អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Vivo ផ្តល់​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​លើ V19 ពី​តម្លៃ​ដើម $369 នៅសល់​ត្រឹមតែ​...
04, Aug 2020 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្រាប់​បងប្អូន ដែល​និយម​ស្នេហា​ទៅលើ​វិស័យ​ស្មា​ត​ហ្វូ​ន ប្រហែលជា​បានដឹង​បាន​ស្គាល់​ហើយ​មែន​ទេ ជាមួយនឹង​ក្រុមហ៊ុន​ផលិតផល​ស្មា​ត​ហ្វូ​ន vivo ដែល​បច្ចុប្បន្ន កំពុងតែ​មានឈ្មោះ បោះ​សំឡេង​ខ្លាំង គួរ​ឲ្យ​កត់សម្គាល់​នៅ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។​
 
​បើ​គិត​ទៅ​រយៈពេល​ជិត ៣​ឆ្នាំ​ហើយ ដែល​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo បាន​បោះជំហាន​ទៅលើ​វិស័យ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។ កត្តា​មួយចំនួន ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន មានការ​គាំទ្រ​ខ្លាំង​ពី​មហាជន និង​អ្នកគាំទ្រ គឺ​ដោយសារតែ​ការ​រចនាបទ​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ សមត្ថភាព​ខ្លាំង ស្របទៅនឹង​បែបបទ​នៃ​មនុស្ស​សម័យថ្មី​។ រីឯ​តម្លៃ​មាន​ភាពសមរម្យ ជាង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀតផង​។​
 
​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​នោះ សម្រាប់​ថ្ងៃនេះ​ដែរ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo មាន​កាដូ​ជូន​បងប្អូន ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស ទៅលើ​ស្មា​ត​ហ្វូ​ន​នៃ​ត្រកូល V ម៉ូ​ឌែ​ល vivo V19 ពី​តម្លៃ​ដើម $369 បញ្ចុះ​នៅសល់​ត្រឹមតែ $349 តែប៉ុណ្ណោះ​។ ក្រុមហ៊ុន ក៏​បន្ថែម​នូវ​កាដូ Power bank និង Bluetooth Speaker យ៉ាង​ស្រស់ស្អាត​ទៀតផង​។​
 


​ខាងក្រោម​នេះ ជា​លក្ខ​ណះ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន​V19 ៖ 
 
• អេក្រង់​លាត Super AMOLED Ultra O Screen
• ទំហំ​អេក្រង់ 6.44-inches 1080x2400 FHD+
• កាមេរ៉ា​មុខ​ភ្លោះ 2 គ្រាប់ 32MP Super Night Selfie + 8MP Super Wide-Angle Selfie 105° 
 
​ថតរូប​បាន​កាន់តែ​ធំ​ទូលាយ មុខងារ Ultra Stable ទប់​លំនឹង​នៅពេល​ថត​វីដេអូ​
 
• កាមេរ៉ា​ក្រោយ 4 គ្រាប់ 48MP AI Quad Camera + 8MP + 2MP +2MP
• បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ​៖ ថតរូប​កាន់តែ​ធំ​ទូលាយ 12០° (AI 12០° wide Angle)
• បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ​៖ ថតរូប​ពេលយប់​កាន់តែច្បាស់ (AI Super Night Mode)
• បច្ចេកវិទ្យា AI កាមេរ៉ា​ក្រោយ​៖ កាត់ត​រូបភាព (AI Image Matting)
• មុខងារ Ultra Stable ទប់​លំនឹង​នៅពេល​ថត​វីដេអូ​
• ដំណើរការ​ម៉ាស៊ីន​ដោយ (Qualcomm Snapdragon 712AIE Octa-core)
• RAM 8GB + ROM 128GB +SD Card up to 256GB
• មុខងារ​ស្កេ​ន​ក្រយៅដៃ​លើ​អេក្រង់ (In-Display Fingerprint Scanning)
• ថាមពល​ថ្ម​ទំហំ 4500mAh
• បច្ចេកវិទ្យា​សាក​ថ្ម​លឿន 33W FlashCharge 2.0
• Funtouch OS10 (Based on Android 10)
• មាន​ពីរ​ពណ៌​គឺ Gleam Black និង Sleek Silver
 
​សម្រាប់​លោកអ្នក ដែល​កំពុងតែ​ស្វែងរក​ជាវ​ទៅលើ​ស្មា​ត​ហ្វូ​ន V19 សូម​ប្រញាប់​រួសរាន់​ឡើង ទាន់​ក្រុមហ៊ុន vivo បើក​ប្រ​ម៉ូ​សិន បញ្ចុះតម្លៃ​ពិសេស ជាវ​មិនទាន់​ប្រ​យ​ត្ន័​អស់​ណា​បងប្អូន​ដោយសារ​ចំនួន​មានកំណត់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com