ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០៖ ស្មាតហ្វូនស៊េរី A ម៉ូដែលចុងក្រោយ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51, Galaxy A71 ពណ៌ប្រាក់ (Metallic Silver) ដែលកំពុងស៊ីផ្លូវអារម្មណ៍អង្រួនចិត្តនិងសណ្តំបេះដូងអ្នកប្រើប្រាស់ ឱ្យមកចាប់កាន់ផ្ទាល់ ជាមួយនឹងរូបរាងដ៏ទាក់ទាញ ទំនើប ទាន់សម័យ និងមានតម្លៃសមរម្យបំផុត សឹងតែមិនគួរឱ្យជឿ នៅពេលនេះបានដាក់លក់ផ្លូវការក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាហើយ។
ការផ្លាស់ប្តូរនៃការអភិវឌ្ឍន៍បច្ចេកវិទ្យា នៃពិភពស្មាតហ្វូនសម្រាប់អនាគត របស់ក្រុមហ៊ុន សាមសុង គឺពិតជាផ្តល់នូវភាពអស្ចារ្យ និងភាពរីករាយ ដល់អតិថិជន ដែលនិយមប្រើប្រាស់ស្មាតហ្វូន របស់ខ្លួនមែន។ ក្រៅពីដាក់លក់ Galaxy A01 Core ក្នុងតម្លៃត្រឹមតែជាង $80 ជាមួយនឹងសមត្ថភាពមិនធម្មតា ដែលអាចផ្តល់ការកម្សាន្ត និងអនុស្សាវរីយ៍រីករាយជាច្រើន តាមរយៈកាមេរ៉ាថតរូប បានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេមនោះ Galaxy A51 តម្លៃត្រឹមតែជាង $300 មានលក្ខណៈពិសេស ថតស្អាតដូចតារា។ ចំណែក Galaxy A71 តម្លៃតែជាង $400 ដែលមានលក្ខណៈពិសេស សម្រាប់ហ្វេនៗដែលចូលចិត្តលេងហ្គេម ដោយផ្តល់នូវភាពរលូនឥតទាក់ និងជក់អារម្មណ៍អស់ស្ទះតែម្តង។
ជាមួយនឹងការមិនផ្តោតលើប្រាក់ចំណេញ សំខាន់ធ្វើយ៉ាងណាឱ្យអតិថិជន គ្រប់លំដាប់ថ្នាក់របស់ខ្លួន។ មានន័យថា រាល់ការជាវ Galaxy A01 Core, និងពណ៌ថ្មី Galaxy A51,Galaxy A71 អតិថិជនទាំងអស់ នឹងទទួលបានការថែមជូនយ៉ាងពិសេស ពីក្រុមហ៊ុន សាមសុង ជាច្រើនដូចជា៖
* Galaxy A01 Core
- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី ក្នុងរយៈពេល 1ឆ្នាំ ចាប់ពីថ្ងៃដែលបានទិញ!
- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!
* Galaxy A51 & Galaxy A71
- ថែមជូន ស៊ីមកាត Smart ធំហ្ម៎ង តម្លៃ 54 ដុល្លារ!
- បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មីក្នុងរយៈពេល 1ឆ្នាំចាប់ពីថ្ងៃដែលបានទិញ!
- ផ្តល់ការធានាជូនរយៈពេល 1 ឆ្នាំ ពេញតែម្តង…!!
យ៉ាងម៉េចដែរប៉ុណ្ណឹង? តើមួយណាជាជម្រើសដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់លោកអ្នកទៅ? កាមេរ៉ាថតរូបបានច្បាស់ល្អ និងអាចលេង Facebook បានម៉ាអេម ! ឬចង់ថតស្អាតដូចតារា ឬក៏ចូលចិត្តលេងហ្គេម?
សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232៕
* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!!
(អត្ថបទពាណិជ្ជកម្ម)