កីឡាអន្តរជាតិ
អន្តរជាតិ
Fulham ឡើងលេង Premier League ក្រោយឈ្នះ Brentford វគ្គផ្តាច់ព្រ័ត្រ play-off
× ខ្សែការពារ Joe Bryan ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងដើម្បីជួយ Fulham យកឈ្នះ Brentford ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Championship play-off នៅរាត្រីថ្ងៃទី៤ ខែសីហា។ ជ័យជម្នះនេះ នាំ Fulham ត្រឡប់ទៅលេងក្នុងក្របខណ្ឌ Premier League វិញនៅរដូវកាលក្រោយ។
Bryan បានក្លាយជាវីរបុរសសម្រាប់ក្រុម Fulham ដែលមានលោក Scott Parker ជាអ្នកចាត់ការទូទៅ ដោយរកបានដល់ទៅពីរគ្រាប់ក្នុងម៉ោងបន្ថែមនៅនាទី ១០៥ និង១១៧។ ១គ្រាប់របស់ Brentford សម្រេចបានដោយកីឡាករ Henrik Dalsgaard នៅនាទី១២០។ ក្រុមទាំងពីរបញ្ចប់ក្នុងម៉ោងផ្លូវការ៩០ដោយគ្មានគ្រាប់បាល់ និងត្រូវបន្ថែមម៉ោង១៥នាទីចំនួន២ដង។
Fulham បានធ្លាក់ពីលីគកំពូលអង់គ្លេសទៅកាន់ Championship នៅរដូវកាល២០១៨-១៩។ នេះមានន័យថា បន្ទាប់ពីប្រកួតប្រជែងនៅលីគទី២មួយរដូវកាល Fulham អាចត្រឡប់ទៅកាន់ Premier League វិញតាមរយៈការប្រកួតជម្រុះចំនួន៣ប្រកួត។
ផ្ទុយទៅវិញ នេះជាការខកចិត្តដ៏ធំសម្រាប់ក្រុម Brentford ដែលរំពឹងថាពួកគេនឹងអាចឈានទៅកាន់ក្របខណ្ឌកំពូលសារជាថ្មីក្នុងរយៈពេល៧៣ឆ្នាំចុងក្រោយ៕
Tag:
Premier League
Fulham
© រក្សាសិទ្ធិដោយ thmeythmey.com