អត្ថបទពាណិជ្ជកម្ម
Vietjet ចំណេញ​ប្រា​ក់ជាង​៣​លាន​ដុល្លារ ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០ ទោះ​មាន​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ក្តី​
04, Aug 2020 , 5:08 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី ៤ សីហា ២០២០ - ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បញ្ចេញ​របាយការណ៍​លទ្ធផល​អាជីវកម្ម ប្រចាំត្រីមាស​ទី ២ ក្នុង​ឆ្នាំ ២០២០ ជា​ពេលដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត ពី​ជំងឺ​កូ​វីដ​-១៩​។ នៅក្នុង​ត្រីមាស ទី​ពីរ​នេះ ក្រុមហ៊ុន Vietjet បានធ្វើ​ប្រតិបត្តិ​ការហោះហើរ ចំនួន ១៤,០០០ ជើងហោះហើរ នៅលើ​ផ្លូវ​ហោះហើរ ក្នុងស្រុក​ចំនួន ៥២​ផ្លូវ ដោយបាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន​ជាង ២ លាន​នាក់​។​
 
​នៅ​ត្រីមាស​ទី ២ នេះ ក្រុមហ៊ុន Vietjet ទទួលបាន​ប្រាក់ចំណូល ពី​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចំនួន ១,៩៧០ ពាន់​លាន​ដុង (​ប្រមាណ ៨៤.៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​ធ្លាក់ចុះ ៥៤% ។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន ដែល​ស្មើនឹង​ទឹកប្រាក់ ១,១២២ ពាន់​លាន​ដុង (​ប្រមាណ ៤៨ លាន​ដុល្លារ​)​។​
 
​បើ​គិត​ត្រឹម ៦ ខែ​ដើម​ឆ្នាំនេះ អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស របស់​ក្រុមហ៊ុន បាន​ខាតបង់​ទឹកប្រាក់​ចំនួន ២,១១១ ពាន់​លាន​ដុង (​ប្រមាណ ៩០.៥ លាន​ដុល្លារ​) ដែល​ត្រូវបាន​ចាត់ទុកថា​ជាការ​ខាតបង់​តិចតួច បើ​ធៀប​នឹង​ឧស្សាហកម្ម​អាកាសចរណ៍​សកលលោក​ទាំងមូល ដែល​ខាត​បង់អស់​ជា​ទឹកប្រាក់ រហូតដល់​ទៅជា​ង ៨៤ ពាន់ លាន​ដុល្លារ​។ 
 
​ដើម្បី​ទ្រទ្រង់​ដល់​លំហូរ​សាច់ប្រាក់​របស់ខ្លួន ក្រុមហ៊ុន Vietjet បាន​ស្វះ​ស្វែងរក​ដៃគូ និង​ដាក់ចេញ​នូវ​ដំណោះស្រាយ​ផ្នែ​ហិរញ្ញវត្ថុ​ផ្សេងៗ ដូចជា​ការផ្ទេរ​ទ្រព្យសកម្ម និង​ការវិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ ដែល​ទាំងអស់នេះ​បាន​ជួយ​ឲ្យ​ក្រុមហ៊ុន ទទួលបាន​ប្រាក់ចំណូល​ចំនួន ១,១៧៤ ពាន់​លាន​ដុង (​ប្រមាណ ៥០.៤ លាន​ដុល្លារ​) ដោយ​ក្នុងនោះ​ប្រាក់ចំណេញ​ជារួម​គឺមាន​ទំហំ​ទឹកប្រាក់ ៧៣ ពាន់​លាន​ដុង (​ប្រមាណ ៣.២ លាន​ដុល្លារ​) នៅក្នុង​ឆមាស​ទីមួយ នៃ​ឆ្នាំ​២០២០​។ លទ្ធផល​ទាំងនេះ អាច​សម្រេច​ទៅបាន ក៏​អាស្រ័យ​ដោយសារ​មូលដ្ឋាន​ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន មាន​ភាពរឹងមាំ ដែល​ក្រុមហ៊ុន​បាន​ពង្រឹង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ 
 
​ប្រទេស​វៀតណាម បាន​បើក​ឲ្យ​មានការ​ហោះហើរ​ក្នុងស្រុក​ឡើងវិញ កាលពី​ខែមិថុនា​កន្លងទៅនេះ ហើយ​ក្រុមហ៊ុន Vietjet ក៏បាន​ចាប់ផ្ដើម​បណ្ដាញ​ហោះហើរ​ក្នុងស្រុក​របស់ខ្លួន​ឡើងវិញ ដោយមាន​ការហោះហើរ​ចំនួន ៣០០ ជើងហោះហើរ ក្នុង​មួយថ្ងៃ ពោលគឺ​បាន​កើនឡើង​រហូតដល់​ទៅ ៥ ដង បើ​ធៀប​នឹង​ពេលវេលា​ដែល​កូ​វីដ​-១៩ កំពុង​រាលដាល​ពេញបន្ទុក ក្នុងប្រទេស​វៀតណាម​។ 


