អន្តរជាតិ
លោក មហា​ធៀ ចែករំលែក​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា​នា​ខួបអាពាហ៍ពិពាហ៍​ទី​៦៤​ឆ្នាំ​
05, Aug 2020 , 5:59 pm        
រូបភាព
លោកបណ្ឌិត មហាធៀ និងអ្នកស្រីបណ្ឌិត Siti Hasmah បានឈរកៀកកើយគ្នាយ៉ាងផ្អែមល្ហែមនៅក្បែរមាត់ទឹក ក្រោមពន្លឺថ្ងៃហៀបនឹងលិច បញ្ចេញពណ៌មាសឆ្អិនឆ្អៅ។ រូបភាពពីហ្វេសប៊ុកលោក​ មហាធៀ
លោកបណ្ឌិត មហាធៀ និងអ្នកស្រីបណ្ឌិត Siti Hasmah បានឈរកៀកកើយគ្នាយ៉ាងផ្អែមល្ហែមនៅក្បែរមាត់ទឹក ក្រោមពន្លឺថ្ងៃហៀបនឹងលិច បញ្ចេញពណ៌មាសឆ្អិនឆ្អៅ។ រូបភាពពីហ្វេសប៊ុកលោក​ មហាធៀ
ដោយ:
​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​បណ្ឌិត មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី ៥ ខែសីហា បាន​បង្ហោះ​រូបថត​របស់លោក​ជាមួយ​ភរិយា​ចំនួន​៣​សន្លឹក​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​រំឭក​ដល់​ខួបអាពាហ៍ពិពាហ៍​ទី​៦៤​ឆ្នាំ​របស់​អ្នក​ទាំងពីរ​។

 
 
​ក្នុង​រូបថត​ទាំងនេះ លោក​បណ្ឌិត មហា​ធៀ និង​អ្នកស្រី​បណ្ឌិត Siti Hasmah បាន​ឈរ​កៀកកើយ​គ្នា​យ៉ាង​ផ្អែមល្ហែម​នៅក្បែរ​មាត់ទឹក ក្រោម​ពន្លឺ​ថ្ងៃ​ហៀបនឹង​លិច បញ្ចេញ​ពណ៌​មាសឆ្អិន​ឆ្អៅ​។ អតីត​ប្រមុខ​រដ្ឋាភិបាល​វ័យ​៩៥​ឆ្នាំ​រូបនេះ បាន​និយាយថា លោក​មិនសូវ​ជា​ចូលចិត្ត​ចែករំលែក​ពេលវេលា​ឯកជន​ពី​ជីវិត​លោក​ប៉ុន្មាន​ទេ តែ​អះអាងថា វា​គឺជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​ជីវិត​អាពាហ៍ពិពាហ៍​លោក​។ 
 
​សរសេរ​លើ​ចំណងជើង​រូបថត លោក មហា​ធៀ និយាយថា​៖«​ខ្ញុំ​មាន​ភាព​អៀនខ្មាស​ក្នុងការ​បង្ហាញ​សេចក្តីស្រលាញ់​ជា​សាធារណៈ​។ ប៉ុន្តែ យើង​បាន​រៀបការ ៦៤​ឆ្នាំ​ហើយ​»​។ លោក​បណ្ឌិត​បន្តទៀតថា​៖«​ខ្ញុំ​គិតថា វា​មានតម្លៃ​គ្រប់គ្រាន់​ក្នុងការ​អបអរសាទរ​ក្តី​អនុគ្រោះ​របស់​យើង​ចំពោះ​គ្នា​ទៅវិញទៅមក ហើយ​អារម្មណ៍​ផ្សេងទៀត​»​។ 
 
​លោក មហា​ធៀ និង​អ្នកស្រី Siti Hasmah អាយុ​៩៤​ឆ្នាំ បាន​រៀបការ​ក្នុង​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​១៩៥៦ ពោលគឺ​៤​ឆ្នាំក្រោយ​លោក​បានបញ្ចប់​ការសិក្សា​ថ្នាក់​វេជ្ជសាស្ត្រ នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ King Edward VII ក្នុងប្រទេស​សិង្ហ​បុរី ។ អ្នក​ទាំងពីរ​មានកូន​ប្រុស​ស្រី​ចំនួន​៧​នាក់​។​
 
​ស្វាមីភរិយា​ស្រលាញ់គ្នា​ដល់​ចាស់​កោង​ខ្នង​មួយគូ​នេះ​បាន​ស្គាល់គ្នា ខណៈ​អ្នក​ទាំង​ពីរបាន​រៀនសូត្រ​នៅ​មហាវិទ្យាល័យ​ខាងលើ​។ មហាវិទ្យាល័យ​នេះ ចុងក្រោយ បាន​ប្រែក្លាយជា​សកលវិទ្យា​ល័យ​ជាតិ​សិង្ហ​បុរី​៕ 
 
​សូម​ទស្សនា​វីដេអូ ដែល​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់ លោក មហា​ធៀ​៖ 
 
 
 

Tag:
 ម៉ាឡេស៊ី​
  ស្នេហា​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com