួល​ដល់​ការធ្វើដំណើរ រៀបចំ​ក្រុមការងារ និង​ការបែងចែក​ផ្នែក​នៅក្នុង​រោងចក្រ និង​រក្សា​នូវ​ស្តង់ដារ​គ្រប់គ្រង​គុណភាព និង​អនាម័យ​ស្អាត​កម្រិត​ខ្ពស់​។ ទន្ទឹមនឹងនេះ ជាមួយនឹង​ភាពបត់បែន​នៅក្នុង​ផលិតកម្ម​របស់ខ្លួន អាជីវកម្ម​គីមី​អាចបំពេញ​តម្រូវការ ស្របទៅតាម​ការផ្លាស់ប្ដូ​រ​ដ៏​លឿន​រហ័ស និង​អាច​សម្រេចបាន​បរិមាណ​លក់​កើនឡើង នៅ​ចំ​ពេលដែល​ទីផ្សារ​មិនមាន​លំនឹង​។ អាជីវកម្ម​ផ្នែក​នេះ នឹង​បន្ត​ពង្រីក​បរិមាណ​នៃ​ផលិតផល និង​សេវាកម្ម​ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ភាព​ប្រកួតប្រជែង​កាន់តែ​ប្រសើរឡើង ជំរុញ​ទីផ្សារ​ឲ្យ​មាន​កំណើន និង​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​។ 
 
​លើសពីនេះ ក្រុមហ៊ុន Long Son Petrochemicals Company Limited (LSP) នៅក្នុង​ប្រទេស​វៀតណាម បាន​ដំណើរការ​ទៅមុខ​ទៅតាម​ការគ្រោងទុក​។ គម្រោង​នេះ ស្ថិតនៅក្នុង​ការសាងសង់​នៅឡើយ និង​សម្រេចបាន ៤៥% រួចហើយ​។ 
 
​អាជីវកម្ម​ស៊ីម៉ងត៍​-​គ្រឿងសំណង់ ក៏បាន​ប្រឈមមុខ​នឹង​ស្ថានភាព​ទីផ្សារ​ដ៏​លំបាក​ផងដែរ​។ អាជីវកម្ម​ផ្នែក​នេះ បានដាក់​ចេញ និង​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​សម្រប​ខ្លួន ទៅតាម​ស្ថានការណ៍ ដោយ​ផ្ដោត​សំខាន់​លើ​ការផ្ដល់​ផលិតផល និង​សេវាកម្ម​ដែលជា​ដំណោះស្រាយ​សរុប និង​បាន​បង្កើត​នូវ​យន្ត​ការលក់​ច្រើន​មុខព្រួញ ដើម្បី​បង្កើន​ការលក់​រាយ ព្រមទាំង​នវានុវត្តន៍​ផ្នែក​សំណង់ ដែល​ជួយ​លើកកម្ពស់​ភាពងាយស្រួល ភាពច្បាស់លាស់ និង​ប្រសិទ្ធ​ផល​នៃ​ការសាងសង់ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com