 
​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ក៏បាន​បន្ថែម​ផ្លូវ​ហោះហើរ​ចំនួន ៨ ទៀត ដើម្បី​បំពេញ​តាម​កំណើន​នៃ​ការធ្វើដំណើរ​ក្នុងស្រុក ដូច្នេះ​បណ្ដាញ​ផ្លូវ​ហោះហើរ​ក្នុងស្រុក​សរុប​របស់​ក្រុមហ៊ុន គឺមាន​ចំនួន ៥២ ផ្លូវ​ហោះហើរ​។ កាលពី​ខែ មិថុនា ក្រុមហ៊ុន Vietjet បាន​ដឹកជញ្ជូន​អ្នកដំណើរ​ចំនួន ១.២ លាន​នាក់ ដែលជា​ការ​ងើប​ឡើងវិញ​ប្រកបដោយ​ភាព​វិជ្ជមាន សម្រាប់​ទីផ្សារ​ហោះហើរ​ក្នុងស្រុក​។ 
 
​ក្រុមហ៊ុន Vietjet បាន និង​កំពុង​អនុវត្ត​នូវ​វិធានការ​សន្សំ​ការចំណាយ ដោយ​ក្នុងនោះ​ការ​ចំណាយបាន​ធ្លាក់ចុះ​ជា មធ្យម​ចំនួន ៥៥% ដោយសារតែ​មានការ​កាត់បន្ថយ​ទំហំ​ប្រតិបត្តិ​ការប្រមាណ ៣០%-៣៥% ហើយ​ការចំណាយ​លើ​សេវា​នានា បាន​ធ្លាក់ចុះ​ប្រមាណ ២០% - ២៥%​។ ជាពិសេស កាលពី​ខែឧសភា ក្រុមហ៊ុន Vietjet បាន​ស្តុក​ប្រេងឥន្ធនៈ​ទុក​ដោយ​ជោគជ័យ ក្នុងឱកាស​ដែល​តម្លៃ​ប្រេង​ធ្លាក់ចុះ ដែល​ជួយ​ដល់​ការកាត់បន្ថយ​ចំណាយបាន ២៥% ធៀប​នឹង​តម្លៃ​ទីផ្សារ​។ ទ្រព្យសកម្ម​សរុប​រប​ស់​ក្រុមហ៊ុន គិត​ជា​ទឹកប្រាក់​គឺ ៤៨,៣៩២ ពាន់​លាន​ដុង (​ប្រមាណ ២.០៧៥ ពាន់​លាន​ដុល្លារ​) ដែល​ក្នុងនោះ ភាគហ៊ុន​របស់​ម្ចាស់​ក្រុមហ៊ុន គឺមាន​ទំហំ​ទឹកប្រាក់ ១៧,៣៣៩ ពាន់​លាន​ដុង (​ប្រមាណ ៧៤៥ លាន​ដុល្លារ​) ។ 
 
​ក្រុមហ៊ុន ក៏មាន​ភាព​សកម្ម លើ​វិធានការ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ផងដែរ ដោយបាន​អនុវត្ត នូវ​ដំណោះស្រាយ​ជាច្រើន ចាប់តាំងពី​ដើមឆ្នាំ ២០២០ មកម្ល៉េះ​។ ក្នុងនោះ​រួមមាន ការពង្រីក​អាជីវកម្ម​ដឹកជញ្ជូន​ទំនិញ បង្កើត​ផលិតផល SkyBoss និង​សេវាកម្ម​បន្ទាប់បន្សំ ការផ្ដល់​ប័ណ្ណ “Power Pass” ជា​សំបុត្រ​ឡើង​ជិះ​ឥត​ដែន​កំណត់  និង​កម្មវិធី​ជាច្រើន​ទៀត​។ 
 
​ជារួម លទ្ធផល​អាជីវកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស របស់​ក្រុមហ៊ុន និង​សកម្មភាព​អាជីវកម្ម​ផ្នែក​ហិរញ្ញវត្ថុ ត្រូវបាន​ចាត់ទុកថា​មាន​ភាព​វិជ្ជមាន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន Vietjet ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​តិចតួច​ប៉ុណ្ណោះ​ក្នុង​ពិភពលោក ដែល​អាច​ទប់ទល់​បានល្អ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com