COVID-19
ជាតិ
Covid-19៖ ថ្ងៃនេះមាន៨នាក់ជាសះស្បើយ ខណៈអ្នកជំងឺនៅសល់៣៣នាក់
06, Aug 2020 , 9:30 am        
រូបភាព
ដោយ:
ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៦ សីហានេះថា មានអ្នក​ជំងឺកូវីដ-១៩ ចំនួន​៨នាក់បានជាសះស្បើយ ក្នុងនោះមានជនជាតិខ្មែរ៥នាក់ ក្នុងនោះមានកងទ័ពមួកខៀវចំនួន៣នាក់​ និងជនបរទេស​៣នាក់។ ក្រសួងឲ្យដឹងទៀតថា មិនមានករណីឆ្លងថ្មីទេ ខណៈអ្នក​ដែលនៅសម្រាកព្យាបាល​មាន​ចំនួន​៣៣នាក់ទៀត។

 

អ្នក​ជំងឺចំនួន៨នាក់ទៀតបានជាសះស្បើយ​ពីជំងឺកូវីដ-១៩ នៅថ្ងៃទី៦សីហានេះ។ បើតាមក្រសួងសុខាភិបាល អ្នក​ទាំង​៨នាក់នោះ ​​មានកងទ័ពមួកខៀវកម្ពុជា ៣នាក់ ដែលសុទ្ធតែជាបុរស ដែលមានមានអាយុ ៤៩ឆ្នាំ មានទីលំនៅក្នុងខេត្តបន្ទាយមានជ័យ។ ម្នាក់ទៀតអាយុ៤៣ឆ្នាំ មានទីលំនៅក្នុងខេត្តកំពត និងម្នាក់ទៀត អាយុ៤៧ឆ្នាំ មានទីលំនៅ ឯខេត្តកណ្តាល។ ពួកគាត់​រកឃើញវិជ្ជមាន ក្រោយត្រឡប់មកពីប្រទេសម៉ាលី។ បុរសខ្មែរមកពីប្រទេសឥណ្ឌូណេស៊ី២នាក់ ​ជាអ្នក​ត្បូងឃ្មុំដូចគ្នា ដែលម្នាក់មានអាយុ២៧ឆ្នាំ និងម្នាក់ទៀតអាយុ៣៦ឆ្នាំ។ ចំណែកអ្នកជាសះស្បើយ៣នាក់ទៀត ជាស្ត្រីជនជាតិឥណ្ឌូណេស៊ី អាយុ ៥៣ឆ្នាំ ដែលស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារមួយក្នុងខេត្តព្រះសីហនុ។ បុរជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ ដែលស្នាក់នៅបណ្តោះអាសន្ននៅរាជធានីភ្នំពេញ និងបុរសជនជាតិអាមេរិកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក។

គិតត្រឹមថ្ងៃទី៦ខែសីហានេះ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២៤៣នាក់ ក្នុងនោះអ្នកសះស្បើយ២១០នាក់។ ចំណែកអ្នក​កំពុងសម្រាកព្យាបាល​មានចំនួន ៣៣នាក់ នៅតាមមន្ទីរពេទ្យរដ្ឋ រួមមានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ១នាក់, នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ២៦នាក់ និងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺចំនួន​៦នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com