ជាតិ
រថយន្ត
កង់​ចំណាស់​ជាង​៦០​ឆ្នាំ​មួយគ្រឿង ត្រូវបាន​យក​លម្អ​មុខ​ហាង​លក់​សម្ភារ​ផលិត​ដោយ​ដៃ​
03, Aug 2020 , 7:39 pm        
រូបភាព
​សៀមរាប​៖ ម្ចាស់​ហាង OKO Gallery នៅ​ទី​រួម​ខេត្តសៀមរាប បាន​យក​កង់​ជប៉ុន​មួយគ្រឿង ដែលមាន​វ័យ​ចំណាស់​ប្រមាណ​៦០​ឆ្នាំ មក​លម្អ​ហាង​លក់​សម្ភារ​ផលិត​ដោយ​ដៃ​របស់ខ្លួន​។ បុគ្គលិក​ហាង​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ ថា​កង់​នេះ ក៏ត្រូវ​បាន​ម្ចាស់​ហាង​ដាក់តាំង​មុខ​ហាង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ផង និង​ជិះ​កម្សាន្ត​ផង​។  កង់​ជប៉ុន​មួយគ្រឿង ត្រូវបាន​គេ​កែច្នៃ​គ្រឿង​មួយចំនួនធំ​ដែរ ដូចជា​ត្រូវបាន​ដក​គ្រឿង​ចេញ​ទាំងអស់ ដក​កន្ត្រ​ចេញ និង​បន្ថែម​ពិល​ខាងមុខ ព្រមទាំង​រាន​ខាងក្រោយ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​បុគ្គលិក​ហាង OKO Gallery ដូចតទៅ​៖
 




រូបភាពពីហ្វេកប៊ុក OKO Gallery


Tag:
 យានយន្ត​
 ​ទោចក្រយាន​
 ​កង់​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com