ករណីឆ្លង COVID-19 នៅបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បន្តហក់ឡើងកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី នៅតែមួយចំនួននាំមុខគេ រីឯបណ្តាប្រទេសដទៃទៀតរកឃើញជាបន្តបន្ទាប់ ដោយលើកលែងតែព្រុយណេប៉ុណ្ណោះដែលស្ងប់ស្ងាត់យូរជាងគេ។
ករណីឆ្លងនៅអាស៊ីអាគ្នេយ៍ដោយគិតត្រឹមថ្ងៃទី៥ ខែសីហា នេះ៖
១.ឥណ្ឌូណេស៊ី៖ ១១៦ ៨៦៥ករណី (ឆ្លងថ្មី១៨០៩), ស្លាប់៥៤៥២ (ស្លាប់ថ្មី៦៤), សះស្បើយ៧៣ ៨៨០
២.ហ្វីលីពីន៖ ១១៥ ៩៨០ករណី (ឆ្លងថ្មី៣៤៦២), ស្លាប់២១២៣ (ស្លាប់ថ្មី៩), សះស្បើយ៦៦ ២៧០
៣.សិង្ហបុរី៖ ៥៤ ២៥៤ករណី (ឆ្លងថ្មី៩០៨), ស្លាប់២៧, សះស្បើយ៤៧ ៤៥៤
៤.ម៉ាឡេស៊ី៖ ៩០២៣ករណី (ឆ្លងថ្មី២១), ស្លាប់១២៥, សះស្បើយ៨៧០២
៥.ថៃ៖ ៣៣២៨ករណី (ឆ្លងថ្មី៧), ស្លាប់៥៨, សះស្បើយ៣១៤២
៦.វៀតណាម៖ ៦៧២ករណី, ស្លាប់៨, សះស្បើយ៣៧៨
៧.មីយ៉ាន់ម៉ា៖ ៣៥៦ករណី (ឆ្លងថ្មី១), ស្លាប់៦, សះស្បើយ៣០២
៨.កម្ពុជា៖ ២៤៣ករណី (ឆ្លងថ្មី២), សះស្បើយ២០២
៩.ព្រុយណេ៖ ១៤១ករណី, ស្លាប់៣, សះស្បើយ១៣៨, មិនទាន់មានអ្នកជំងឺថ្មី
១០.ទីម័រខាងកើត៖ ២៥ករណី, សះស្បើយ២៤
១១.ឡាវ៖ ២០ករណី, សះស្បើយ១៩៕