ជួយ​ចែករំលែក​! ពង្រឹង​សុខភាព​បេះដូង ជាមួយ​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ពង្រឹង​សុខភាព​បេះដូង ជាមួយ​អាហារ​និង​ភេសជ្ជៈ​ទាំងនេះ​
06, Aug 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បេះដូង​ជា​សរីរាង្គ​ដ៏​សំខាន់​មួយ​ក្នុង​រាងកាយ​ដែល​ត្រូវការ​ការមើល​ថែ​និង​យកចិត្តទុកដាក់​ជាពិសេស ដើម្បី​រក្សាបាន​នូវ​សុខ​ភាពល្អ​ធ្វើឱ្យ​អ្នកមាន​អាយុ​វែង ឬ​រស់​បានយូរ​។ ហើយ​ក្រៅពី​កត្តា​ហ្សែ​ន របៀបរបប​ក្នុងការ​រស់នៅ និង​ការធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​នោះ​របប​អាហារ​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​ល្អប្រសើរ​ទប់ស្កាត់​ជំងឺ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ ព្រមទាំង​ភេសច្ជៈ​មួយចំនួន​ដែល​ល្អ​ចំពោះ​បេះដូង ៖

 
១. ស្រាក្រហម​
 
​ក្នុង​កម្រិត​មធ្យ​មការ​ទទួល​ស្រាក្រហម​ពិតជា​ប្រសើរ​ណាស់​សម្រាប់​រក្សាសុខ​ភាព​បេះដូង​។ ស្រាក្រហម​អាច​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ដែល​បង្កបញ្ហា​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​ដោយ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​នូវ​សារធាតុ Tempranillo​។​
 
២. ប្រេង​អូ​លីវ​
 
​ប្រេង​អូ​លីវ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ (monounsaturated fats) ដែល​ជួយ​កាត់បន្ថយ​ទាំង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​
 
៣. បន្លែ​ផ្លែឈើ​
 
​បន្លែ​ផ្លែឈើ​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​ស​សៃ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​ចាំបាច់​សម្រាប់​ពង្រឹង​សុខភាព​បេះដូង​។​
 
៤. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣
 
​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ទទួលខុសត្រូវ​ចំពោះ​ការបញ្ចុះ​ខ្លាញ់​មិនល្អ​ទ្រី​គ្លី​សេ​រីដ​។ វា​ក៏​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​គាំងបេះដូង ព្រមទាំង​ជួយ​រក្សា​សម្ពាធ​ប្រក្រតី​ផងដែរ​។ ប្រភព​ដ៏​ល្អ​បំផុត​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ គឺ​ត្រី​សម្បូរ​ខ្លាញ់ គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ​ជាដើម​។​
 
៥. សូកូឡា​ខ្មៅ​
 
​សូកូឡា​ខ្មៅ ក៏​ជា​ប្រភេទ​នៃ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​ផងដែរ​។ សូកូឡា​ខ្មៅ​មាន​ផ្ទុក​នូវ​សមាសធាតុ​ម្យ៉ាង​ហៅថា flavonol ដែល​ជួយ​បង្កើន​សុខភាព​បេះដូង និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផ្សេងៗ​។ ប៉ុន្តែ​ត្រូវ​ប្រា​កថា​អ្នក​បានជ្រើសរើស​ទទួល​ទាន​នូវ​សូកូឡា​ដែល​ផ្សំ​ឡើង​ពី​កា​កាវ ៧០ ភាគរយ និង​មិន​ទទួលទាន​ច្រើន​លើស​ពេក​ត្រឹម ១ ឬ​២ ចំណិត​ជាប្រចាំ​បាន​ហើយ​។​
 
៦. ប្រេង​អូ​លីវ​សុទ្ធ​
 
​ប្រេង​អូ​លីវ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ខ្លាញ់​ល្អ (monounsaturated fats) ដែល​ជួយ​កាត់បន្ថយ​ទាំង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com