អន្តរជាតិ
លោក​ប្រធានាធិបតី​ត្រាំ ចាត់វិធានការ​កម្រិត​ពួក​អ្នកធ្វើការងារ​ជា​ជនបរទេស​ក្នុង​ក្រសួង​របស់​រដ្ឋាភិបាល​សហព័ន្ធ​
05, Aug 2020 , 7:59 pm        
រូបភាព
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាន់​បទបញ្ជា​ដែល​បាន​ចុះ​ហត្ថលេខា នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាន់​បទបញ្ជា​ដែល​បាន​ចុះ​ហត្ថលេខា នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។
ដោយ: VOA
​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​តម្រូវឱ្យ​ទីភ្នាក់ងារ​សហព័ន្ធ​បង្ហាញថា ពួកគេ​នឹងមិន​ដាក់ជំនួស​អ្នកធ្វើការងារ​ជនជាតិ​ជាតិ​អាមេរិកាំង​ដោយ​មនុស្ស​មកពី​ប្រទេស​ផ្សេងទៀត​ទេ​។​

 
​សេត​វិមាន​បាន​និយាយថា បទបញ្ជា​ប្រធានាធិបតី​នោះ​នឹង​ជួយ​រារាំង​ទីភ្នាក់ងារ​សហព័ន្ធ​កុំឱ្យ​យក​ពួក​អ្នកធ្វើការងារ​បរទេស​ដែលមាន​កម្លាំង​ពលកម្ម​ថោក​ជំនួស​ពួក​អ្នកធ្វើការងារ​ជា​ជនជាតិ​អាមេរិកាំង​ដែលជា​ការមិន​ត្រឹមត្រូវ​នោះ​។​
 
​បទបញ្ជា​នេះ​តម្រូវឱ្យ​ទីភ្នាក់ងារ​សហព័ន្ធ​ទាំងអស់​បញ្ចប់​ការធ្វើ​សវនកម្ម​ផ្ទៃក្នុង​ដើម្បី​បង្ហាញថា​តើ​ទីភ្នាក់ងារ​សហព័ន្ធ​ទាំងនោះ​ជួល​ពលរដ្ឋ​សហរដ្ឋអាមេរិក​និង​ពលរដ្ឋ​ផ្សេងទៀត​សម្រាប់​តំណែង​ការងារ​ដែលមាន​ការប្រកួត​ប្រជែង​គ្នា​ដែរឬទេ​។​
 
​លោក​ប្រធានាធិបតី​ត្រាំ​បាន​មានប្រសាសន៍ថា ចំណាត់ការ​របស់លោក​មួយផ្នែក​បណ្តាលមកពី​ការប្រកាស​របស់​ពួក​អាជ្ញាធរ​រដ្ឋ Tennessee Valley ឬ TVA ថា ខ្លួន​មានបំណង​ផ្តល់​ការងារ​ខាង​បច្ចេកវិទ្យា​ចំនួន​២០​ភាគរយ​ដល់​បណ្តា​ក្រុមហ៊ុន​ដែលមាន​ទីតាំងនៅ​បរទេស​ដោយ​ប្រើ​ប្រភេទ​ទិដ្ឋាការ H-1B​។​
 
​បទបញ្ជា​ប្រធានាធិបតី​នោះ​ក៏​កើតមានឡើង​នៅពេលដែល​ពួក​អ្នកកាសែត​បរទេស​ខ្លះ​នៅ​សំឡេង​សហរដ្ឋអាមេរិក VOA រង់ចាំ​ការសម្រេច​ថា​តើ​ប្រភេទ​ទិដ្ឋាការ J-1 របស់​ពួកគេ​នឹងត្រូវ​បន្ត​ដែរឬទេ​បន្ទាប់ពី​ទីភ្នាក់ងារ​នេះ​ពិនិត្យមើល​ឡើងវិញ​យ៉ាងខ្លាំង​នូវ​ប្រភេទ​ទិដ្ឋាការ​បែបនេះ​។​
 
​លោក​ប្រធានាធិបតី​ត្រាំ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​បាន​បណ្តេញ​លោក Skip Thompson ប្រធាន​អាជ្ញាធរ​TVA ចេញពី​តំណែង​ពីព្រោះ​តែ លោក​បាន​ជួល​ពួក​អ្នកធ្វើ​ការបរទេស​ហើយ​ពួកគេ​បានទទួល​ប្រាក់ខែ​ខ្ពស់​ពេក​។​
 
​លោក​ប្រធានាធិបតី​ក៏បាន​គំរាមកំហែង​ដក​សមាជិក​គណៈកម្មាធិកា​រ​នាយក​ដែល​បានទទួល​ការតែងតាំង​ឱ្យមើល​ការខុសត្រូវ​ទីភ្នាក់ងារ​សហព័ន្ធ ប្រសិនបើ​ពួកគេ​បន្ត​ជួល​កម្លាំង​ការងារ​ជនបរទេស​នោះ​។​
 
​លោក​ប្រធានាធិបតី​បាន​មាន​ប្រសា​ស៍​ថា «​ប្រសិន លោក អ្នក ក្បត់​ពលរដ្ឋ​អាមេរិកាំង លោក អ្នក នឹងត្រូវ​បណ្តេញ​ចេញពី​តំណែង​»៕

© រក្សាសិទ្ធិដោយ thmeythmey.com