ជាតិ
មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា បណ្ដុំ​ឯកសារ​ភាពយន្ត​សម្រាប់​យុវជន​ជំនាន់​ក្រោយ​
05, Aug 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ មជ្ឍមណ្ឌល​សោតទស្សន៍​បុប្ផា​ណា ជា​បណ្ណាល័យ​មួយកន្លែង​សម្រាប់​ឲ្យ​សិស្ស​និស្សិត​ទាំងអស់​អាច​សិក្សា​ស្រាវជ្រាវ​ពី​ភាពយន្ត​ឯកសារ ពិសេស​ឯកសារ​ដែល​ទាក់ទង​ទៅនឹង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​។ បើតាម លោក ជា សុភាព នាយក​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា បាន​លើកឡើងថា បណ្ណាល័យ​ធនធាន​សោតទស្សន៍​សិស្ស​និស្សិត​អាច​មើលឃើញ និង​ស្ដាប់​បាន ព្រោះ​មាន​ឯកសារ​ច្រើន ទាំង​កុន ឃ្លី​ប រូបថត និង​ខ្សែអាត់​សម្លេង​។ លោក បាន​បន្តថា សព្វថ្ងៃ បណ្ណាល័យ​នេះ បានដាក់​ឯកសារ​ឲ្យ​សាធារណៈជន​ចូលមក​សិក្សា​ស្រាវជ្រាវ​ចំនួន​៤៤១៣​បណ្ដុំ​ឯកសារ ហើយ​នៅ​ទីនោះ​ក៏មាន​ដាក់តាំង​បង្ហាញ​ពី​រូបថត​ចាស់ៗ និង​ម៉ាស៊ីន​បញ្ចាំងភាពយន្ត​ចាស់ៗ ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ប្រវត្តិ​ភាពយន្ត​៕

 
​សូម​លោក​-​អ្នកនាង​ទស្សនា​វីដេអូ ដោយ​នាយ​យ៉ាន នៅក្នុង​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​ដូចខាងក្រោម​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com